ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

​ឯកឧត្តម​រដ្ធមន្ដ្រី វេង សាខុន ពិនិត្យ​ទីតាំង​រៀបចំ​រុក្ខទិវា !

​ឯកឧត្តម​រដ្ធមន្ដ្រី វេង សាខុន ពិនិត្យ​ទីតាំង​រៀបចំ​រុក្ខទិវា !
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

កម្ម​វិធី​ទី​១៖ ពិនិត្យ​ទីតាំង​រៀបចំ​រុក្ខទិវា​
​ជា​រៀងរាល់ឆ្នាំ​នៅ​ថ្ងៃ​ទី​០៩ ខែកក្កដា គឺជា​ទិវា​ដ៏​មហា​នក្ខត្ត​ឬ​ក្ស​វិសេសវិសាល​ដែល​ព្រះរាជាណាចក្រ​កម្ពុជា តែងតែ​ប្រារព្ធ​ពិធី​រុក្ខទិវា “​ព្រះរាជ​ពិធី​ដាំ​កូនឈើ​” ក្រោម​ព្រះរាជ​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជា​ណា ចក្រ​កម្ពុជា​ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​។ ប៉ុន្តែ​ក្នុង​ឆ្នាំ​២០២០ និង​ឆ្នាំ​២០២១ ដោយសារ​ហានិភ័យ​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​ឆ្លងកូវី​ដ​-១៩ រាជរដ្ឋាភិបាល​កម្ពុជា​ក៏បាន​សម្រេច​ឱ្យ​ផ្អាក​ការ រៀបចំ​ព្រះរាជ​ពិធី​ដ៏​ឧត្តុង្គឧត្តម និង​មាន​អត្ថន័យ​នេះ​។ ដោយសារ​ស្ថានភាព​ជំងឺ​ឆ្លងកូវី​ដ​-១៩ មាន​លក្ខណ​ល្អប្រសើរ ឆ្នាំ​នេះ​រាជរដ្ឋាភិបាល​បានអនុញ្ញាត​ឲ្យ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ រៀបចំ​ប្រារព្វ​ពិធី “​រុក្ខ​ទិវា ៩​កក្កដា​” តាម​ប្រតិទិន​ដូច​ប្រក្រតី​ឡើងវិញ​។​

​ដើម្បី​ឲ្យ​ដំណើរការ​នៃ​ព្រះរាជ​ពិធី​ប្រព្រឹត្តទៅ​ដោយ​រលូន និង​ទទួលបាន​ជោគជ័យ នា​ព្រឹក​ថ្ងៃ​អង្គារ ១៥​កើត ខែ​ជេស្ឋ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស ២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០២២ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ អមដំណើរ សម្ដេចចៅហ្វា​វាំង​វរវៀងជ័យ​អធិបតី​ស្រីង្គា​រ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ព្រះបរមរាជវាំង អញ្ជើញ​មក​ពិនិត្យ​បន្ថែម​ទីតាំង​ដែល​ត្រូវ​រៀបចំ​ប្រារព្វ​ពិធី​រុក្ខទិវា​ឆ្នាំនេះ ស្ថិត​ក្នុង​ស្ថានីយ​ផ្សព្វផ្សាយ និង​ស្តារ​ព្រៃឈើ​សំបូ​រមាស ភូមិ​សំបូ​រមាស ឃុំ​ស្ទឹង ស្រុក​បាណន់ ខេត្ត​បាត់ដំបង​ដែល​មាន​ផ្ទៃដី​សរុប ២៦​ហ​ត​។ នៅ​ទីតាំង​រៀបចំ​ពិធី​ក៏​មាន​វត្តមាន​ឯកឧត្តម​អម​សម្តេចចៅហ្វា​វាំង ឯកឧត្តម​អញ្ជើញ​មក​ពី​គណកម្មការ​បុណ្យជាតិ ឯកឧត្តម​អញ្ជើញ​មកពី​ក្រសួង​ធម្មការ និង​សាសនា ឯកឧត្តម អ៊ុង សំអាត រដ្ឋលេខា ធិ​ការ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ឯកឧត្តម សុខ លូ អភិបាល​នៃ​គណ​អភិបាលខេត្ត​បាត់ដំបង មន្ទីរ​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត និង​អាជ្ញាធរ​មូលដ្ឋាន​។​

​ឆ្លៀត​យក​ឱកាស​នេះ សម្តេច​ចៅ​ហ្វ៊ា​វាំង គង់ សំអុល បាន​ជួបប្រជុំ​ជាមួយ​ក្រុម​ការងា​រពាក់​ព័ន្ធ ដើម្បី​បែងចែក​តួនាទី និង​ភារកិច្ច​ទទួលខុសត្រូវ​តាម​ផែន​នី​មួយៗ និង​ទទួល​ស្តាប់​របាយការណ៍​អំពី​វឌ្ឍនភាព ចំនួន​ប្រជារាស្ត្រ ភ្ញៀវ​ជាតិ អន្តរជាតិ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត អគ្គ​កុងស៊ុល ដៃគូ​អភិវឌ្ឍន៍ ឯកឧត្តម​អភិបាល​នៃ​គណ​អភិបាល​ខេត្ត​ជាប់​ខេត្ត​បាត់ដំបង​ទាំង​៦ សិស្សានុសិស្ស លោកគ្រូ​-​អ្នកគ្រូ តាជី​-​យាយជី យុវជន ព្រះ​ឆ​យា​ល័ក្ខ ទង់ជាតិ ទង់​ឆ្វាលា បដា សន្តិសុខ សណ្តាប់ធ្នាប់ និង​អនាម័យ​។​ល​។ បញ្ហាសំខាន់ៗ​ដែល​ត្រូវ​ដោះស្រាយ​ចំពោះ​មុខ បូកសរុប និង​វាយតម្លៃ​លើ​លទ្ធផល​ដែល​បាន​សម្រេច​កន្លងមក និង​ពិភាក្សា​រួច​អនុម័ត​លើ​កម្មវិធី​គោល​។ ក្នុងខណ​:​នេះ សម្តេច​ចៅ​ហ្វ៊ា​វាំង​បាន​ណែនាំ​ឯកឧត្តម​រដ្ឋមន្ត្រី​ជួយ​ពិនិត្យ និង​តាមដាន​កូនឈើ​ដែល​ព្រះករុណា​បាន​ប្រគល់ជូន​អភិបាល​នៃ​គណ​អភិបាលខេត្ត​ទូទាំង​ប្រទេស​យក​ទៅ​ដាំ​កន្លងមក មានការ​ដុះ​លូតលាស់​ល្អ​កម្រិតណា​។ សម្តេច​ចៅ​ហ្វ៊ា​វាំង គង់ សំអុល បាន​ថ្លែងអំណរគុណ​ឯកឧត្តម​រដ្ឋមន្ត្រី សហការី សមត្ថកិច្ច​ពាក់ព័ន្ធ​គ្រប់​លំដាប់ថ្នាក់ និង​អាជ្ញាធរ​មូលដ្ឋាន​ដែល​បាន សហការ​រៀបចំ​កន្លែង​ព្រះរាជ​ពិធី​នេះ​ទទួលបាន​លទ្ធផល​ល្អប្រសើរ និង​លើកទឹកចិត្ត​ឲ្យ​ក្រុម​ការ ងារ​បន្ត​ខិតខំ​អនុវត្ត​ការងារ​ដែល​នៅ​សេសសល់​រួចរាល់​ទាន់ពេលវេលា និង​ល្អប្រសើរ​មុន​ថ្ងៃ​ព្រះ រាជពិធី​នឹង​មកដល់​។​

​សូម​គោរព​អនុញ្ញាត​ជម្រាបជូន​ថា ៖ ពិធីបុណ្យ « រុក្ខ​ទិវា ៩​កក្កដា ឬ​ព្រះរាជ​ពិធី​ដាំ​កូន​ឈើ » គឺជា​ចលនា​បំផុសបំផុល​ការដាំដុះ​ដើមឈើ​ដ៏​ធំ​មួយ និង​ជា​ប្រពៃណី​ដ៏​ល្អ​ផូរផង់​ឧត្តុង្គឧត្តម​នៃ​ព្រះរាជា ណា​ចក្រ​កម្ពុជា​យើង ដែល​ចលនា​នេះ​ចាប់​មាន​តាំងពី « សម័យ​សង្គមរាស្ត្រនិយម » ក្រោម​ព្រះ រាជ​បូជនីយកិច្ច​ផ្ដួច ផ្ដើម និង​ដឹកនាំ​ដោយ​ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​នរោត្តម​សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិ​ខ្មែរ ព្រះ​បរម​រតន​កោដ្ឋ ព្រះវររាជបិតា​កសិកម្ម​ជាតិ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ដោយ​មាន​ការចូលរួម​យ៉ាង​ផុសផុល​ពី​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់វណ្ណៈ និង​បាន​ក្លាយទៅជា​សកម្មភាព​យ៉ាង​ធំ​ទូលំទូលាយ ក្នុង​ចលនា ទិវា​ពលកម្ម​ដាំ​ដើម ឈើ​នៅ​ក្នុង​សង្គម ដែល​ទីបំផុត​ត្រូវបាន​ទទួលស្គាល់​ជា​ពិធី​ប្រពៃណីជាតិ មួយ​ហៅថា «​ពិធី​រុក្ខទិវា​» ដែល​បាន​កំណត់​ដោយ​ព្រះរាជកិច្ច លេខ​៧៣៨ នស​.​រកត ចុះ​ថ្ងៃ​ទី​០៨ ខែ​សីហា ឆ្នាំ​១៩៥២​។ បច្ចុប្បន្ន « រុក្ខ​ទិវា » ត្រូវបាន​ទទួលស្គាល់​ជា​ផ្លូវការ​ដោយ​មាន​ចែង​ក្នុង​ច្បាប់​ស្ដីពី​ព្រៃឈើ នា​ឆ្នាំ​២០០២ ជំពូក​ទី​១២ មាត្រា​ទី​៦០ បានចែង​ថា​៖ ដើម្បី​ជំរុញ​ការអប់រំ​ប្រជាពលរដ្ឋ ឱ្យ​យល់ដឹង​ពី​សារសំខាន់ និង​ផលប្រយោជន៍​ព្រៃឈើ ទិវា​ពលកម្ម​ដាំ​កូនឈើ ជា​ប្រពៃណី​ជាតិ​ហៅថា «​រុក្ខ​ទិវា​» ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​នៅ​ថ្ងៃទី ៩ ខែកក្កដា ជា​រៀងរាល់ឆ្នាំ ក្រោម​ព្រះរាជអធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឬ​ព្រះរាជតំណាង​។​

​ទិវា​នេះ​ពិតជា​មាន​អត្ថន័យ​ដ៏​ឧដ្តុង្គឧត្តម និង​ឧត្តម​ប្រយោជន៍​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ប្រទេសជាតិ បាន​ឆ្លុះបញ្ចាំង​ពី​ភាពរឹងមាំ​នៃ​ការកសាង​គ្រឹះ​សេដ្ឋកិច្ច​ជាតិ ក្រោម​កិច្ច​រួបរួម​ជា​ធ្លុង​មួយ​បង្ហាញ​ពី​សក្ខីកម្ម​នៃ​សាមគ្គីភាព រវាង​ប្រជារាស្ត្រ និង​មន្ត្រីរាជការ​ទូទាំង​ប្រទេស​ក្នុង​ការជំរុញ​លើកទឹកចិត្ត​ចូលរួម​ចលនា​ដាំ​ដើមឈើ​ដើម្បី​ផ្ដល់​ជា​ប្រយោជន៍​ធនធាន​ទ្រទ្រង់​វិស័យ​កសិកម្ម​បង្កើន​សុខុមាល ភាព​គ្រួសារ និង​ជីវភាព​សង្គម ព្រមទាំង​
​កិច្ច​គាំពារ​បរិស្ថាន ស្រប​តាម​ព្រះរាជតម្រិះ​ដ៏​ខ្ពង់ខ្ពស់​នៃ​ព្រះករុណា​ព្រះបាទ​សម្តេច ព្រះ​នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិ​ខ្មែរ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ថា “​ព្រៃឈើ​គឺជា​សរសៃឈាម ក្នុង​វិស័យ​កសិកម្ម​ជាតិ ជា​អាយុជីវិត​ប្រជាកសិករ និង​ជា​ខឿន​សេដ្ឋកិច្ច​ជាតិ​។ ដូច្នេះ​យើង​ត្រូវតែ​រួបរួម​គ្នា​ថែរក្សា ការពារ​ព្រៃឈើ និង​ដាំ​ដើមឈើ​ឲ្យបាន​គ្រប់ៗ​គ្នា​”៕

Filed in: ព័ត៌មានជាតិ