ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

អាវុធហត្ថ​រាជធានី​ភ្នំពេញ រៀបចំ​កម្មវិធី​ប្រកួត​បាល់ទាត់​ដណ្តើម​ពានរង្វាន់​វរ​សេនា​តូច​លេខ​១​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ឆ្នាំ​២០២២

អាវុធហត្ថ​រាជធានី​ភ្នំពេញ រៀបចំ​កម្មវិធី​ប្រកួត​បាល់ទាត់​ដណ្តើម​ពានរង្វាន់​វរ​សេនា​តូច​លេខ​១​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ឆ្នាំ​២០២២
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ដោយ​អនុវត្ត​តាម​ការណែនាំរ​បស់ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០២២ អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​រៀបចំ​កម្មវិធី​ប្រកួត​បាល់ទាត់​ដណ្តើម​ពានរង្វាន់ វរ​សេនា​តូច​លេខ​១ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ឆ្នាំ​២០២២ ក្រោម​អធិបតី លោក​វរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដោយ​មាន​ការចូលរួម​ពី នាយ នាយរង ជា​ក្រុម​កីឡាករ សរុប​ជាង​១០០​នាក់ ស្មើនឹង​៦​ក្រុម បែងចែក​ជា​២​ពូ​ល គឺ​ពូ​ល A និង​ពូ​ល​B​។​

​ក្នុងឱកាស​នោះ លោក​វរសេនីយឯក សៀ ទីន បាន​ថ្លែង​នូវ​មតិ​សំណេះសំណាល លើកទឹកចិត្ត​ដល់​ក្រុម​កីឡាករ​ទាំងអស់ ឱ្យ​ខិតខំ​ប្រឹងប្រែង និង​មាន​សាមគ្គី​ជា​ក្រុម​ដើម្បី​ទទួលបាន​នូវ​ជោគជ័យ​។ លោក​ថ្លែង​ឲ្យដឹង​ទៀត​ថា ការប្រកួត​កីឡា​បាល់ទាត់​នៅថ្ងៃនេះ មាន​គោលបំណង​៣​ធំៗ​ក្នុងនោះ​គឺ ៖
១, បង្កើន​សាមគ្គីភាព មិត្តភាព ។​
២, ផ្លាស់ប្តូរ​បរិយាកាស​កា​រងារ និង​បំផុសសកម្មភាព​អប់រំ​កាយ និង​កីឡា​ក្នុង​អង្គភាព​។​
៣,​ពង្រឹង​កាយសម្បទា បំផុស​ស្មារតី ស្រឡាញ់ ចូលចិត្ត​លេង​កីឡា​ដើម្បី​សុខភាព និង​លើកស្ទួយ​គាំទ្រ វិស័យ​កីឡា ស្រប​តាម​ការចង្អុលបង្ហាញ​ដ៏​ខ្ពង់ខ្ពស់ របស់ លោកនាយ​ឧត្តមសេនីយ៍ សៅ​សុខា អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជ​លើ​ផ្ទៃ​ប្រទេស​។ ព្រមទាំង​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​អ្នក​បាន​ចូលរួម​ឧបត្ថម្ភ​មានដូចជា ៖
១, ក្រុមហ៊ុន CKSB EXPORT CO.,LTD ដែល​បាន​ឧបត្ថម្ភ​ថវិកា​ចំនួន ១១២៥​ដុល្លារ​
២, ក្រុមហ៊ុន LPS Cambodia CO., LTD ដែល​បាន​ឧបត្ថម្ភ​ឈុត​កីឡា​សម្រាប់​កីឡាបាល់ទះ និង​បាល់ទាត់​ចំនួន​១១០​ឈុត​។​
៣, ក្លឹប​បាល់ទាត់ Friendly Sport Club ដែល​បាន​ឧបត្ថម្ភ​ទីតាំង​ប្រកួត និង​អាជ្ញាកណ្តាល​សម្រាប់​កម្មវិធី​។​

​ក្រោយ​ចប់​ការប្រកួត លោក​វរសេនីយ៍ឯក សៀ ទីន បានប្រគល់​ពានរង្វាន់​ជូន​ដល់​ក្រុម​ដែល​ទទួលបាន​ជ័យលាភី​ផ្តាច់ព្រ័ត្រ​ទាំង​៣​ក្រុម ដោយ​ចំណាត់​លេខ​១ ទទួលបាន​ពានមាស​១ និង​ទឹកប្រាក់​ចំនួន​២​លាន​រៀល​, ចំណាត់ថ្នាក់​លេខ​២ ទទួលបាន​ទង់​ជ័យលាភី​មួយ និង​ទឹកប្រាក់​ចំនួន​១​លាន ៥​សែន​រៀល​, ចំណាត់ថ្នាក់​លេខ​៣ ទទួលបាន​ទង់​ជ័យលាភី​មួយ និង​ទឹកប្រាក់​ចំនួន​១​លាន​រៀល ព្រមទាំង​បាន​ថតរូប​អនុស្សាវរីយ៍ ក្រោម​បរិយាកាស សប្បាយរីករាយ​បំផុត​៕

 

Filed in: ព័ត៌មានជាតិ