ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ប្រកាស​ចូល​កាន់​មុខតំណែង​អភិបាលរង​ក្រុង​បាវិត​គឺ លោកស្រី ជួន សុ​វណ្ណា​រី ជំនួស​លោក​ស្រី សូ សយ ដែល​ចូល​និវត្តន៍

ប្រកាស​ចូល​កាន់​មុខតំណែង​អភិបាលរង​ក្រុង​បាវិត​គឺ លោកស្រី ជួន សុ​វណ្ណា​រី ជំនួស​លោក​ស្រី សូ សយ ដែល​ចូល​និវត្តន៍
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍​១០​កើត ខែ​ជេស្ឋ ឆ្នាំ​ឆ្លូវ ចត្វា​ស័ក ព​.​ស​២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០២២​នេះ ឯកឧត្តម សេង សីលា អភិបាលរង​ខេត្ត​ស្វាយរៀង តំណាង ឯកឧត្តម ម៉ែន វិបុល អភិបាល​នៃ​គណ​:​អភិបាលខេត្ត​ស្វាយរៀង​បាន​អញ្ចើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​អភិបាលរង​ក្រុង​បាវិត​គឺ លោកស្រី ជួន សុ​វណ្ណា​រី ជំនួស​លោក​ស្រី សូ សយ ដែល​ចូល​និវត្តន៍ ។​

​ពិធី​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​លោក លោកស្រី អនុប្រធាន​មន្ទីរ កងកម្លាំង​ទាំ​៣ លោក​ប្រធាន​ក្រុមប្រឹក្សា​ក្រុង លោក អភិបាលរងក្រុង លោក នាយ​ប៉ុស្តិ៍​ព្រំដែន​អន្តរជាតិ​បាវិត លោក​ចៅ​សង្កាត់​ទាំង​៥ លោកនាយ​ប៉ុស្តិ៍​ទាំង​០៥ សរុប​វត្តមាន​ចូលរួម​ចំនួន​៦៥​នាក់​។​

​មានប្រសាសន៍​ទៅកាន់​ពិធី​នេះ​ឯកឧត្តម សេង សិលា បាន​ជម្រុញ​ដល់​មន្ត្រី​ទាំងអស់​ក្នុង​រដ្ឋបាល​ក្រុង​បាវិត​ត្រូវ​ចូលរួម​សហការ​ពង្រឹង​ការ​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង និង​ពង្រឹង​របៀបរបប ធ្វើ​ការងារ​ទំនាក់ទំនង​ការងារ​ឲ្យបាន​ល្អ នៅក្នុង​ក្រុមប្រឹក្សា​ក្រុង គណៈ​អភិបាលក្រុង មន្ត្រីរាជការ និង​កម្លាំង​សមត្ថកិច្ច​គ្រប់​ប្រភេទ ដោយ​ឈរ​លើ​មូលដ្ឋាន​នៃ​ការលើកកម្ពស់ ប្រសិទ្ធភាព​ការងារ និង​ធានា​និរន្ត​ភាព​ការងារ​រដ្ឋបាល​ក្រុង ឲ្យ​កាន់តែ​មាន​ភាពល្អប្រសើរ ជា​ពិសេស​ត្រូវ​គិតគូរ​ពី​ផលប្រយោជន៍​ជាតិ និង​ប្រជាជន​ជាធំ និង​ចូលរួម​លើកកម្ពស់​ការផ្តល់​សេវា​សាធារណៈ ជូន​ប្រជាពលរដ្ឋ​ឲ្យបាន​ល្អ​ប្រសើរ និង​មាន​ប្រសិទ្ធភាព​ហើយ ត្រូវ​ចូលរួម​បង្កើន​ការសហការ​ក្នុងចំណោម​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុងការ ថែរក្សា​ពង្រឹង​សន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ ការបង្ការ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នានា​ដែល​កើតមានឡើង​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន តាមរយៈ ការបន្ត​ជំរុញ​នូវ​ការអនុវត្ត​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​ជាដើម​។​

Filed in: ព័ត៌មានជាតិ