ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​ស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​តំបែរ បាន​រៀបចំ​ពិធី​បូកសរុប​លទ្ធផល​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​អាណត្តិ​ទី​៥ កាលពី​ថ្ងៃ​ទី​៥ ខែមិថុនា កន្លងមក ពិធី​នេះ ស្ថិតក្រោម​អធិបតីភាព​ឯកឧត្តម វេង សាខុន​

​ស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​តំបែរ បាន​រៀបចំ​ពិធី​បូកសរុប​លទ្ធផល​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​អាណត្តិ​ទី​៥ កាលពី​ថ្ងៃ​ទី​៥ ខែមិថុនា កន្លងមក ពិធី​នេះ ស្ថិតក្រោម​អធិបតីភាព​ឯកឧត្តម វេង សាខុន​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នា​ព្រឹក​ថ្ងៃ​សៅរ៍ ១២​កើត ខែ​ជេស្ឋ ឆ្នាំ​ខាល ព​.​ស​. ២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០ ២២ នៅ​ស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​តំបែរ បាន​រៀបចំ​ពិធី​បូកសរុប​លទ្ធផល​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​អាណត្តិ​ទី​៥ កាលពី​ថ្ងៃ​ទី​៥ ខែមិថុនា កន្លងមក​។ ពិធី​នេះ ស្ថិតក្រោម​អធិបតីភាព​ឯកឧត្តម វេង សាខុន ប្រធាន​ក្រុមការងារ​ថ្នាក់​កណ្តាល​គណបក្ស​ប្រជាជន ចុះជួយ​ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ និង​ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម ព្រម​ជាមួយ​ឯកឧត្តម​សមាជិកសភា ឯកឧត្តម​ជា​អនុប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ស្រុក​តំបែរ ឯកឧត្តម​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក​ជំទាវ​ប្រធាន​-​អនុប្រធាន​ក្រុមការងារ និង​សហការី ចុះ​ឃុំ​ទាំង ៧ នៃ​ស្រុក​តំបែរ លោក លោកស្រី​សមាជិក​ក្រុមប្រឹក្សា​ស្រុក លោក​អភិបាលស្រុក អាជ្ញាធរ​ស្រុក ឃុំ យុវជន សស​យក និង​បងប្អូន​ជា​សមាជិក​បក្ស​សរុប​ចំនួន ២៩០​នាក់​។​

​ឯកឧត្តម​ប្រធាន​ក្រុមការងារ បាន​រំលេច​អំពី​ដំណើរ​ដ៏​វែងឆ្ងាយ​នៃ​ការសម្រេច​បាន​នូវ​ភាពជោគជ័យ​ដ៏​ធំធេង​នេះ​គឺ​ពិតជា​កើត​ឡើង​ដោយសារ​យើង​ទាំងអស់គ្នា​បាន​ខិតខំ​ប្រឹងប្រែង យក​អស់​កម្លាំងកាយ ចិត្ត ឈរ​លើ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ក្នុង​ការចូលរួម​សហកា​រ​បំពេញ​កាតព្វកិច្ច​ជា​មន្ត្រី​បម្រើ​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​តាមរយ​:​ការចុះ​ផ្សព្វផ្សាយ​គោលនយោបាយ​អភិវឌ្ឍ​ជាតិ គោល​នយោបាយ​គណបក្ស គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព វេទិការ​សាធារណ​: គោលនយោបាយ ក​៣ ការផ្តល់​ជំនួយ​ឧបត្ថម្ភ​ដល់​ចាស់ជរា​គ្មាន​ទីពឹង ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ដូចជា ផ្លូវ សាលារៀន មណ្ឌល​សុខភាព រួម​ទាំង​វិស័យ​ពុទ្ធចក្រ​ផងដែរ​។​ល​។ ជ័យជម្នះ​ដ៏​ធំធេង​នេះ ឯកឧត្តម​បាន​បញ្ជាក់ថា​ពិតជា​មិន​អាច​កាត់ផ្តាច់​បាន​ពី​ការ ចូលរួមចំណែក​យ៉ាង​សំខាន់​ពី​ថ្នាក់ដឹកនាំ សមាជិក សមាជិក និង​សកម្មជន​គណបក្ស​ទាំងអស់ ដែល​បាន​លះបង់​ពេលវេលា និង​ធនធាន ចូលរួម​គាំទ្រ​ដល់​បុព្វហេតុ​ចំបង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​គឺ​រក្សា​សុខ​សន្តិភាព ការអភិវឌ្ឍន៍ និង​រួមសុខ​រួមទុក្ខ​ជាមួយ​ប្រជាពលរដ្ឋ​នៅ​គ្រប់​កាលៈទេសៈ​។ ឯកឧត្តម​បាន​គូសបញ្ជាក់ថា សកម្មភាព​យុទ្ធនាការ​ឃោសនា​បោះឆ្នោត និង​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ អាណត្តិ​ទី​៥ ពិតជា​បាន​ប្រព្រឹត្តទៅ​ដោយ​រលូន និង​ទទួលបាន​ជោគជ័យ ស្ថិតក្រោម​បរិយាកាស​ស្ងប់ស្ងាត់ សុខសន្តិភាព មាន​សណ្តាប់ធ្នាប់​ល្អ​ប្រសើរ និង​គ្មាន​អំពើហិង្សា ។ ទិដ្ឋភាព​នេះ បាន​បង្ហាញ​ទៅ​កាន់​មជ្ឈដ្ឋាន​ជាតិ និង​អង្គ​ជាតិ ឲ្យឃើញ​កាន់តែច្បាស់​ពី​ភាពម្ចាស់ការ ព្រមទាំង​ឆ្លុះបញ្ចាំង​ពី​ការប្ដេជ្ញាចិត្ត​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​ក្នុង​ការអនុវត្ត​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ដូច​មានចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ឆ្លៀត​យក​ឱកាស​នេះ ឯកឧត្តម​ប្រធាន​ក្រុម​ការងារ​បាន​ក្រើនរំលឹក​ជូន​អង្គពិធី​ថា​÷ ជាមួយ​នឹង​ជ័យជម្នះ​ដែល​យើង​កំពុង​ចូលរួម​អបអរសាទរ យើង​ក៏​មិន​ត្រូវ​ទ្វេ​ស​ប្រហែស ឬមួយ អសកម្ម ដែល​ឈានទៅដល់​ការ​បណ្តែតបណ្តោយ ជាមួយ​មោទនភាព​ជ្រុល និង​មិន​យកចិត្តទុកដាក់​ការងារ​នៅ​មូលដ្ឋាន​នោះឡើយ ផ្ទុយ​ទៅ​វិញ​គឺ​យើង​ត្រូវតែ​បន្ត​យកចិត្តទុកដាក់​ការ​អំពើ​ល្អ ជាមួយ​នឹង​ការផ្តល់​សេវា​ឲ្យ​កាន់តែ​ប្រសើរ កាន់តែ​សកម្ម មុត​ស្រួច និង​ស៊ីជម្រៅ​ថែម​ទៀត​ជូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ដើម្បី​បន្ត​អនុវត្ត​ផែនការ​សកម្មភាព​ឆ្ពោះទៅ​កាន់​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​អាណត្តិ​ទី​៧ នៅ​ឆ្នាំ​២០២៣​។ ក្នុងនោះ ត្រូវ​ពិនិត្យ​ឡើងវិញ​លើ​សមិទ្ធផល​ដែល​យើង​បាន​កសាង​កន្លងមក​ថា​តើ​វា​បាន​ជះឥទ្ធិពល​វិជ្ជមាន​លើ​កម្រិត ជីវភាព សន្តិសុខ សណ្តាប់ធ្នាប់ និង​ការអភិវឌ្ឍ​សង្គម​ក្នុង​កម្រិត​ណា​? ការផ្តល់​សេវាសាធារណ​: ជាមួយ​ការគាំទ្រ​ថវិកា​មាន​ប្រសិទ្ធភាព​កម្រិតណា​? មាន​ចំណុច​អវិជ្ជមាន​អ្វីខ្លះ​ដែរ​ត្រូវ​ធ្វើ​ការកែលម្អ​? ត្រូវ​ពង្រឹង​សមត្ថភាព និង​ប្រសិទ្ធភាព​ការងារ វិជ្ជាជីវ​:​មន្ត្រី​បម្រើ​ប្រជាជន ក្រមសីលធម៌ សុជីវធម៌ និង​របៀបរបប​ការងារ​។ លើកកម្ពស់​ភាពម្ចាស់កា​រលើ​ការ ដឹកនាំ គ្រប់គ្រង និង​ដោះស្រាយ​រាល់​បញ្ហា​ប្រឈម​នៅ​មូលដ្ឋាន​ឲ្យ​កាន់តែ​ល្អប្រសើរ និង​មាន​ប្រសិទ្ធភាព រួម​ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​សង្គម និង​បរិស្ថាន​ផងដែរ​។ ដោយឡែក រាល់​បញ្ហា ចំណុច​ខ្វះខាត ភាព​អសកម្ម បាតុភាព​អវិជ្ជមាន​ដែល​បានកើត ឡើង​នៅ​មុន​ថ្ងៃ និង​អំឡុង​ពេល​បោះឆ្នោត​កន្លង​មក ត្រូវ​យក​មក​ពិនិត្យ ពិភាក្សា កែលម្អ និង​ដោះ ស្រាយ​ឲ្យបាន​ទាន់​ពេលវេលា និង​មាន​ប្រសិទ្ធភាព ទុកជា​បទ​ពិសោធន៍​សម្រាប់ឆ្នាំ​២០២៣​។​

​ជាថ្មី​ម្ដងទៀត ឯកឧត្តម​ប្រធាន​ក្រុម​ការងារ​បាន​ថ្លែងអំណរគុណ និង​សូម​ប្រសិទ្ធពរ​ជ័យ សិរី​សួស្តី ជ័យ​មង្គល វិបុល​សុខ បវរ​មហាប្រសើរ ជូន​ចំពោះ​ថ្នាក់ដឹកនាំ សមាជិក សមាជិកា និង​ក្រុមការងារ​គណបក្ស​គ្រប់​ឋានានុក្រម​ទាំងអស់ សូម​ទទួលបាន​នូវ​ពុទ្ធពរ​ទាំង​បួន​ប្រការ​កុំបី​ឃ្លៀងឃ្លាត​ឡើយ​។ លោក​ក៏​បាន​ថ្លែង អំណរគុណ​ចំពោះ​ប្រជាពលរដ្ឋ​ទូទាំង​ស្រុក​តំបែរ​ដែល​បាន​បន្ត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ព្រមទាំង​បាន​ចូលរួម​រក្សា​សន្តិសុខ និង​សណ្តាប់ធ្នាប់​សាធារណៈ ក៏ដូចជា​គោរ​តាម​បទបញ្ជា និង​នីតិវិធី​នានា​ជា​ធរមាន រួមចំណែក​ធ្វើឲ្យ​ការរៀបចំ​ព្រឹត្តិការណ៍​ជា​តិ ដ៏​មាន​សារៈសំខាន់​នេះ​ប្រព្រឹត្តទៅ​ដោយ​រលូន សេរី និង​យុត្តិធម៌​។​

Filed in: ព័ត៌មានជាតិ