ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​អភិបាលខេត្ត​បាត់ដំបង អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត ប្រចាំ​ខែ​ឧសភា ឆ្នាំ​២០២២ !

​អភិបាលខេត្ត​បាត់ដំបង អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត ប្រចាំ​ខែ​ឧសភា ឆ្នាំ​២០២២ !
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​បាត់ដំបង​) :​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១០​កើត ខែ​ជេស្ឋ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស ២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០២២ លោក សុខ លូ អភិបាល នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​បាត់ដំបង បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​បាត់ដំប​ង ប្រចាំ​ខែ​ឧសភា ឆ្នាំ​២០២២ នៅ​សាលប្រជុំ​B២ សាលាខេត្ត​បាត់ដំបង ។​

​នៅក្នុង​កិច្ចប្រជុំ​នេះ​ដែរ​បាន​ផ្ដោត​សំខាន់​ទៅលើ​បញ្ហា​បទល្មើស​ព្រៃឈើ ដោយ​មាន​ការកាប់ និង​ការដុត​ព្រៃឈើ នៅតាម​តំបន់​ព្រៃឈើ និង​តំបន់ភ្នំ​ស្ថិតក្នុង​ភូមិសាស្ដ្រ​ខេត្ត​បាត់ដំបង ដោយ​ត្រូវ​ឱ្យមាន​វិធានការ​ការពារ​ជាបន្ទាន់ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ដែរ លោក សុខ លូ អភិបាល នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង និង​ក្នុងនាម​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​បាត់ដំបង បាន​មានប្រសាសន៍​លើកឡើងថា ចំពោះ​បុគ្គល​ដែល​ធ្វើការ​ទន្ទ្រាន​ព្រៃឈើ ដោយ​ការកាប់​បំផ្លាញ​ព្រៃឈើ ការដុត​បំផ្លាញ​ព្រៃឈើ​ស្ថិតក្នុង​ភូមិសាស្ដ្រ​ខេត្ត​បាត់ដំបង​នេះ ត្រូវធ្វើ​យ៉ាងណា​ត្រូវ​តាមដាន​រក​សាវតា​ឱ្យឃើញ ដើម្បី​យក​មក​ផ្ដន្ទាទោស​តាម​ផ្លូវច្បាប់ ដោយ​គ្មាន​ការលើកលែង​ឡើយ មិន​ថា​បុគ្គល​ដែល​បំផ្លាញ​ព្រៃឈើ​នោះ ធ្វើ​សកម្មភាព​ពេលយប់ ឬ​ពេល​ថ្ងៃ ឬ​ជា​បុគ្គល​មានអំណាច​យ៉ាងណាក៏ដោយ ក៏​ត្រូវ​រក​ឱ្យ​ឃើញ​ទាំង​មេខ្លោង​ដើម្បី​ធ្វើ​ការដោះស្រាយ​តាម​ផ្លូវ​ច្បាប់​ជា​បន្តបន្ទាប់ បើ​ពុំ​ដូច​នោះទេ ព្រៃឈើ​ស្ថិតក្នុង​ភូមិសាស្ដ្រ​ខេត្ត​បាត់ដំបង​នឹងត្រូវ​ខ្ទិច​គ្មាន​សល់​ឡើយ ក្នុង​នោះ​មិន​ត្រឹមតែ​ការកាប់បំផ្លាញ​ព្រៃឈើ​តែ​ប៉ុណ្នោះ​ទេ បុគ្គល​ដែល​បំផ្លាញ​ភ្នំ ទន្ទ្រាន​យក​ភ្នំ ដោយ​ការជីក​កាយ​ដីភ្នំ ដែល​គ្មាន​ការអនុញ្ញាត​ពី​ច្បាប់​ក៏​ត្រូវ​ចាត់វិធានកា​រដែរ បើ​ពុំនោះ​ទេ ភ្នំ​ជា​បន្តបន្ទាប់​នឹង​លែង​មាន​សម្រាប់​ទុក​ឱ្យ​កូនចៅ​ជំនាន់​ក្រោយ​បាន​ស្គាល់ និង​បាន​ឃើញ​ឡើយ ។ លោក​បាន​បន្តទៀតថា ដោយឡែក​ការបញ្ជាក់​ការផ្ទេរ​កម្មសិទ្ធិ​ដី ដែល​ជា​ដី​របប​ព្រៃឈើ និង​បរិស្ថាន ដែល​ជា​កម្មសិទ្ធិ​របស់​រដ្ឋ ត្រូវ​បញ្ឈប់​ជាបន្ទាន់​រាល់​សកម្មភាព​ទាំងនេះ បើ​ពុំនោះ​ទេ ក៏​នឹង​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ដោយ​មិនត្រូវ​មាន​ការលើកលែង​ឡើយ ។​

​លោក បាន​បន្តទៀតថា បញ្ហា​គ្រឿងញៀន និង​បញ្ហា​ចរាច​រណ៍ នៅតែ​ជា​បញ្ហា​ចោទ​ដែល​ត្រូវ​ដោះស្រាយ ដោយ​ឯកឧត្តម​បាន​ណែនាំ​ដល់​អភិបាលរង​ខេត្ត​ទទួលបន្ទុក​លើ​បញ្ហា​នេះ ត្រូវតែ​បន្ត​សកម្មភាព​ក្នុង​ការទប់ស្កាត់​ឱ្យមាន​ប្រសិទ្ធិភាព បង្ក្រាប​ការជួញដូរ​គ្រឿងញៀន នៅ​ភូមិសាស្ដ្រ​ខេត្ត​បាត់ដំបង ក៏ដូចជា​ការប្រើប្រាស់​គ្រឿងញៀន ព្រោះ​ដោយសារ​តែ​គ្រឿងញៀន​នេះ​ហើយ ទើប​បង្ក​ឱ្យ​មាន​ភាពអសន្ដិសុខ​កើតឡើង​នៅ​តាម​ភូមិឋាន​របស់​ប្រជាពលរដ្ឋ​ឥត​ស្រាកស្រាន្ត បង្ក​ភាពភ័យខ្លាច​ដល់​ប្រជាពលរដ្ឋ​ជា​ប្រចាំ ។ ចំណែក​បញ្ហា​ចរាចរណ៍ ឯកឧត្តម​បាន​ធ្វើ​ការណែនាំ​ដល់​អភិបាលរង​ខេត្ត​ដែល​ទទួលបន្ទុក​បញ្ហា​នេះ និង​អាជ្ញាធរ ត្រូវ​ពិនិត្យ​ឡើងវិញ​នូវ​ការ​ដាក់​ប៉ុស្ដិ៍​ត្រួតពិនិត្យ​ចរាច​រណ៍ កន្លែង​ផាក​វិន័យ​ត្រឹមត្រូវ ដោយ​មាន​ការដឹងលឺ​ពី​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​ផងដែរ ដោយឡែក​ចំពោះ​មន្ដ្រី​អនុវត្ត​ច្បាប់​ត្រូវតែ​មាន​សុក្រឹត្យភាព តម្លាភាព និង​អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​ទៅតាម​ច្បាប់​ដែល​បានកំណត់ និង​បន្ត​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា ដើម្បី​កាត់បន្ថយ​អាត្រា​គ្រោះថ្នាក់​ចរាចរណ៍ កាត់បន្ថយ​ការស្លាប់ និង​ពិការភាព ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ជា​បន្តបន្ទាប់​ឱ្យមាន​ប្រសិទ្ធិភាព​ខ្ពស់ និង​ទប់ស្កាត់​ឱ្យ​ខាន​តែ​បាន​ការដឹកជញ្ជូន​លើស​ទម្ងន់ សំពីងសំពោង​ដែល​បង្ក​ឱ្យមាន​ការខូចខាត​ផ្លូវ​សាធារណៈ និង​បង្កឱ្យមាន​គ្រោះថ្នាក់​ផ្សេងៗ​កើតឡើង​នៅតាម​ដងផ្លូវ​សាធារណៈ ៕

Filed in: ព័ត៌មានជាតិ