ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

អភិបាលខេត្ត​កំពង់ចាម អនុញ្ញាត​ឱ្យ​ប្រតិភូ​អង្គការ Cambodia Vision ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​

អភិបាលខេត្ត​កំពង់ចាម អនុញ្ញាត​ឱ្យ​ប្រតិភូ​អង្គការ Cambodia Vision ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​កំពង់ចាម​) :​នៅ​រសៀល​ថ្ងៃ ទី​១០ ខែមិថុនា ឆ្នាំ​២០២២ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម បានអនុញ្ញាត​ឱ្យ​ប្រតិភូ​របស់​អង្គការ Cambodia Vision ដឹកនាំ​ដោយ​លោកស្រី យ៉ង់ ធីតា (Thida Yang) ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ ដែល​ជំនួប​នេះ​ធ្វើឡើង​នៅ​សាលា​ខេត្តកំពង់ចាម ដោយ​មាន​ការចូលរួម​ពី -​អភិបាលរង​ខេត្ត -​នាយក​រដ្ឋបាល -​តំណាង​ប្រធាន​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​ខេត្ត -​ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន​។​

​សូមបញ្ជាក់​ថា អង្គការ​Cambodia Vision គឺជា​អង្គការ​មិន​រក​កម្រៃ​តូច​មួយ​របស់​ប្រទេស​អូស្ត្រាលី ដែល​បង្កើតឡើង​ដើម្បី​ផ្ដល់​ការព្យាបាល និង​បង្ការ​ភាព​ងងឹត និង​ស្ដារឡើងវិញ​នូវ​ការ​ស្ដាប់ និង​និយាយ​ទៅ​តាម​តំបន់​នៃ​ប្រទេស​កម្ពុជា ហើយ​អង្គការ​នេះ មាន​គម្រោង​ចុះ​មក​ពិនិត្យ និង​ព្យាបាល​ជំងឺ​ភ្នែក ត្រចៀក ច្រមុះ និង​បំពង់​ក ជូន​ប្រជាពលរដ្ឋ​នៅក្នុង​ខេត្ត​កំពង់ចាម និង​ប្រជាពលរដ្ឋ​ជាប់​ព្រំប្រទល់​ខេត្ត​កំពង់ចាម ដោយ​ឥតគិតថ្លៃ នា​ពេល​ឆាប់ៗ​ខាងមុខ​។​

​ក្នុងជំនួប​ដ៏​ស្និត​ស្នាល ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត ក្នុងនាម​ប្រជាពលរដ្ឋ​ទាំង​ខេត្ត បាន​សម្ដែង​ការស្វាគមន៍​យ៉ាង​កក់ក្តៅ ដល់​ថ្នាក់ដឹកនាំ​អង្គការ Cambodia Vision ដែល​មាន​គោលបំណង​ចុះ​មក​ពិនិត្យ និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​នៅក្នុង​ខេត្ត​កំពង់ចាម ដោយ​ឥតគិតថ្លៃ ដែល​ការពិនិត្យ និង​ព្យាបាល​ផ្ដោត​ទៅលើ​ជំងឺ​ត្រចៀក ច្រមុះ និង​បំពង់​ក ដែល​ជា​ជំងឺ​ពិបាក​ព្យាបាល និង​ត្រូវ​ការចំណាយ​ថវិកា​ច្រើន​ប្រសិនបើ​អ្នកជំងឺ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯកជន​។​

​ឯកឧត្តម អភិបាលខេត្ត បាន​បន្តថា រដ្ឋបាល​ខេត្ត​កំពង់ចាម នឹង​ធ្វើការ​សហការ​ឱ្យ​បាន​ល្អ​ប្រសើ​ជាមួយ​អង្គការ Cambodia Vision ក្នុង​គោលបំណង​ជំរុញ​ឱ្យ​បេសកម្ម​ខាងលើ ទទួលបាន​ជោគជ័យ​យ៉ាង​ត្រ​ចេះ​ត្រចង់ ក្នុង​បុព្វហេតុ​ដើម្បី​សុខភាព​ប្រជាពលរដ្ឋ​។​

Filed in: ព័ត៌មានជាតិ