ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

អភិបាល​រាជធានី​កោ​ត សរសើរ​មន្ត្រីក្រោមឱវាទ​ដែល​បាន​យក​អស់​កម្លាំងកាយ​ចិត្ត ក្នុង​ការចូលរួម​ទប់ស្កាត់​ជំងឺ​កូវី​ដ​-១៩ រហូត​ទទួលបាន​ជោគជ័យ​

អភិបាល​រាជធានី​កោ​ត សរសើរ​មន្ត្រីក្រោមឱវាទ​ដែល​បាន​យក​អស់​កម្លាំងកាយ​ចិត្ត ក្នុង​ការចូលរួម​ទប់ស្កាត់​ជំងឺ​កូវី​ដ​-១៩ រហូត​ទទួលបាន​ជោគជ័យ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ភ្នំពេញ​៖ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​សំដែង​ការកោតសរសើរ​យ៉ាង​ខ្លាំង​ចំពោះ​មន្ត្រី​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​បាន​យក​អស់ កម្លាំងកាយ​ចិត្ត ក្នុង​ការចូលរួម​ទប់ស្កាត់​ជំងឺ​កូវី​ដ​-១៩ ជាមួយ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា រហូត​ទទួលបាន​ជោគជ័យ ដែល​ធ្វើឱ្យ​ជំងឺ​កូវី​ដ​-១៩ ក្នុង​រយៈ ពេល​២៦​ថ្ងៃនេះ មិន​មាន​ឆ្លង​នៅ​កម្ពុជា ។​ ​ការលើកឡើង​បែប​នេះ​របស់​ឯកឧត្តម ឃួ​ង ស្រេង បានធ្វើ ឡើង ក្នុង​ពិធី​សំណេះ​សំ​ណា ល​ជាមួយ​មន្ត្រី​រដ្ឋបាល​រាជ ធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​០២ ខែមិថុនា ឆ្នាំ​២០២២​នេះ នៅ​សាលា​រាជធានី​ភ្នំពេញ ។​

​ឯកឧត្តម ឃួ​ង ស្រេង បាន​មានប្រសាសន៍​លើកឡើងថា​៖ ការទទួល​ជោគជ័យ​ទៅ​លើ​ការគ្រប់គ្រង​ជំងឺ​កូវី​ដ​-១៩ ទៅ​តាម​ការដឹកនាំ​របស់​សម្តេច​តេជោ​ហ៊ុន សែន គឺ​ពិតជា មាន​ការចូលរួម​ចំណែក​មិន​អាច​ខ្វះ​បាន​ពី​បងប្អូន​មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ បើ​ទោះបី​បងប្អូន​មួយចំនួន​បាន​ឆ្លង​នូវ​ជំងឺ​ដ៏​កាច​សាហាវ​នេះ​ក៏​ដោយ ក៏​បងប្អូន​មិន​រុញ​រា តស៊ូ​ជាមួយ​សម្តេច​តេជោ​ហ៊ុន សែន រហូត​ទទួលបាន​ជោគជ័យ ដែល​បាន​ធ្វើឱ្យ​ប្រទេសជាតិ​វិល​ទៅរក​ប្រក្រតីភាព​ជាធម្មតា​ឡើងវិញ​។​
​ឯកឧត្តម ឃួ​ង ស្រេង ក៏​បាន​ថ្លែង​នូវ​ការកោតសរសើរ​ចំពោះ​មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ​ផងដែរ ដែល​បាន​បម្រើ​សេវា​យ៉ាង​ល្អ​ជូន​ប្រជាពលរដ្ឋ ហើយ​លោក​សូម​ឱ្យ​បន្ត​ខិតខំ​បម្រើ​សេវា​នេះ ឱ្យ​កាន់តែ​ល្អ​បន្ថែមទៀត ។

​បន្ថែម​ពី​នេះ ឯកឧត្តម​ឃួង ស្រេង សូមឱ្យ​បងប្អូន​ជា​មន្ត្រី​ទាំងអស់ ត្រូវ​ទៅ​បំពេញ​តួនាទី​ជា​ប្រជាពលរដ្ឋ ដោយ​ទៅ​ចូលរួម​បោះឆ្នោត​ឱ្យ​បាន​គ្រប់​គ្នា​នៅ​ថ្ងៃទី​០៥ មិថុនា​នេះ​។​

​ក្នុងឱកាស​នោះ​ដែរ​ឯកឧត្តម​អភិបាល​រាជធានី​ភ្នំពេញ ក៏​បាន​មានប្រសាសន៍​លើកឡើង​ពី​របប​ប៉ុលពត ៣​ឆ្នាំ​៨​ខែ​និង​២០​ថ្ងៃ ដែល​ប្រជាពលរដ្ឋ​កម្ពុជា​បាន​ទទួលរង​នូវ​ទុក្ខវេទនា​បំផុត ដោយ​ប្រជាពលរដ្ឋ​កម្ពុជា ហូប​មិន​ឆ្អែត ធ្វើ​ទារុណកម្ម កាប់សម្លាប់​យ៉ាង​រង្គាល ។ តែ​ដោយ​គុណ​សម្តេច​តេជោ ហ៊ុន សែន សម្តេច​បាន​រំដោះ​ប្រទេស​កម្ពុជា​ដ៏​កំសត់​មួយ​នេះ ចេញពី​របប​ដ៏​យង់ឃ្នង​និង​ខ្មៅ​ងងឹត​នេះ ចេញពី​ចំណុចសូន្យ ដោយ​មិន​មាន​អ្វីៗ​ទាំងអស់ និង​បាន​ធ្វើឱ្យ​ប្រទេសជាតិ​មាន​ការអភិវឌ្ឍ​រីក​ចម្រើន​រហូត​មក ដល់ពេល​បច្ចុប្បន្ន​នេះ ហើយ​វីរភាព​របស់​សម្តេច​តេជោ​ហ៊ុន សែន បើ​គ្មាន​សម្តេច​តេជោ​ហ៊ុន សែន​ទេ ប្រទេស​ជាតិ​មិន​មាន​អ្វី​ដូច​ពេល​នេះ​ឡើយ​៕

Filed in: ព័ត៌មានជាតិ