ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ក្នុង​ពី​ធី​បិទ​វគ្គ​បណ្តុះបណ្តាល​ឆ្នាំ​២០២០-២០២១ និង​បើក​វគ្គ​បណ្តុះបណ្តាល​ឆ្នាំ​២០២២ របស់​សាលា​ភូមិន្ទ​រដ្ឋបាល

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ក្នុង​ពី​ធី​បិទ​វគ្គ​បណ្តុះបណ្តាល​ឆ្នាំ​២០២០-២០២១ និង​បើក​វគ្គ​បណ្តុះបណ្តាល​ឆ្នាំ​២០២២ របស់​សាលា​ភូមិន្ទ​រដ្ឋបាល
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នៅ​ព្រឹក​ថ្ងៃ​ចន្ទ ១៤​កើត ខែ​ជេស្ឋ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​. ២៥៦៦ ត្រូវ​នឹង ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០២២ នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ប្រគល់​សញ្ញាបត្រ និង​បើក​វគ្គ​សិក្សា​ថ្មី​ជូន​ដល់​សិស្ស​សាលា​ភូមិន្ទ​រដ្ឋបាល ដែលជា​សាលា​បណ្តុះបណ្តាល​មន្ត្រីរាជកា​រ​។

​សម្តេច​តេជោ ហ៊ុន សែន ពិតជា​រីករាយ​ដែល​បាន​មកជួប​សិស្ស​មន្ត្រីរាជការ​យើង​នា​ថ្ងៃនេះ​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា ព្រោះតែ​ការ​រាតត្បាត​ជំងឺ​កូវី​ដ​-១៩ នាំឱ្យ​យើង​មាន​ការខកខាន​ការរៀបចំ​កម្មវិធី​ផ្តល់​សញ្ញាបត្រ​សម្រាប់​សិស្ស​សាលា​ភូមិន្ទ​រដ្ឋបាល កាលពី​ឆ្នាំ​២០២១​កន្លងទៅ តែ​ពេល​នេះ​ដោយសារ​ស្ថានភាព​ជំងឺ​កូវី​ដ​-១៩ មាន​ភាព​ធូរស្រាល​ទើប​យើង​មានឱកាស​ជួបជុំគ្នា​បែប​នេះ​ឡើង​វិញ​។

​សម្តេច​តេ​ជោបាន​អបអ​រសាទរ និង​កោតសរសើរ​ចំពោះ​សិស្សសាលា​ភូមិន្ទ​រដ្ឋបាល ដែល​បាន​បញ្ចប់​ការសិក្សា​ដោយ​ជោគជ័យ​នា​ពេល​នេះ និង​សិស្ស​ខ្លះ​ត្រូវ​ត្រៀម​សិក្សា​បន្ត​ក្នុង​វគ្គ​សិក្សា​ថ្មី​។ បើទោះបីជា​ជំងឺ​កូវី​ដ​-១៩ បាន​រាតត្បាត​នៅ​កម្ពុជា តែ​ជំងឺ​កូវី​ដ​-១៩​មិន​បាន​បង្អាក់​ការអប់រំ​របស់​កម្ពុជា​នោះឡើយ ក្នុង​នោះ​ទាំង​ថ្នាក់ដឹកនាំ​សាលា សាស្ត្រាចារ្យ និង​សិស្ស បាន​ប្រឹងប្រែង​រួម​គ្នា​ជម្នះ​ការលំបាក​ទាំងឡាយ​ដើម្បី​ការបណ្តុះបណ្តាល​ការអប់រំ​របស់​យើង​។

​ទាក់ទង​ទៅនឹង​បញ្ហា​នៃ​ការចាក់​វ៉ាក់សាំង​កូវី​-១៩​នៅ​កម្ពុជា សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​-១៩ នៅ​កម្ពុជា មិន​មាន​និន្នាការ​នយោបាយ​នោះឡើយ ពោល​គឺ​គ្រប់​និន្នាការ​នយោបាយ​ទាំងអស់​សុទ្ធតែ​បាន​ទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​-១៩​ដូចៗ​គ្នា​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍បន្ត​ទៀតថា នយោបាយ​ផ្ទេអំណាច​ទៅ​ថ្នាក់ក្រោម​ជាតិ ជា​ការរួមចំណែក​ធ្វើ​ឱ្យ​កម្ពុជា​អាច​គ្រប់គ្រង និង​យកឈ្នះ​លើ​សមរភូមិកូ​វីដ​-១៩​បាន​ដោយ​ជោគជ័យ​។

​នៅថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន បាន​មានវ្រសាសន៍ថា រហូតមកដល់​ពេលនេះ​រយៈពេល​៣៧​ថ្ងៃ​ហើយ ដែល​កម្ពុជា​មិន​មាន​ឆ្លង​ជំងឺ​កូវី​ដ​-១៩ ករណី​ថ្មី​នោះទេ​។ សម្តេច​តេជោ នាយករដ្ឋមន្ត្រី​បាន​អំពាវនាវ​អោយ​ប្រជាពលរដ្ឋ​បន្តទៅ​ទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​-១៩ ដូស​ជំរុញ​បន្តទៀត ហើយ​រឿង​ចាក់​វ៉ាក់សាំង​កូវី​ដ​-១៩​នេះ កម្ពុជា​មិន​មាន​បំណង​យក​លុយ​ពី​ប្រជាពលរដ្ឋ​ទោះ​ទេ​។ សម្តេច​តេ​ជោបាន​មានប្រ​សាសន៍​បញ្ជាក់​នៅ​ថ្ងៃនេះ​ថា កុំថាឡើយ​ដូសទី​៥ ទោះ​ចាក់​ដល់​ដូសទី​២០ ក៏​មិន​យក​លុយ​ពី​ប្រជាពលរដ្ឋ​នោះ​ដែរ​។

​ទាក់​ទៅ​ទៅនឹង​ស្ថានភាព​សេដ្ឋកិច្ច​កម្ពុជា សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា កម្ពុជា​កំពុង​ទទួល​រង​ឥទ្ធិពល​ទាំង​វិបត្តិ​នៃ​ជំងឺ​កូវី​ដ​-១៩ ទាំង​បញ្ហា​សង្គ្រាម​ពិភពលោក​។ សម្តេច​តេជោប្រ​កាសឱ្យ​ប្រជាពលរដ្ឋ​រួមគ្នា​ទប់​ទល់​នឹង​វិបត្តិ​សេដ្ឋកិច្ច​សកល​ដែល​កើតចេញ​ពី​ជំងឺ​កូវី​ដ​-១៩ និង​សង្គ្រានៅ​ម​រុស្ស៉ី និង​អ៊ុ​យក្រែន ដែល​ធ្វើអោយប៉ះពាល់​ដល់​បញ្ហា​សេដ្ឋកិច្ច​ទូទាំង​ពិភពលោក​។

​ទាក់ទង​ទៅនឹង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​កន្លង​ទៅ​ថ្មីៗ​នេះ សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ដល់​ប្រជាពលរដ្ឋ​ដែល​បាន​ចេញ​ទៅ​បោះឆ្នោត​ជាង ៨០​ភាគរយ នៃ​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ក៏​បាន​អរគុណ​ផងដែរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​បាន​អនុវត្តន៍​សិទ្ធិ​របស់​ខ្លួន​ក្នុង​ការជ្រើសរើស​មេដឹកនាំ​ខ្លួន​ពេញចិត្ត​សម្រាប់​ដឹកនាំ​មូលដ្ឋាន​របស់​ពួកគាត់​។

​ជាថ្មី​ម្តងទៀត នៅថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន បាន​ក្រើនរំលឹក​ដល់​មន្ត្រី​ទៀតថា ធ្វើ​ជា​មន្ត្រី​ត្រូវ​ក្រើនរំលឹក​ខ្លួនឯង​ឱ្យ​ជាប់​ជាប្រចាំ​ថា ខ្លួន​ជា​អ្នក​បម្រើ​ប្រជាពលរដ្ឋ មិនមែន​ជា​ចៅហ្វាយ​ពលរដ្ឋ​នោះ​ទេ ហើយ​គោលដៅ​របស់​ខ្លួន គឺ​ការបម្រើ​ប្រជាពលរដ្ឋ​ដោយ​ស្មោះត្រង់​។

​សម្តេច​តេជោ​នៅតែ​បន្ត​ក្រើនរំលឹក​ដល់​មន្ត្រី​ទាំងអស់​ត្រូវ​ចៀស​ឱ្យបាន​នូ​វប្បធម៌ «​ប្តី​ស័ក្តិ​៣ ប្រពន្ធ​ស័ក្តិ​៥»​។

​សម្តេច​បញ្ជាក់ថា ដើម្បី​សម្រេច​ការងារ​មួយ​បាន​ត្រូវ​ឈរ​លើ​ដំណាក់កាល​ចំនួន​៣ រួមមាន ការរៀបចំ​ផែនការ ការចាត់តាំង​អនុវត្តន៍ និង​ការដោះស្រាយ​លើ​កត្តា​ចៃដន្យ​លេចឡើង​ពេល​អនុវត្តន៍​។ កត្តា​ចៃដន្យ​នេះ សម្ដេច​តេ​ជោបាន​មានប្រ​សាសន៍​បញ្ជាក់​ថា ការលេចឡើង​នៃ​កត្តា​ចៃដន្យ​ក្នុង​ការអនុវត្តន៍​ផែនការ នឹង​ធ្វើឱ្យ​លេចឡើង​មន្ត្រី​ចំនួន​ពីរ គឺ​មន្ត្រី​ល្អ​ប្រឹងប្រែង​ដោះស្រាយ​បញ្ហា និង​មន្ត្រី​មិន​ល្អ​ចេះ​ត្រឹម​ស្តីបន្ទោស​ឱ្យ​ថ្នាក់​ក្រោម និង​រាយការណ៍​ប៉ុណ្ណោះ​។ ដូច្នេះ ធ្វើ​ជា​មន្ត្រី​ល្អ​ត្រូវ គិត​ថា​ប្រជាពលរដ្ឋ​ជា​ចៅហ្វាយនាយ​របស់ខ្លួន បម្រើ​ប្រជាពលរដ្ឋ​ឱ្យ​អស់ពី​ចិត្ត និង​ស្មោះត្រង់​ជាមួយ​ប្រជាពលរដ្ឋ​ជានិច្ច​។

​ចុងបញ្ចប់ សម្ដេច​តេជោ ហ៊ុន សែន ក៏​បាន​ជូនពរឲ្យ​សិស្ស​មន្ត្រីរាជការ​ទាំងអស់​ទទួលបាន​នូវ​ភាពជោគជ័យ​ក្នុង​ភារកិច្ច​ការងារ​ជា​បន្តបន្ទាប់​នាពេលខាងមុខ​៕

Filed in: ព័ត៌មានជាតិ