នៅព្រឹកថ្ងៃដដែល ឯកឧត្តម វេង សាខុន ព្រមទាំងលោកជំទាវ និងសហការី បានបន្តដំណើរទៅកាន់ភូមិក្រសាំង ឃុំទឹកជ្រៅ ស្រុកតំបែរ ដើម្បីចូលរួម ដាំដើមធុរេន និងប្រមូលផលធុរេន មង្ឃុត និងសាវម៉ាវ ជាមួយកសិករ ។ យោងតាមលោក សុខ ឡេង ដែលជាម្ចាស់ចំការបានបញ្ជាក់ឲ្យដឹងថា តម្លៃធុរេនឆ្នាំនេះមានតម្លៃល្អដូចកាលពីឆ្នាំកន្លងទៅដែរ (១៥ ០០០ រៀល ក្នុងមួយគីឡូក្រាម) ហើយអាចសង្ឃឹមថាអាចប្រមូលផលបានសរុបចំនួន ១០០ តោន។