ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​ក្នុង​សកម្មភាព​ឃោសនា​រក​សំឡេងឆ្នោត​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ ប្រជា​ពលរដ្ធ បានបង្ហាញ​អារម្មណ៍​រីករាយ​នូវ​វត្តមាន​អញ្ជើញ​ចុះសួរសុខទុក្ខ ពី​សំណាក់​ឯកឧត្តម ជា សុ​មេធី អភិបាលខេត្ត​ព្រៃវែង និង​លោកជំទាវ​

​ក្នុង​សកម្មភាព​ឃោសនា​រក​សំឡេងឆ្នោត​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ ប្រជា​ពលរដ្ធ បានបង្ហាញ​អារម្មណ៍​រីករាយ​នូវ​វត្តមាន​អញ្ជើញ​ចុះសួរសុខទុក្ខ ពី​សំណាក់​ឯកឧត្តម ជា សុ​មេធី អភិបាលខេត្ត​ព្រៃវែង និង​លោកជំទាវ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ព្រៃវែង​) :​ក្នុង​សកម្មភាព​ឃោសនា​រក​សំឡេងឆ្នោត​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ នៅ​ព្រឹក​ថ្ងៃទី​២ ខែមិថុនា ឆ្នាំ​២០២២​នេះ ឯកឧត្តម ជា សុ​មេធី អភិបាល​នៃ​គណ​:​អភិបាលខេត្ត​ព្រៃវែង និង​លោកជំទាវ ព្រមទាំង​កូនប្រុស​ច្បងបាន​អញ្ជើញ​ចុះសួរសុខទុក្ខ និង​ផ្សព្វផ្សាយ​បង្រៀន​ប្រជាពលរដ្ឋ​ដែល​មាន​វ័យ ចំណាស់ និង​ចាស់ជរា​ពី​ការ​គូស​សន្លឹកឆ្នោត​ក៏ដូចជា​ការត្រៀម​ឯកសារ​ពាក់ព័ន្ធ​នានា ដើម្បី​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​នា​ពេល​ឆាប់ៗ​នេះ នៅតាម​ខ្នង​ផ្ទះ និង​ផ្សារ​ក្រ​បៅ ហៅ​ផ្សារ​ជំ​ទិត ស្ថិតនៅ​ភូមិ​កន្លែង​ជ្រៅ ឃុំ​ក្របៅ ស្រុក​កំចាយមារ ខេត្ត​ព្រៃវែង​។​

​សូម​បញ្ជាក់​ជូន​ថា តម្លៃ​សន្តិភាព និង​ការអភិវឌ្ឍ​រីកចម្រើន​គ្រប់​វិស័យ​នៅតាម​មូលដ្ឋាន ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល ដែលមាន​សម្តេច​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​គណបក្ស​ប្រជាជន គឺ​កើតឡើង​ដោយ​ការ​តាំងចិត្ត ការប្តេជ្ញា​ខ្ពស់​របស់​ថ្នាក់ដឹកនាំ​កំពូលៗ ក៏ដូចជា​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់​របស់​គ​ណ​បក្ស​ប្រជាជន​កម្ពុជា ដែល​បាន​ថែរក្សា​គង់វង្ស​មកដល់ពេលនេះ​។​

​អាស្រ័យហេតុនេះ សូម​បងប្អូន​ប្រជាពលរដ្ឋ​ឃុំ​ក្របៅ និង​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​ព្រៃវែង ត្រូវ​បន្ត​គាំទ្រ​និង​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ជូន​គណបក្ស​ប្រជាជន​កម្ពុជា នា​ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ​២០២២​ខាងមុខ ឲ្យបាន​គ្រប់ៗ​គ្នា​ដើម្បី​ភូមិ ឃុំ ស្រុក​មាន​ការអភិវឌ្ឍ​រីកចម្រើន​ថែម​ទៀត​។​

Filed in: ព័ត៌មានជាតិ