ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

សមត្ថកិច្ច​ក្រុងប៉ោយ​ប៉ែតឃាត់ខ្លួន ជនសង្ស័យ០២​នាក់ បន្ទាប់​ពីដក​ដាវកាប់ជនជាតិចិន​

សមត្ថកិច្ច​ក្រុងប៉ោយ​ប៉ែតឃាត់ខ្លួន ជនសង្ស័យ០២​នាក់ បន្ទាប់​ពីដក​ដាវកាប់ជនជាតិចិន​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ក្រុង​ប៉ោយប៉ែត ÷ ដោយ​មាន​ការ យកចិត្ត ទុកដាក់​ពី លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល ខេត្ត​បន្ទាយមានជ័យ លោក​វរសេនីយ៍ឯក សៅ សារឿ​ន បាន​បញ្ជារ និង ដឹកនាំ មន្ត្រី ក្រោម​ឱវាទ ចុះ​ស្រាវជ្រាវ ជនសង្ស័យ បាន​ចំនួន ០២​នាក់ បន្ទាប់ ពី​ធ្វើ​សកម្មភាព កាប់​ទៅលើ​ជន បរទេស ។​

​សូមបញ្ជាក់​ថា នៅ​ថ្ងៃ សៅរ៍ ១២ កើត ខែ​ជេស្ឋ ឆ្នាំ ខា​ល ចត្វា​ស័ក ព​.​ស ២៥៦៦​ត្រូវ​នឹង​ថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ​២០២២ កម្លាំង​ជំនាញ​បាន​ទទួល​ពត៌មាន​ពី​ប្រជាពលរដ្ឋ មាន​ករណី ហឹង្សា​ចំនួន ២​ករណី មាន​ដូចខាងក្រោម​៖

​ករណី​ទី​១ ៖​នៅ​ថ្ងៃ​ទី ១០ ខែ មិថុនា ឆ្នាំ ២០២២ វេលា​ម៉ោង ២២ និង ៣១ នាទី​យប់ មាន​ករណី​ហឹង្សារ​បង្កឡើង​ដោយ​ជនសង្ស័​យមាន​គ្នា​២​នាក់ ភេទ​ប្រុស (​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​)​ជិះ​ម៉ូតូ មួយគ្រឿង ម៉ាក់ zoomex ពណ៌ (​ក្រហម​+​ស )​បានធ្វើ​សកម្មភាព​កាប់​ទៅលើ​ជនជាតិ​ចិន​ម្នាក់​ឈ្មោះ zhou dongke ភេទ ប្រុស អាយុ ២២ ឆ្នាំ កាន់​លិខិត ឆ្លងដែន លេខ (EH8968747)​ស្នាក់នៅ នឹង បំរើ​ការងារ​ក្នុង កាស៊ីណូ ហ្វូ​និក កើតហេតុ​នៅ​ត្រង់ ចំណុច អាគារ ១០០ បន្ទប់ ទល់មុខ ពេទ្យ នគរ​រាជ ក្នុង ភូមិ ក្បាលស្ពាន ១ សង្កាត់ ប៉ោយ​ប៉ែត ក្រុង ប៉ោយ​ប៉ែត ខេត្ត​បន្ទាយមានជ័យ រងរបួស ចំ​លើ​កែងដៃ​ខាងស្ដាំ នឹង លើ​ដើមទ្រូង ។ ក្រោយពេល​កើតហេតុ​រួច​ជន​បង្ករ​បាន​គេចខ្លួន​រត់​បាត់ ដោយឡែក​ជនរងគ្រោះ កំពុង​សម្រាក​ព្យាបាល​នៅក្នុង​គ្លីនិច​ពេទ្យ នគរ​រាជ ។​

​ករណី​ទី​២៖​នៅ​ថ្ងៃ​ទី ១០ ខែ មិថុនា ឆ្នាំ ២០២២ វេលា​ម៉ោង ២២ និង ៣២ នាទី​យប់ មាន​ករណី​ហឹង្សារ​បង្កឡើង​ដោយ​ជនសង្ស័​យមាន​គ្នា​២​នាក់ ភេទ​ប្រុស (​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​)​ជិះ​ម៉ូតូ មួយគ្រឿង ម៉ាក់ zoomex ពណ៌ (​ក្រហម​+​ស )​បានធ្វើ​សកម្មភាព​កាប់​ទៅលើ​ជនជាតិ​ចិន​ម្នាក់​ឈ្មោះ WANG JIAN ភេទ ប្រុស អាយុ ៣៣ ឆ្នាំ កាន់​លិខិត ឆ្លងដែន លេខ EC ៥៨៣៨៨៣១ ស្នាក់នៅ នឹង បំរើ​ការងារ​ក្នុង សណ្ឋាគារ ជីវ​ចូ​វ ស្ថិតក្នុង​ភូមិ ក្បាលស្ពាន ១ សង្កាត់ ប៉ោយ​ប៉ែត ក្រុង ប៉ោយ​ប៉ែត ខេត្ត​បន្ទាយមានជ័យ រងរបួស លើ​ស្មា​ផ្នែក​ខាងស្ដាំ​។ ក្រោយពេល​កើតហេតុ​រួច​ជន​បង្ករ​បាន​គេចខ្លួន​បាត់​ដោយឡែក​ជនរងគ្រោះ កំពុង​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យបង្អែក​ប៉ោយ​ប៉ែត​។​

​បន្ទាប់ពី​បាន​ទទួល​ពត៌មាន​ភ្លាម កម្លាំង​ជំនាញ​បាន​ចុះ​ស្រាវជ្រាវ​ដល់​កន្លែងកើតហេតុ ពិនិត្យ​កាមេរ៉ា​សុវត្ថិភាព ដើម្បី​ស្វែងរក​ជនសង្ស័យ​ចាត់ការ​តាម នីតិវិធី​។​

​លុះ​នៅ​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០២២ វេលា​ម៉ោង​២២​និង​១៥​នាទី កម្លាំង​ជំនាញ​បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​២​នាក់ នៅ​ម្ដុំ​កាស៊ីណូ​ហ្គែ​ន​ទីង ស្ថិតក្នុង​ភូមិ​ក្បាលស្ពាន​១ សង្កាត់​និង​ក្រុង​ប៉ោយប៉ែត និង​បាន​ដកហូត​បា​នា​ម៉ូតូ​១​គ្រឿង​ម៉ាក​ហ្សូ​ម​ម័​រ​អ៊ិច ព​ណ៍ស​-​ក្រហម ពាក់​ស្លាក​លេខ​បន្ទាយមានជ័យ​1P-9446

​ជនសង្ស័យ​ពីរ​នាក់​មាន ទី​១ ឈ្មោះ តឿ ចំរើន ហៅ​ម៉ឺន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​ភូមិ​បា​លិលេ​យ្យ​១ សង្កាត់​និង​ក្រុង​ប៉ោយប៉ែត ទី​២​ឈ្មោះ ជា លី​ហួត ហៅ​ហួត ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​ភូមិ ក្បាលស្ពាន​២ សង្កាត់​និង​ក្រុង​ប៉ោយប៉ែត
ជនសង្ស័យ​ទាំង​ពីរ​នាក់​ខាងលើ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ទាំង​ពីរ​នាក់​ពិតជា​បាន​កាប់​ទៅលើ​ជនរងគ្រោះ​ជា​ជនជាតិ​ចិន​ខាងលើ​ពិតប្រាកដ​មែន​។​

​កម្លាំង​ជំនាញ​ស្នើសុំ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​ពីរ​នាក់​ខាងលើ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕

Filed in: ព័ត៌មានជាតិ