ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​កម្លាំង​អាវុធហត្ថ​ផ្ទៃ​ប្រទេស​បើក​ប្រតិបត្តិការ​ចុះ​បង្ក្រាប​គ្រឿង​ចក្រ​ឈូសឆាយ​ដី​ព្រៃ​ធ្វើជា​កម្មសិទ្ធិ​ឋិត​ក្នុង​ដែន​ជម្រក​សត្វព្រៃ ភូមិសាស្ត្រ​ព្រៃ​ឡ​ង់ ស្រុក​ឆែប ខេត្ត​ព្រះវិហារ​

​កម្លាំង​អាវុធហត្ថ​ផ្ទៃ​ប្រទេស​បើក​ប្រតិបត្តិការ​ចុះ​បង្ក្រាប​គ្រឿង​ចក្រ​ឈូសឆាយ​ដី​ព្រៃ​ធ្វើជា​កម្មសិទ្ធិ​ឋិត​ក្នុង​ដែន​ជម្រក​សត្វព្រៃ ភូមិសាស្ត្រ​ព្រៃ​ឡ​ង់ ស្រុក​ឆែប ខេត្ត​ព្រះវិហារ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ព្រះវិហារ​)៖ កម្លាំង​អាវុធហត្ថ​ផ្ទៃ​ប្រទេស​សហការ​ជាមួយ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ព្រះវិហារ រួម​ជាមួយ​មន្ត្រី​ឧទ្យានុ​ក្ស​របស់​បរិស្ថាន បាន​បើក​ប្រតិបត្តិការ​ចុះ​បង្ក្រាប​គ្រឿង​ចក្រ​ឈូសឆាយ​ដី​ព្រៃ​ធ្វើជា​កម្មសិទ្ធិ នឹង​ធ្វើកា​រឹបអូស​បាន​គ្រឿងចក្រ​អេស្កាវ៉ាទ័រ​មួយគ្រឿង ចំណែក​ជនសង្ស័យ​រត់​គេចខ្លួន​បាត់​ស្រមោល ឋិត​ក្នុង​ដែន​ជម្រក​សត្វព្រៃ ភូមិសាស្ត្រ​ព្រៃ​ឡ​ង់ ស្រុក​ឆែប ខេត្ត​ព្រះវិហារ កាលពី​ថ្ងៃ​២៨ ខែ​ឧសភា ឆ្នាំ​២០២២ សប្តាហ៍​មុន ។​

​នេះ​បើ​យើង​តាម​អ្នកនាំពាក្យ​របស់​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ ឯកឧត្ដម ឧត្ដមសេនីយ៍ត្រី អេង ហ៊ី ឯកឧត្ដម​បាន​មានប្រសាសន៍ថា​៖​ក្រោយ ពេល​ទទួលបាន​ព័ត៌មាន ថា​មាន​ជន​ទុច្ចរិត ប្រើ​ប្រាស់​គ្រឿងចក្រ អេស្កាវ៉ាទ័រ​ចូលទៅ​ទន្ទ្រាន​ដី​ព្រៃ​របស់​រដ្ឋ ដែល​ជា​ដី​ដែន​ជម្រក​សត្វព្រៃ ព្រៃ​ឡង់ ឋិត​នៅ​ភូមិសាស្ត្រ​ស្រុក​ឆែ​ប នឹង​ស្រុក​ជ័យ​សែន​ ។ ​ភ្លាមៗ​នោះ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​ខ​.​ភ​.​ម មេបញ្ជាការ​អាវុធ​ហត្ថលើ​ផ្ទៃ​ប្រទេស នឹង​ជា​ប្រធាន​គណៈកម្មការ ថ្នាក់​ជាតិ​បង្ក្រាប នឹង​ទប់ស្កាត់​បទ​ល្មេី​ស​ធនធានធម្មជាតិ បាន​ដាក់​បទបញ្ជា​យ៉ាង​ម៉ឹងម៉ាត់​ដល់​កម្លាំង​អាវុធហត្ថ​ខេត្ត​ព្រះវិហារ ដើ​ម្បីស​ហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​ចុះ ពិនិត្យ នឹង​ស្រាវជ្រាវ​បង្ក្រាប​អោយ​ខាន​តែ​បាន ។​

​ជុំវិញ​បញ្ហា​នេះ លោក​ឧត្ដមសេនីយ៍ត្រី កង សៅ​គុណ មេបញ្ជាការ​កង​រាជ អាវុធហត្ថ ខេត្ត​ព្រះវិហារ បានឲ្យដឹងថា ក្រោយពី​ទទួលបាន​បទបញ្ជា​ពី​ថ្នាក់លើ​រួចមក លោក​បាន​ចាត់ឲ្យ​កម្លាំង​សមត្ថកិច្ច​អាវុធហត្ថ​របស់លោក ធ្វើ​ការសហកា​រណ៍​ជាមួយ​ក្រុម​មន្ត្រី​ឧទ្យានុ​រក្ស នៃ​មន្ទីរ​បរិស្ថាន​ខេត្ត ចុះ​ធ្វើ​ស្រាវជ្រាវ​រុករក និង​បង្ក្រាប​បទល្មើស​ឈូសឆាយ​ដី​ព្រៃ​យក​ធ្វើ​ជា​កម្ម​សិទ្ធ​(​កាយ​ព្រំដី​) នៅ​ចំណុច​អូរ​ដា ជាំ​ប្រមេ និយាម​កា​លេខ ៥៤០០៣៧-១៥១២៩០៤ ។ លោក​បន្តថា មុន​ពេល​កម្លាំង​ទៅ​ដល់​ជនសង្ស័យ​បាន​ដឹងខ្លួន​មុន ហើយ​បាន​បើក​គ្រឿងចក្រ​យក​ទៅ​លាក់ទុក និង​រត់​គេចខ្លួន​បាត់ បន្សល់​ទុក​អេស្ការ​វ៉ាទ័រ​ចំនួន​១ គ្រឿង ឋិត​នៅ​ទីតាំង​ភូមិសាស្ត្រ ភូមិ​ប្រមូលផ្តុំ ឃុំ​ច្រាច់ ស្រុក​ជ័យ​សែន ខេត្ត​ព្រះវិហារ​។ ដោយសារ​ខ្វះ​មធ្យោបាយ​នាំយក​វត្ថុតាង​គ្រឿងចក្រ​មក​បាន​កម្លាំង​ក៍​បាន​ដោះ​យក​ច្រ​វ៉ាក់​កង់​១​ខ្សែ​រឹបអូស​យក​មក​រក្សាទុក​នៅ​ស្នាក់ការ​បរិស្ថាន​ស្រែ​វាល ។​

​សូមបញ្ជាក់​ថា​ពាក់ព័ន្ធ​ករណី​ក្រុម​ជន​ទុច្ចរិត បាន​ប្រេី​ប្រាស់​គ្រឿងចក្រ​អេស្កាវ៉ាទ័រ ឈូសឆាយ​ដី​ព្រៃ​របស់​រដ្ឋ​យក​ធ្វើជា​កម្មសិទ្ធិ បំផ្លាញ​ធនធានធម្មជាតិ​ដែល​ជា​ដី​ដែន​ជម្រក​សត្វព្រៃ ព្រៃ​ឡង់ នៅក្នុង​ភូមិសាស្ត្រ​ស្រុក​ឆែប​នឹង​ស្រុក​ជ័យ​សែន ខេត្ត​ព្រះវិហារ​នេះ យើង​រង់ចាំ​មើល​ចាំមើល​ការបំពេញ និតីវិធី​របស់​ខាង​ជំនាញ​បរិស្ថាន ហើយ​នឹង​ចងក្រង​សំណុំរឿង​បែបណា​ដើម្បី​នាំ​ខ្លួន អ្នក​ដែល​ពាក់ព័ន្ធ​ទៅ​ស្ថាប័ន​អ័យ​ការ្យ​ខេត្ត​ព្រះវិហារ ពី​ព្រោះ​សមត្ថកិច្ច​ចុះ​ស្រាវជ្រាវ​នឹង​បង្ក្រាប​នេះ​មិនមែន​លើក​ទី​១​ទេ ហើយ​ភុ​ស្ត​តាង នឹង​សាវតា​ជាតិ​អ្នក​ដែល​ប្រព្រឹត្ត មាន​គ្រប់គ្រាន់ សមត្ថកិច្ច​ទាំងអស់​ដែល​បាន​ចុះ​ទៅ​នោះ ក៍​បាន​បញ្ជាក់​ដែរ​ថា​ពិត​ជា​សកម្មភាព​បំផ្លាញ​ធនធានធម្មជាតិ​ក្នុង​តំបន់​អភិរក្ស​ព្រៃ​ឡង់​នេះ​ពិតប្រាកដ​មែន ហើយ​រង់ចាំ​មើល​ថា ស្ថាប័នអ័យ្យ​ការនៃ​សាលា​ដំបូងខេត្ត​ព្រះវិហារ នឹង​ចាត់ការ​បែប​ណា​ចំពោះ​អ្នក​ដែល​បាន​ឃុបឃិត​គ្នា​ពាក់ព័ន្ធ​នៅក្នុង​រឿង​នេះ ៕

Filed in: ព័ត៌មានជាតិ