ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

សម្ដេច​តេជោ ហ៊ុន សែន អះអាងថា ក្រុមប្រឆាំង​តែង​មាន​គំនិត​ទុច្ចរិត​លើ​នយោបាយ​វ៉ាក់សាំង តែ​ត្រូវ​បរាជ័យ ដោយសារ​សិល្បៈ​ដោះស្រាយ​របស់​រាជរដ្ឋាភិបាល

សម្ដេច​តេជោ ហ៊ុន សែន អះអាងថា ក្រុមប្រឆាំង​តែង​មាន​គំនិត​ទុច្ចរិត​លើ​នយោបាយ​វ៉ាក់សាំង តែ​ត្រូវ​បរាជ័យ ដោយសារ​សិល្បៈ​ដោះស្រាយ​របស់​រាជរដ្ឋាភិបាល
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ បើទោះបី​នយោបាយ​វ៉ាក់សាំង​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ដាក់ចេញ​ដោយ​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា ដើម្បី​ចាក់​ស្រាច​លើ​ប្រជាពលរដ្ឋ​ដើម្បី​កា​ពារ និង​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូវី​ដ​១៩ ទទួលបាន​ជោគជ័យ​យ៉ាងណាក្ដី តែ​ក្រុម​អ្នកប្រឆាំង​តែងតែ​មាន​គំនិត​ពុតត្បុត​ទុច្ចរិត​លើ​នយោបាយ​មួយ​នេះ​។​

​គំនិត​ទុច្ចរិត​របស់​ក្រុម​អ្នកប្រឆាំង​ទាំងនោះ ត្រូវបាន​លាតត្រដាង​ដោយ​សម្ដេច​តេជោ ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០២២​នេះ ក្នុងឱកាស​អញ្ជើញ​ជា​អធិបតីភាព ចែក​សញ្ញាបត្រ​ជូន​សិស្ស​សាលា​ភូមិន្ទ​រដ្ឋបាល​ជាង​២​ពាន់​នាក់​។​

​សម្ដេច​តេជោ ហ៊ុន សែន បានឲ្យដឹងថា គំនិត​ទុច្ចរិត​របស់​ក្រុម​នោះ ដំបូង​ហាមឃាត់​ប្រជាពលរដ្ឋ​មិន​ឲ្យទៅ​ទទួល​វ៉ាក់សាំង ដោយ​លើក​ហេតុផល​ថា វ៉ាក់សាំង​របស់​ចិន ចាក់​ទៅ​អាច​មាន​បញ្ហា​ដល់​សុខភាព ក្រោយមក​ពួកគេ​បាន​បំផុស​ទៀតថា វ៉ាក់សាំង​មិន​អី​ទេ និង​រុញ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​ដណ្ដើម​ចាក់​វ៉ាក់សាំង គ្រា​ដែល​ពេល​នេះ​កម្ពុជា កំពុង​ខ្វះ​ចាក់​វ៉ាក់សាំង​។​

​យ៉ាងណាក៏ដោយ ភាព​ពិស​ឧបាយកល​ទុច្ចរិត​របស់​ក្រុមប្រឆាំង​លើ​ការចាក់​វ៉ាក់សាំង​ត្រូវ​បរាជ័យ ព្រោះតែ​សិល្បៈ​នៃ​ការដោះស្រាយ​បញ្ហា​របស់​រាជរដ្ឋាភិបាល​។ នេះ​បើ​តាម​អ្វី​ដែល​សម្ដេច​តេជោ ហ៊ុន សែន បាន​គូសបញ្ជាក់​។​

​សម្ដេច​តេជោ ហ៊ុន សែន មានប្រសាសន៍​យ៉ាង​ដូច្នេះ​ថា «​ចំណុច​ទាំងអស់​យើង​បាន​មើលឃើញ ដំបូង​គេ​រាំង​ស្កាត់ បន្ទាប់​ពី​រាំង​ស្កាត់​គេ​បំផុស​ឲ្យ​មនុស្ស​ទៅ​ទទួល​វ៉ាក់សាំង ក្នុងពេល​យើង​ខ្វះ​វ៉ាក់សាំង រឿង​ពិត​យ៉ាង​ដូច្នេះ កុំ​ឃើញ​គេ​ថា​ទៅ​ចាក់​ទៅ​ថា​ជា​គំនិតល្អ​មិនមែន​។ ខ្ញុំ​បាន​វាយតម្លៃ​ទុកជាមុន ខ្ញុំ​វាយ​តម្លៃ​ត្រូវ​២​អាទិត្យ​មុន នៅពេល​ចលនា​ទៅ​ទទួល​វ៉ាក់សាំង​ភ្លាម ខ្ញុំ​ថា​បន្ដិចទៀត​នឹង​មាន​អ្នក​និយាយថា​សូម​ទៅ​ទទួល​វ៉ាក់សាំង ព្រោះ​ពេល​ណុង​យើង​កំពុង​ខ្វះ​វ៉ាក់សាំង​»​។​

​សម្ដេច​តេជោ ហ៊ុន សែន បាន​បន្ដថា «​ឧបាយកល​របស់​អ្នកដទៃ គឺ​រឿង​មួយ តែ​អ្វី​ដែល​ជា​រឿង​សំខាន់ គឺ​សិល្បៈ​នៃ​ការចាត់ចែង​របស់​យើង​នៅ​ទីនេះ​។ កម្ពុជា មាន​បទពិសោធន៍​មួយ​ដែល​ល្អ គឺ​បទពិសោធន៍​នៃ​ការចាក់​វ៉ាក់សាំង​។ ចាក់​អត់​យក​លុយ ចាក់​មិន​រើសមុខ ចាក់​មិន​រើស​សញ្ជាតិ ចាក់​មិន​រើស​សាសនា បរទេស​នៅលើ​ដី​ខ្មែរ​ទាំង​ប៉ុន្មាន​ចាក់​ខ្ទេច​ទាំងអស់​»​។​

​សម្ដេច​តេជោ​នាយករដ្ឋមន្ដ្រី នៅតែ​បន្ដ​អះអាងថា ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​១៩ នៅ​កម្ពុជា មិន​មាន​និន្នាការ​នយោបាយ​នោះឡើយ​។ ពោល​គ្រប់​និន្នាការ​នយោបាយ​សុទ្ធតែ​បាន​ទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​១៩ ហើយ​ប្រជាពលរដ្ឋ​ជឿ​បក្សនយោបាយ ឬ​សាសនា​ណា សម្តេច​មិន​ខ្វល់​នោះទេ អ្វី​ដែល​ខ្វល់ គឺ​ការការពារ​អាយុជីវិត​ប្រជាពលរដ្ឋ​។​

​សូមជម្រាបថា សម្ដេច​តេជោ ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០២២​នេះ ក៏​បាន​បង្ហាញ​អំពី​តួលេខ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​១៩ ដែល​កម្ពុជា​មាន​នៅក្នុង​ឃ្លាំង​ជាង​១១​លាន​ដូស ខណៈ​វ៉ាក់សាំង​ប្រមាណ​ជាង​២០​លាន​ដូស​បន្ថែមទៀត ត្រៀម​បញ្ជូន​មក​កម្ពុជា​ជា​បន្ដបន្ទាប់ ដើម្បី​ចាក់​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ សំដៅ​បង្កើន​នូវ​ការ​កងការពារ​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ​។​

​សម្ដេច​តេជោ ហ៊ុន សែន បាន​អះអាង​ថា វ៉ាក់សាំង​ដែល​នៅ​ក្រៅប្រទេស ប្រមាណ​ជាង​២០​លាន​ដូស ហើយ​ត្រៀម​បញ្ជូន​មក​កម្ពុជា​នោះ រួមមាន នៅ​ប្រទេស​ចិន ចំនួន​១៥​លាន​ដូស​, នៅ​សហរដ្ឋអាមេរិក ចំនួន​៥.៥​លាន​ដូស និង​ប្រទេស​អូស្ដ្រាលី ចំនួន​៥​សែន​ដូស​។ វ៉ាក់សាំង​នេះ ត្រៀម​សម្រាប់​ប្រើប្រាស់​ក្នុង​ឆ្នាំ​២០២២ និង​ឆ្នាំ​២០២៣៕

Filed in: ព័ត៌មានជាតិ