ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

លោក ជាម ច័ន្ទ​សោភ័ណ ថ្លែងអំណរគុណ​សមាជិក សមាជិកា និង​ពលរដ្ឋ​នៅ​ខេត្ដ​ត្បូងឃ្មុំ សម្រាប់​ការគាំទ្រ និង​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា រហូត​ទទួលបាន​តំណែង​មេឃុំ​-​សង្កាត់​ទាំង​៦៤

លោក ជាម ច័ន្ទ​សោភ័ណ ថ្លែងអំណរគុណ​សមាជិក សមាជិកា និង​ពលរដ្ឋ​នៅ​ខេត្ដ​ត្បូងឃ្មុំ សម្រាប់​ការគាំទ្រ និង​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា រហូត​ទទួលបាន​តំណែង​មេឃុំ​-​សង្កាត់​ទាំង​៦៤
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ត្បូងឃ្មុំ​)៖ លោក ជាម ច័ន្ទ​សោភ័ណ អភិបាល និង​ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ត្បូងឃ្មុំ បាន​ថ្លែងអំណរគុណ​សមាជិក សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា និង​ប្រជាពលរដ្ឋ សម្រាប់​ការគាំទ្រ និង​បោះឆ្នោត​ជូន​បក្ស​ប្រជាជន រហូត​ធ្វើឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា នាំមុខ​ដាច់​ទាំងអស់ ក្នុង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ហើយ​បាន​ទទួល​តំណែង​ជា​មេឃុំ​ចៅសង្កាត់ ទាំង​៦៤​។​

​យោង​តាម​ការចុះផ្សាយរ​បស់​សារព័ត៌មាន Fresh News នៅ​ថ្ងៃ​ទី​០៧ ខែមិថុនា ឆ្នាំ​២០២២​នេះ លោក ជាម ច័ន្ទ​សោភ័ណ បានបញ្ជាក់​ថា «​ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត អំពី​ដួងចិត្ត​ជូន​ចំពោះ​សមាជិក សមាជិកា​គណបក្ស​ប្រជាជន កម្ពុជា អ្នកគាំទ្រ ប្រជាជន មហាជន ដែល​បាន​គាំទ្រ​បោះឆ្នោត​ជូន​គណបក្ស​ជា​ជនកម្ពុជា ដែល​ជា​ការបង្ហាញ​ឲ្យឃើញ​ពី​ការគាំទ្រ យ៉ាងច្រើន​លើសលប់ ដែល​ធ្វើឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា គ្រប់​ឃុំ សង្កាត់​ទូទាំង​ខេត្ត ក្លាយជា​អ្នក​នាំ គ្រប់គ្រង និង​ជា​អ្នកបម្រើ​សេវា​សាធារណៈ​ជូន​បងប្អូន ប្រជាជន នៅតាម​បណ្តា​ឃុំ សង្កាត់ នៅក្នុង​អាណត្តិ​ទី​៥ ខាងមុខ​នេះ​ម្តងទៀត​»​។​

​លោក​ក៏​បាន​លើកឡើង​ថា ស្មារតី​នៃ​ការចូលរួម​គាំទ្រ បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​នា​ពេល​នេះ លោក​នឹង​មាន​ការចងចាំ​ទុក មាន​ការគោរព និង​អរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ជាមួយនឹង​ការគាំទ្រ ដ៏​ច្រើន​លើសលុប​។ បន្ថែម​ពី​នេះ លោក​បាន​បញ្ជាក់ថា តាមរយៈ​ការផ្តល់​នូវ​ទំនុកចិត្ត​ច្រើន​បែប​នេះ​ពី​សំណាក់​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត ក្នុងនាម​លោក​ជា​អភិបាលខេត្ត នឹង​ខិតខំ​បន្ថែមទៀត ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ ដើម្បី​ផ្តល់​នូវ​ភាពសុខសាន្ត សម្រាប់​ប្រជាពលរដ្ឋ រួម​ទាំង​ការខិតខំ​កែ​អ​ម្អអ​ភិ​វឌ្ឍន៍​មូលដ្ឋាន ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ថែមទៀត​។​

​លោក​ក៏​បាន​បេ្តជ្ញាចិត្ត​ជំរុញ​ឲ្យ​មេឃុំ ចៅសង្កាត់ ដែល​ទទួលបាន​ការផ្តល់​ទំនុកចិត្ត​ពី​សំណាក់​ប្រជាពលរដ្ឋ ត្រូវតែ​ខិតខំ​បំពេញ​តួនាទី​របស់​ខ្លួន​បម្រើសេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ និង​កិច្ច​ការងារ​សង្គម​ផ្សេង​បន្ថែម ទៀត​ជា​ដើម​។​

​សូមបញ្ជាក់​ថា ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ អាណត្តិ​ទី​៥ បាន​បិទ​បញ្ចប់ កាលពី​ល្ងាច​ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំ​២០២២ ដោយ​មាន​ប្រជាពលរដ្ឋ ៨០.១៩​ភាគរយ ស្មើនឹង​ជាង​៧​លាន​នាក់ បាន​មក​ចូលរួម​បោះឆ្នោត ក្នុង​ចំណោម​អ្នក​ដែល​មានឈ្មោះ ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត​ជាង​៩.២​លាន​នាក់​។ ទាំង​សមាគមជាតិ និង​អន្តរជាតិ ព្រមទាំង​អ្នកសង្កេតការណ៍​ជាតិ និង​អន្តរជាតិ សុទ្ធតែ​បាន​វាយតម្លៃថា ការបោះឆ្នោត​នេះ​បាន​ប្រព្រឹត្ត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​។​

​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ អាណត្តិ​ទី​៥ ត្រូវ​បាន​ប្រព្រឹត្តទៅ​ប្រកបដោយ​តម្លាភាព និង​យុត្តិធម៌​ត្រឹមត្រូវ ហើយ​ប្រជាពលរដ្ឋ​មក​ចូលរួម​បោះឆ្នោត ដោយ​គ្មាន​ការបង្ខិតបង្ខំ​នោះទេ​។ ដោយឡែក ស្ថានភាព​សន្ដិសុខ និង​សណ្ដាប់ធ្នាប់​ទូទៅ ក្នុង​ដំណើរការ​បោះឆ្នោត​នៅ​ទូទាំង​ប្រទេស មាន​ភាព​ស្ងប់ស្ងាត់​ល្អ​ប្រសើរ មិន​មាន​បាតុភាព​អ្វី​រារាំង​នោះឡើយ​៕

Filed in: ព័ត៌មានជាតិ