ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​សារ​សម្ដេច​ហ៊ុន សែន​អរគុណ​ចំពោះ​ជនរួមជាតិ​ដែល​បាន​ចូលរួម​ក្នុង​យុទ្ធនាការ​ឃោសនា​រក​សំឡេងឆ្នោត​ប្រព្រឹត្តទៅ​ដោយ​ភាពស្ងប់ស្ងាត់​ល្អ

​សារ​សម្ដេច​ហ៊ុន សែន​អរគុណ​ចំពោះ​ជនរួមជាតិ​ដែល​បាន​ចូលរួម​ក្នុង​យុទ្ធនាការ​ឃោសនា​រក​សំឡេងឆ្នោត​ប្រព្រឹត្តទៅ​ដោយ​ភាពស្ងប់ស្ងាត់​ល្អ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

សម្ដេច​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​មានប្រសាសន៍​អរគុណ​ចំពោះ​ជនរួមជាតិ ដែល​បាន​ចូលរួម​ជាមួយ​កិច្ចការ​ដ៏​ល្អ​ក្នុង​ដំណើរការ​យុទ្ធនាការ​ឃោសនា​រក​សំឡេងឆ្នោត សម្រាប់​ការបោះឆ្នោតជ្រើ​រើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ប្រព្រឹត្តទៅ​ដោយ​ភាពស្ងប់ស្ងាត់​ល្អ​។​

​ក្នុង​សារ​ពិ​សេ​សេ​ជា​សំឡេង​ផ្ញើជូន​ជនរួមជាតិ នា​រសៀល​ថ្ងៃ​ទី ០៣ ខែមិថុនា ឆ្នាំ​២០២២ សម្ដេច​តេជោ ហ៊ុន សែន ក៏​បាន​អរគុណ​ចំពោះ​ក្រុមប្រឹក្សា​ឃុំ សង្កាត់ អាណត្តិ​ទី​៤​កន្លងទៅ ដែល​នឹង​ត្រូវ​ផុត​អាណត្តិ​ក្នុង​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ ហើយ​បាន​លើកឡើង​ថា នៅក្នុង​រយៈពេល​នៃ​ការឆ្លងកាត់​ជំងឺ​កូវី​ដ​១៩ គឺ​ក្រុមប្រឹក្សា​ឃុំ សង្កាត់ ដែល​បងប្អូន​បាន​ធ្វើ​ការបោះឆ្នោត​កាលពី​ឆ្នាំ​២០១៧ ពិតជា​បាន​បម្រើប្រជាជន​ល្អ ការពារ​ប្រជាជន​បានល្អ​។

​ឯ​ការចាក់​វ៉ាក់សាំង​ទៀត​សោត​គឺ​តាមរយៈ ឃុំ សង្កាត់ ភូមិ​នោះ​ឯង ដែលជា​អ្នក​ជួយ​រៀបចំ​បាន​យ៉ាង​ល្អ ដើម្បី​ឱ្យ​បងប្អូន​បាន​ទទួល​វ៉ាក់សាំង​គ្រប់ៗ​គ្នា​។ ទន្ទឹមនេះដែរ នៅក្នុង​ពេល​មាន ជំនន់​ជន់​លិច​នៅ​តាម​បណ្ដា​ខេត្ត រាប់​ទាំង​រាជធានី​ភ្នំពេញ ខេត្ត​កំពង់ស្ពឺ ខេត្ត​ពោធិ៍សាត់ បាត់ដំបង និង​ខេត្ដ​បន្ទាយមានជ័យ ថ្នាក់ឃុំ សង្កាត់ របស់​យើង​បាន​ប្រឹង​ប្រែ​យ៉ាងខ្លាំង ដើម្បី​នឹង​បម្រើ​ប្រជាពលរដ្ឋ​នៅពេលនោះ​។ ជាងនេះទៀត ការបិទ​ខ្ទប់​នៅ​តំបន់​ខ្លះ​នៅ​ពេល​មានកូ​វីដ​១៩ តម្រូវ​ឱ្យ​អាជ្ញាធរ​ឃុំ សង្កាត់​នៅ​ពេល​នោះ​ធ្វើ​សកម្មភាព​យ៉ាងច្រើន ដើម្បី​បម្រើ​ទៅដល់​ប្រជាពលរដ្ឋ​។ រាប់​ទាំង​ការផ្ដល់​ជំនួយ​ទាំងឡាយ ក៏​ត្រូវបាន​ធ្វើឡើង​ដោយ​ការរៀបចំ​ចង្អុលបង្ហាញ ដោយ​ការយកចិត្តទុកដាក់​ផ្ទាល់​ពី​ឃុំ សង្កាត់​នៅ​ពេល​នោះ​។ ដែល​រឿង​នេះ មិនអាច​បំភ្លេច​បាន​នូវ​គុណបំណាច់ ដែល​បងប្អូន​បាន​លះបង់ និង​បាន​ធ្វើ​ក្នុង​រយៈពេល​កន្លង​ទៅនេះ​។​

​សម្ដេច​តេជោ​បាន​ថ្លែង​បន្ថែមថា ពិតជា​មាន​ក្រុមប្រឹក្សា​ឃុំ សង្កាត់​យើង​មួយចំនួន​ត្រូវ​បាន​ជាប់ឆ្នោត​ឡើងវិញ និង​មួយចំនួន​គឺ​មិន​បាន​ជាប់ឆ្នោត ដោយសារ​តែ​បញ្ហា​កត្តា​អាយុ ហើយក៏​មិន​បាន​ឈរឈ្មោះ​បោះឆ្នោត​ទៀតផង​។ តែ​យ៉ាងណាក៏ដោយ ក្នុង​រយៈពេល​៥​ឆ្នាំ​កន្លងទៅនេះ បងប្អូន​ពិតជា​មាន​ការនឿយហត់​។ សម្ដេច​តេជោ​គូសបញ្ជាក់​ថា ពិតមែន​ហើយ​កំហុសឆ្គង​ខ្លះ​កើតមាន​ចៀស​មិន​រួច ក៏ប៉ុន្តែ​កំហុស​នោះ ប្រសិនបើ​ប្រៀបធៀប ជាមួយនឹង​គុណសម្បត្តិ ដែល​សមាជិក​សមាជិកា​ក្រុមប្រឹក្សា​ឃុំ សង្កាត់ បាន​ធ្វើ​រយៈពេល​កន្លង​ទៅ គឺ​គុណសម្បត្តិ​នេះ មាន​ធំធេង​លើសលប់ ប្រៀបធៀប​ទៅនឹង​គុណវិបត្តិ​ដែល​កើតមាន​ដោយ​អន្លើ​។

​សម្ដេច​តេជោ ក៏​បាន​អរគុណ​ចំពោះ​សមាជិក​សមាជិកា​ក្រុមប្រឹក្សាឃុំ សង្កាត់ ទាំងអស់ ដែល​បាន​ធ្វើ​កិច្ចការ​ដ៏​ល្អ ក្នុង​រយៈពេល​កន្លង​ទៅ​នេះ ហើយ​សម្ដេច​ក៏​នៅតែ​ទុក​ចិត្ត​ទៅ​លើ​ក្រុមប្រឹក្សាឃុំ សង្កាត់ ដែល​នឹង​នៅ​បន្ត​អាណត្តិ មិនទាន់​អស់​អាណត្តិ បន្ត​ការយកចិត្តទុកដាក់​មើល​សុខទុក្ខ​ប្រជាពលរដ្ឋ នៅក្នុង​រយៈពេល​នៃ​ដំណើរការ​បោះឆ្នោត​ជិត​មក​ដល់​។

​ទន្ទឹមនេះ ការអនុវត្ត​នូវ​សារាចរ​ណែនាំ​ទាំងឡាយ ពាក់ព័ន្ធ​ជាមួយ​នឹង​បញ្ហា ការ​មិន​សេព​គ្រឿង​ស្រវឹង ក៏ដូចជា ការអនុវត្ត​នូវ​វិធានការ​ទាំងឡាយ​ខាង​វិស័យ​សុខាភិបាល ពាក់ព័ន្ធ​ទៅនឹង​ករណី​៣​កុំ និង​៣​កា​ពារ​។​ជាថ្មី​ម្ដងទៀត សម្ដេច​តេជោ​នាយករដ្ឋមន្ដ្រី​ក៏​បាន​អរគុណ​ចំពោះ​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់ ដែល​បាន​ធ្វើ​ការលះបង់​យ៉ាងច្រើន ដើម្បី​អាយុជីវិត​ប្រជាជន​យើង ដោយ​គ្មាន​ការរើសអើង​គណបក្សនយោបាយ ជាពិសេស​ដំណាក់កាល​នៃ​ការគ្រប់គ្រង​ទៅលើ​ជំងឺ​កូវី​ដ​១៩ និង​ការចាក់​វ៉ាក់សាំង ដើម្ប​ការពារ​អាយុជីវិ​ត​ប្រជាជន​។

​ដោយសារតែ​មាន​ការទទួល​ខុស​ត្រូវ​របស់​សមាជិក សមាជិកា​ក្រុមប្រឹក្សា​ឃុំ សង្កាត់​នេះ​ហើយ ទើប​ធ្វើឱ្យ​ប្រជាពលរដ្ឋ​របស់​យើង កាត់បន្ថយ​បាន​ចំនួន​ស្លាប់ កាត់បន្ថយ​បាន​ចំនួន​ឆ្លង រហូត​ទៅ​ដល់​គ្មាន​កូវី​ដ ក្នុង​រយៈពេល​ជិត​មួយ​ខែ​កន្លង​ទៅ​។ សម្ដេច​តេ​ជោបាន​អះអាងថា នេះ​គឺជា​ការលះបង់​ខ្ពស់ ដែល​ចូលរួម​ធ្វើឱ្យ​ប្រទេស​ជាតិ​យើង​បាន​ឆ្លង​ផុតពី​វិបត្តិ​នេះ ដែល​ក្នុងនោះ​មាន​ការចូលរួម​ពី​សមាជិក សមាជិកា​ក្រុមប្រឹក្សា​ឃុំ សង្កាត់ របស់​គណបក្ស​ប្រជាជន និយាយ​ដោយឡែក និង​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៤​រយៈពេល​កន្លង​ទៅ និយាយ​ជា​រួម​។​ជាមួយគ្នានេះដែរ សម្ដេច​តេជោក៏បាន​អរគុណ​ចំពោះ​បណ្ដា​បក្ស​នយោបាយ​ទាំង​អស់ ដែល​បាន​ចូលរួម​អនុវត្តន៍​ច្បាប់​តាម​រយៈ​នៃ​ច្បាប់​បោះឆ្នោត និង​តាម​ការណែនាំ​របស់​គណៈ​កម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោត​។

​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​សង្ឃឹមថា បណ្ដា​បក្សនយោបាយ​ទាំងអស់ និង​ចូលរួម​ជាមួយ​គ្នា ដើម្បី​ជោគជ័យ​នៃ​ដំណើរការ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស នៅក្នុង​ប្រទេស​របស់​យើង នៅ​ថ្ងៃ​អាទិត្យ​ខាងមុខនេះ ហើយ​សង្ឃឹមថា យើងទាំងអស់គ្នា នឹង​ទទួលយក​នូវ​លទ្ធផល​នៃ​ការបោះឆ្នោត ដែល​ប្រជាជន​នឹង​ផ្ដល់​សម្រាប់​យើង​។​សម្ដេច​តេជោក៏បាន​គូសបញ្ជាក់ដែ​រថា ថ្ងៃនេះ​ជា​ថ្ងៃ​ហែរ​ក្បួន​ចុងក្រោយ សម្រាប់​ការឃោសនា​នៃ​យុទ្ធនាការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ អាណត្តិ​ទី​៥ ហើយ​បន្ទាប់​ទៅ​គឺជា​ថ្ងៃ​ស្ងប់ស្ងាត់ បន្ថែម​ទៅ​ដោយ​សារាចរ​របស់​រា​ជ​រដ្ឋាភិបាល​អំពាវនាវ​កុំឱ្យ​សេព​គ្រឿង​ស្រវឹង និង​ការលក់​គ្រឿង​ស្រវឹង​នៅក្នុង​ថ្ងៃ​បោះឆ្នោត​។

​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី ក៏​បាន​អំពាវនាវ​ចំពោះ​ជនរួមជាតិ បើទោះបី​ថាកូ​វីដ​១៩​ត្រូវ​បាន​ថមថយ និង​អវត្តមាន​ពី​ប្រទេស​របស់​យើង​ជិត​មួយ​ខែ​ទៅ​ហើយ​ក្ដី ប៉ុន្តែ​សូម​បងប្អូន​ជនរួមជាតិ នៅពេល​ដែល​អញ្ជើញ​ទៅ​បោះឆ្នោត សូមមេត្តា​កុំ​ភ្លេច​យក​អាល់កុល​លាងដៃ​ទៅ​ជាមួយ ហើយ​ក៏​ខិតខំ​បើ​អាចធ្វើ​បាន​គឺ ពាក់​ម៉ាស​និង​រក្សា​គម្លាត​ឱ្យបាន​ល្អ ដើម្បី​ចៀសវាង​នូវ​ហានិភ័យ​ដែល​កើតឡើង​នៅ​ថ្ងៃ​បោះឆ្នោត ដែល​អាច​នឹង​នាំទៅដល់​ការឆ្លង​ឡើងវិញ​។​សម្ដេច​តេជោក៏ស្នើ​ឱ្យ​ជនរួមជាតិ បន្ដ​យកចិត្តទុកដាក់​ទៅ​លើ​សុវត្ថិភាព​ផ្ទាល់ខ្លួន​សម្រាប់​ការឆ្លង​រាលដាល​នូវ​ជំងឺ​កូវី​ដ​១៩ នៅ​ថ្ងៃ​បោះឆ្នោត​៕AKP

Filed in: ព័ត៌មានជាតិ