ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

​លោក ជាវ តា​យ ថ្លែងអំណរគុណ​ដល់​ស​មាជិក សមាជិកា និង​ពលរដ្ឋ​នៅក្នុង​ខេត្ត​ពោធិ៍សាត់ សម្រាប់​ការគាំទ្រ និង​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា រហូត​ទទួលបាន​តំណែង​មេឃុំ​-​សង្កាត់​៤៩

​លោក ជាវ តា​យ ថ្លែងអំណរគុណ​ដល់​ស​មាជិក សមាជិកា និង​ពលរដ្ឋ​នៅក្នុង​ខេត្ត​ពោធិ៍សាត់ សម្រាប់​ការគាំទ្រ និង​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា រហូត​ទទួលបាន​តំណែង​មេឃុំ​-​សង្កាត់​៤៩
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ពោធិ៍សាត់​)៖ លោក ជាវ តា​យ សមាជិក​គណៈកម្មាធិកា​រ​កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា ប្រធាន​គណៈកម្មាធិការ​គណបក្ស​ខេត្ត ប្រធាន​ក្រុមការងារ​ចុះជួយ​ក្រុង​ពោធិ៍សាត់ និង​ជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ នា​រសៀល​ថ្ងៃ​ទី​០៧ ខែមិថុនា ឆ្នាំ​២០២២​នេះ បាន​ថ្លែងអំណរគុណ​ដល់​សមាជិក សមាជិកា និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ពោធិ៍សាត់ សម្រាប់​ការគាំទ្រ និង​បោះឆ្នោត​ជូន​បក្ស​ប្រជាជន​កម្ពុជា រហូត​ធ្វើឱ្យ​គណបក្ស នាំមុខ​គេ​ក្នុង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ​-​សង្កាត់ អាណត្តិ​ទី​៥ ហើយ​បាន​ទទួល​តំណែង​ជា​មេឃុំ ចៅសង្កាត់ ចំនួន​៤៩ លើ​៤៩​ឃុំ​-​សង្កាត់​។​

​យោង​តាម​ការចុះផ្សាយរ​បស់​សារព័ត៌មាន Fresh News លោក ជាវ តា​យ បានបញ្ជាក់​ថា «​ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត អំពី​ដួងចិត្ត​ជូន​ចំពោះ​សមាជិក សមាជិកា យុវជន ប្រជាពលរដ្ឋ អ្នកគាំទ្រ និង​មហាជន ដែល​បាន​គាំទ្រ​បោះឆ្នោត​ជូន​គណបក្ស​ជា​ជនកម្ពុជា ដែល​នេះ​ជា​ការបង្ហាញ​ឱ្យឃើញ ពី​ការគាំទ្រ​យ៉ាងច្រើន​លើសលប់ ដែល​ធ្វើឱ្យ​មេឃុំ ចៅសង្កាត់ ចំនួន​៤៩ ក្នុងចំណោម​៤៩​ឃុំ​-​សង្កាត់ ក្លាយជា​អ្នកដឹកនាំ គ្រប់គ្រង និង​ជា​អ្នកបម្រើ​សេវា​សាធារណៈ ជូន​បងប្អូន​ពុក​ម៉ែ​ប្រជាជន នៅតាម​បណ្តា​ឃុំ​-​សង្កាត់ នៅក្នុង​អាណត្តិ​ទី​៥​នេះ​បន្ត​ទៀត​»​។​

​លោក​ក៏​បាន​លើកឡើង​ថា ស្មារតី​នៃ​ការចូលរួម​គាំទ្រ បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​នា​ពេល​នេះ ឯកឧត្តម​នឹង​មាន​ការចងចាំ​ទុក មាន​ការគោរព និង​អរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ជាមួយ​នឹង​ការគាំទ្រ​ដ៏​ច្រើន​លើសលុប​។ បន្ថែម​ពី​នេះ ឯកឧត្តម​បាន​បញ្ជាក់ថា តាមរយៈ​ការផ្តល់​នូវ​ទំនុកចិត្ត​ច្រើន​បែប​នេះ ពី​សំណាក់​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត ក្នុងនាម​ជា​អភិបាលខេត្ត នឹង​ខិតខំ​បន្ថែមទៀត ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ ដើម្បី​ផ្តល់​នូវ​ភាពសុខសាន្ត សម្រាប់​ប្រជាពលរដ្ឋ រួម​ទាំង​ការខិតខំ​កែ​អ​ម្អអ​ភិ​វឌ្ឍន៍​មូលដ្ឋាន ឱ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត​។​

​លោក​បាន​បេ្តជ្ញាចិត្ត​ជំរុញ​ឱ្យ​មេឃុំ ចៅសង្កាត់ ដែល​ទទួលបាន​ការផ្តល់​ទំនុកចិត្ត ពី​សំណាក់​ប្រជាពលរដ្ឋ ត្រូវតែ​ខិតខំ​បំពេញ​តួនាទី​របស់​ខ្លួន បម្រើសេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ និង​កិច្ច​ការងារ​សង្គម​ផ្សេង​បន្ថែមទៀត​ជាដើម​។​

​សូមបញ្ជាក់​ថា ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ អាណត្តិ​ទី​៥ បាន​បិទ​បញ្ចប់ កាលពី​ល្ងាច​ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំ​២០២២ ដោយ​មាន​ប្រជាពលរដ្ឋ ៨០.១៩​ភាគរយ ស្មើនឹង​ជាង​៧​លាន​នាក់ បាន​មក​ចូលរួម​បោះឆ្នោត ក្នុង​ចំណោម​អ្នក​ដែល​មានឈ្មោះ ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត​ជាង​៩.២​លាន​នាក់​។ ទាំង​សមាគមជាតិ និង​អន្តរជាតិ ព្រមទាំង​អ្នកសង្កេតការណ៍​ជាតិ និង​អន្តរជាតិ សុទ្ធតែ​បាន​វាយតម្លៃថា ការបោះឆ្នោត​នេះ​បាន​ប្រព្រឹត្ត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​។​

​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ អាណត្តិ​ទី​៥ ត្រូវ​បាន​ប្រព្រឹត្តទៅ​ប្រកបដោយ​តម្លាភាព និង​យុត្តិធម៌​ត្រឹមត្រូវ ហើយ​ប្រជាពលរដ្ឋ​មក​ចូលរួម​បោះឆ្នោត ដោយ​គ្មាន​ការបង្ខិតបង្ខំ​នោះទេ​។ ដោយឡែក ស្ថានភាព​សន្ដិសុខ និង​សណ្ដាប់ធ្នាប់​ទូទៅ ក្នុង​ដំណើរការ​បោះឆ្នោត​នៅ​ទូទាំង​ប្រទេស មាន​ភាព​ស្ងប់ស្ងាត់​ល្អ​ប្រសើរ មិន​មាន​បាតុភាព​អ្វី​រារាំង​នោះឡើយ​៕

Filed in: ព័ត៌មានជាតិ