ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

ជួយ​គ្នា​ក្នុង​គ្រា​លំបាក​!

ជួយ​គ្នា​ក្នុង​គ្រា​លំបាក​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​កុមារា​ឈ្មោះ យី សេង​ឡុង មាន​ជំងឺ​ហេ​ម៉ូ​ហ្វីលា ឬ​ជំងឺ​ឈាម​ក្រ​កក ឬ​ឈាមរាវ តាំង​ពី​វ័យក្មេង បាទ​ទទួល​ការព្យាបាល​យ៉ាង​យកចិត្តទុកដាក់ ពី​មន្ទីរពេទ្យ​កុមារ​ជាតិ​។ កាលពី​ពីរ​ឆ្នាំមុន ប្អូនប្រុស​មាន​អាយុ​១៤​ឆ្នាំ ធ្លាប់​ត្រូវបាន​សារព័ត៌មាន​មួយ ប្រកាស​ស្វែងរក​អ្នកស្ម័គ្រចិត្ត​ដើម្បី​បរិច្ចាគ​ឈាម​ជួយ​ដល់​ប្អូនប្រុស​ដែល​កំពុង​ខ្វះ​ឈាម​។ នាពេលនោះ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចាត់​ក្រុមការងារ​របស់​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ ទៅ​បរិច្ចាគ​ឈាម ជួយ​ដល់​ប្អូនប្រុស និង​បាន​ឧបត្ថម្ភ​ថវិកា ចំនួន ១​លាន​រៀល ព្រមទាំង​ភេសជ្ជៈ ចា​ហួយ មួយចំនួន ជូន​ដល់​ប្អូនប្រុស​ផងដែរ​។​

​នៅ​សៀ​ល​ថ្ងៃទី​២៩ ខែ​ឧសភា ឆ្នាំ​២០២២ បាន​ព័ត៌មាន​ថា កុមារា យី សេង​ឡុង បាន​ចូល​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ​ម្តងទៀត ហើយ​ត្រូវការ​អ្នកស្ម័គ្រចិត្ត បរិច្ចាគ​ឈាម​ជា​បន្ទាន់​ផង​នោះ លោក​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏​បាន​ចាត់​ឲ្យ​ក្រុមការងារ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចំនួន​៣​នាក់ ទៅ​ចូលរួម​បរិច្ចាគ​ឈាម ជួយ​ដល់​ប្អូនប្រុស​ភ្លាមៗ​ទាន់ពេលវេលា​។​

​លោក​ឧត្ដមសេនីយ៍ រ័ត្ន ស្រ៊ាង មាន​ការកោតសរសើរ​យ៉ាងខ្លាំង ដល់​មន្ទីរពេទ្យ​កុមារ​ជាតិ ដែល​តែងតែ​មើលថែ​កុមារា យី សេង​ឡុង ក្នុង​រយៈពេល​កន្លងមក ដោយ​ទទួល​ព្យាបាល​មិន​គិត​ប្រាក់ និង​យកចិត្តទុកដាក់ ព្យាបាល​បន្ត​ទៅមុខ​ទៀត​៕​

Filed in: ព័ត៌មានជាតិ