ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ា​នី ខេត្ត​ព្រៃវែង កំពុងតែ​បន្ត​ចូលរួម​យុទ្ធនាការ​ចុះ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​-១៩ ក្នុង​ក្របខណ្ឌ​ទូទាំង​ប្រទេស ដោយ​ឥត​គិត​ថវិកា​បេសកកម្ម​

​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ា​នី ខេត្ត​ព្រៃវែង កំពុងតែ​បន្ត​ចូលរួម​យុទ្ធនាការ​ចុះ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​-១៩ ក្នុង​ក្របខណ្ឌ​ទូទាំង​ប្រទេស ដោយ​ឥត​គិត​ថវិកា​បេសកកម្ម​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ខេត្ត​ព្រៃវែង ៖ ថ្ងៃទី​៣១ ខែ​ឧសភា ឆ្នាំ​២០២២ ​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ា​នី ខេត្ត​ព្រៃវែង កំពុងតែ​បន្ត​ចូលរួម​យុទ្ធនាការ​ចុះ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​-១៩ ក្នុង​ក្របខណ្ឌ​ទូទាំង​ប្រទេស ដោយ​ឥត​គិត​ថវិកា​បេសកកម្ម​

​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ា​នី ខេត្ត​ព្រៃវែង សហការ​ជាមួយ​ក្រុម​គ្រូពេទ្យ​មន្ទីរ​សុខាភិបាល​ខេត្ត​ព្រៃវែង ការិយាល័យ​សុខាភិបាល​ស្រុក​ប្រតិបត្តិ​ព្រះស្តេច យុវជន ស​.​ស​.​យ​.​ក យុវជន​កាកបាទក្រហម​កម្ពុជា អាជ្ញាធរ​ស្រុក ឃុំ ភូមិ មណ្ឌល​សុខភាព បន្ត​ចូលរួម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​-១៩ ដូសទី​១ ដូសទី​២ ដូសទី​៣ និង​ដូសទី​៤ ក្នុង​ក្របខណ្ឌ​ទូទាំង​ប្រទេស ដោយ​ឥត​គិត​ថវិកា​បេសកកម្ម ជូន​ប្រជាពលរដ្ឋ សិស្សានុសិស្ស វិទ្យាល័យ​ហ៊ុន សែន តា​គោក ភូមិ​សំរោង ឃុំ​ល្វា ស្រុក​ព្រះស្តេច ខេត្ត​ព្រៃវែង​។​

​កម្មវិធី​នេះ​ដឹកនាំ​ដោយ ឯកឧត្តម​បណ្ឌិត សេង បញ្ញា​ឬ​ទ្ធិ អនុប្រធាន​ប្រតិបត្តិ ទទួលបន្ទុក​ប្រធាន​ប្រតិបត្តិ​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ឯកឧត្តម ហ៊ុន ម៉ា​នី ខេត្ត​ព្រៃវែង និង​ជា​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ព្រៃវែង រួមជាមួយ សមាជិក សមាជិកា និង​ក្រុម​គ្រូពេទ្យ​មន្ទីរ​សុខាភិបាល​ខេត្ត​ព្រៃវែង​។ សកម្មភាព​នេះ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា កម្ពុជា​បាន​នឹង​កំពុងតែ​បោះ​ជំ​ហ៊ាន​ទៅ​មុខ​ជា​និច្ច លើ​ការងារ​ផ្តល់​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ ដើម្បី​ពង្រឹង​ភាពស៊ាំ​ក្នុង​សហគមន៍ កាត់បន្ថយ​ហា​នី​ភ័យ​នៃ​ការ​រាតត្បាត​ដោយ​ជំងឺ​កូវី​ដ​-១៩​។ ជា​ការពិត​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០២២ សម្តេច​តេជោ ហ៊ុន សែន បាន​ប្រកាស​លើកលែង​ការពាក់​ម៉ាស​នៅ​ទី​សាធារណៈ​ទូទាំង​ប្រទេស ប៉ុន្តែ​បន្ត​ពាក់​នៅ​កន្លែង​បិទ​ជិត​។ ពិតប្រាកដ​ណាស់​សមិទ្ធិផល​ដ៏​អស្ចារ្យ​នេះ ពិតជា​មិន​អាច​ខ្វះ​បាន​នូវ​វត្តមាន និង​ការខិតខំ​ប្រឹងប្រែង​ប្រកបដោយ​គតិបណ្ឌិត របស់​សម្តេច​តេជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​នោះឡើយ​។​

​សូម​អរគុណ​ដល់​អាជ្ញាធរ​មូលដ្ឋាន​សម្រាប់​កិច្ចសហការ​យ៉ាង​ល្អ និង​ក្រុមគ្រូពេទ្យ​ទាំងអស់ ដែល​បាន​បំពេញ​ភារកិច្ច​យ៉ាង​មោះ​ម៉ុត ប្រកប​ដោយ​ស្នាមញញឹម និង​ទំនួល​ខុស​ត្រូវ​ខ្ពស់ ដោយ​មិន​គិត​ពី​ការនឿយហត់ ដើម្បី​លើកកម្ពស់​សុខុមាលភាព​បងប្អូន​ប្រជាពលរដ្ឋ ។​

​សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​បន្ត​ចូលរួម​ចាក់​វ៉ាក់សាំង​ឱ្យបាន​គ្រប់ៗ​គ្នា​ស្របតាម​គោលការណ៍​ណែនាំ​របស់​រា​ជ​រាដ្ឋាភិបាល ដើម្បី​ឈាន​ទៅ​បញ្ចប់​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ នៅ​ប្រទេស​យើង​៕

Filed in: ព័ត៌មានជាតិ