ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​លោក ឃួ​ង ស្រេង និង​ភរិយា អញ្ជើញ​មក​បោះឆ្នោត នៅ​មណ្ឌល​បោះ កាំកូ​ស៊ីធី ក្នុង​សង្កាត់​ទួល​សង្កែ​២

​លោក ឃួ​ង ស្រេង និង​ភរិយា អញ្ជើញ​មក​បោះឆ្នោត នៅ​មណ្ឌល​បោះ កាំកូ​ស៊ីធី ក្នុង​សង្កាត់​ទួល​សង្កែ​២
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ លោក ឃួ​ង ស្រេង និង​លោកស្រី ជា ស៊ីណា ឃួ​ង ស្រេង បាន​អញ្ជើញ​មក​បោះឆ្នោត នៅ​មណ្ឌល​បោះ កាំកូ​ស៊ីធី ក្នុង​សង្កាត់​ទួល​សង្កែ​២ ខណ្ឌប្ញស្សីកែវ ដែលមាន​១៨​ការិយាល័យ នៅ​ព្រឹក​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០២២ ។​

​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​/​សង្កាត់ អាណត្តិ​ទី​៥​នេះ បានចាប់ផ្ដើម​ដំណើរការ​ចាប់ពី​ម៉ោង ៧​ព្រឹក​នេះ​ហើយ​ដោយ​មាន​គណបក្ស​នយោបាយ​ចំនួន​១៧ បាន​ចូលរួម​ប្រកួតប្រជែង ដោយ​ដាក់​បេក្ខជន​ក្រុមប្រឹក្សាឃុំ​/​សង្កាត់​សរុប ៨៦,០៩២​នាក់ ស្ត្រី ២៧,៨១៣​នាក់​។​

​ដោយឡែក​ឃុំ​/​សង្កាត់ ក្នុង​អាណត្តិ​ទី​៥​នេះ មាន​ចំនួន ១,៦៥២ ហើយ​ចំនួន​ក្រុមប្រឹក្សាឃុំ​/​សង្កាត់ ដែល​នឹង​ត្រូវ​ជ្រើសរើស​មក​បម្រើ​ការងារ​ក្នុង​ឃុំ​/​សង្កាត់​ទាំងអស់​នេះ មាន​ចំនួន ១១,៦២២​រូប​។​

​យោង​តាម​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត បានឱ្យដឹងថា ដំណើរការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​/​សង្កាត់ អាណត្តិ​ទី​៥​នេះ មាន​ការិយាល័យ​បោះឆ្នោត​សរុប​ចំនួន ២៣,៦០២ ការិយាល័យ​។ ប្រជាពលរដ្ឋ​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​សរុប​ចំនួន ៩,២០៥,៦៨១​នាក់ ស្មើនឹង ៨៧,៩៤ ភាគរយ​នៃ​ប្រជាជន​កម្ពុជា​ទាំងអស់ ក្នុងនោះ​មាន​ស្រី​ចំនួន ៤,៩០៤,៨៣២​នាក់​៕

Filed in: ព័ត៌មានជាតិ