ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​ឯកឧត្តម ជា សុ​មេធី អភិបាលខេត្ត​ព្រៃវែង បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព រដ្ឋបាល​ខេត្ត​ព្រៃវែង​

​ឯកឧត្តម ជា សុ​មេធី អភិបាលខេត្ត​ព្រៃវែង បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព រដ្ឋបាល​ខេត្ត​ព្រៃវែង​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ព្រៃវែង​) :​រសៀល​ថ្ងៃ​អង្គារ ១​កើត ខែ​ជេស្ឋ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស ២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​៣១ ខែ​ឧសភា ឆ្នាំ​២០២២​នេះ ឯកឧត្តម ជា សុ​មេធី អភិបាល​នៃ​គណ​:​អភិបាលខេត្ត​ព្រៃវែង បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព រដ្ឋបាល​ខេត្ត​ព្រៃវែង នៅ​សាលប្រជុំ​ធំ​(A) សាលា​ខេត្តព្រៃវែង ។​

​ក្នុង​កិច្ចប្រជុំ​នេះដែរ ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម លោកជំទាវ​អភិបាលរង​ខេត្ត ឯកឧត្តម​ប្រធាន​សាលាដំបូង​ខេត្ត ឯកឧត្តម​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត លោកនាយក នាយករង​រដ្ឋបាលខេត្ត លោក​មេបញ្ជាការ​កងកម្លាំង​ទាំង​បី លោក លោកស្រី​ប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត លោក លោកស្រី​អភិបាលក្រុង ស្រុក ប្រធាន​ច្រកទ្វា​ព្រំដែន​ទាំង​៦ និង​លោក លោកស្រី​នាយក​ទីចាត់ការ ប្រធាន​អង្គភាព​ចំណុះ​រដ្ឋបាល​ខេត្ត​ព្រៃវែង​។​

​កិច្ចប្រជុំ​នា​រសៀល​នេះ​គឺ​ដើម្បី​ពិនិត្យ​ទៅលើ​៖
១- សេចក្តីរាយការណ៍​សង្ខេប ស្តីពី​ការអនុវត្ត​ការងារ​របស់​រដ្ឋបាល​ខេត្ត​ព្រៃវែង ប្រចាំ​ខែ​ឧសភា ឆ្នាំ​២០២២
២- បទ​អន្តរាគមន៍ ស្តីពី​ការងារ​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណ​: ពិសេស​សម្រាប់​ការបោះឆ្នេាត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​អាណ្តិ​តទី​៥
៣- បទ​អន្តរាគមន៍ ស្តីពី​ស្ថានភាព​សុខភាព​សាធារណ​: និង​ការ​ជម្រុញ​ការចាក់​វ៉ាក់សាំ​ការពារជំងឺ​កូវី​ដ​-១៩
៤- បទ​អន្តរាគមន៍ ស្តីពី​ការគ្រប់គ្រង​ដី​របស់​រដ្ឋ និង​ចេញ​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​
៥- បទ​អន្តរាគមន៍ ស្តី​ពី​ជម្រុញ​ការងារ​បង្កបង្កើនផល​ដំណាំ​ស្រូវ​រដូវវស្សា និង​ការត្រៀម​អន្តរាគមន៍​ជួយសង្គ្រោះ​ស្រូវ​
៦- មតិ​ចូលរួម​របស់ សមាជិក សមាជិកា នៃ​អង្គប្រជុំ​
៧- បញ្ហា​ផ្សេងៗ ៕

Filed in: ព័ត៌មានជាតិ