ខេត្តបន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃអង្គារ ១៥កើត ខែជេស្ឋឆ្នាំខាល ចត្វស័កព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនាឆ្នាំ២០២២ នេះដោយមានការយកចិត្តទុកដាក់ ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ។
កម្លាំងនគរបាលវេនប្រចាំបញ្ជារបស់ផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ (ដឹកនាំដោយ ) លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំកម្លាំងប្រចាំបញ្ជា និងដើរល្បាតពេលយប់ ដើម្បីបង្ការ ទប់ស្កាត់ បទល្មើសគ្រប់ប្រភេទ។ល។ នឹងរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋទូទាំងខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះដែរ៖លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបងប្អូនប្រជាពលរដ្ឋរស់នៅមានហេតុការណ៍ចាំបាច់និងបទល្មើសផ្សេងៗត្រូវរាយការណ៍មកកម្លាំងប្រចាំបញ្ជាជាប្រញាប់តាមរយ:លេខទូរស័ព្ទមានដូចខាងក្រោមដើម្បីកម្លាំងប្រចាំបញ្ជាចុះធ្វើការបង្ក្រាបបានទាន់ពេលវេលាសូមអរគុណ។
ដោយ៖លោកចាន់ពុធ