ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

អតីត​មិត្តភក្តិ​រួម​ជំនាន់​សាលា​បាក់​ទូក ០១​ក្រុម រួម​គ្នា​អរគុណ​សន្តិភាព​!

អតីត​មិត្តភក្តិ​រួម​ជំនាន់​សាលា​បាក់​ទូក ០១​ក្រុម រួម​គ្នា​អរគុណ​សន្តិភាព​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នា​ល្ងាច​ថ្ងៃទី​២៨ ខែ​ឧសភា ឆ្នាំ​២០២២ អតីត​មិត្តភក្តិ​រួម​ជំនាន់​សាលា​បាក់​ទូក​០១​ក្រុម បាន​មូលមតិ​គ្នា គោរព​អញ្ជើញ អតីត​លោកគ្រូ​អ្នកគ្រូ បងប្អូន​មិត្តភក្តិ​រួម​ជំនាន់ រួម​សាលា​បាក់​ទូក​ឆ្នាំ ១៩៨០-១៩៨៩ ចូលរួម​ជួបជុំ​និង​ពិសារ​អាហារ​រួមគ្នា នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​។ អតីត​មិត្តភក្តិ​រួម​ជំនាន់​សាលា​បាក់​ទូក ដែល​ផ្តួចផ្តើម​ប្រមូលផ្តុំ​គ្នា​ឡើង ដោយ​លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាប់តាំងពី​ឆ្នាំ​២០១៤ តាមរយៈ​ចងក្រង​ក្រុម​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម បន្ទាប់ពី​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ផ្លាស់​ពី​មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ មក​កាន់​តំណែង​ជា មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​គោលបំណង​រំលឹក​នូវ​អនុស្សាវរីយ៍ ដែល​ធ្លាប់​មាន​ជាមួយគ្នា​ក្នុង​គ្រាកន្លងមក តាមដាន​សុខទុក្ខ​គ្នា​ទៅវិញទៅមក និង​ជួយ​យកអាសារ​គ្នា​ក្នុង​គ្រា​មាន​អាសន្ន ហើយ​តែងតែ​ប្រារព្ធ​ពិធី​ជួបជុំគ្នា ជា​រៀងរាល់ឆ្នាំ និង​បំពេញ​សកម្មភាព​មនុស្សធម៌ ធ្វើ​ពិធី​រំលឹក​គុណ​អតីត​លោកគ្រូ​អ្នកគ្រូ កសាង​សមិទ្ធិផល​នានា​ក្នុង​សាលា​បាក់​ទូក និង​ជា​ពិសេស គឺ​តែងតែ​រួម​សាមគ្គី​ចែករំលែក ធនធាន​ជួយ​គ្នា​គ្រប់​ពេល​ដែល លោកគ្រូ អ្នកគ្រូ និង​មិត្ត​ក្នុង​ក្រុម ជួប​ការលំបាក រហូត​បង្កើត​ជា​ពាក្យស្លោក​ប្រចាំ​ក្រុម ដែលមាន​ខ្លឹមសារ​ថា “​សាមគ្គី​មិត្តភាព បង្កើត​ចិត្តរ​មនា ចែករំលែក​ជួយ​គ្នា គ្រប់​គ្រា​លំបាក​”​។ តែដោយសារ មាន​បញ្ហា​ជំងឺ​ឆ្លងកូវី​ដ​-១៩ បាន​ធ្វើឲ្យ​ក្រុម​មិត្តិ​រួម​ជំនាន់​មួយ​នេះ អាកខាន​មិន​បាន​ជួបជុំ​គ្នា​អស់​ពេល​២​ឆ្នាំ​។ ក្នុង​រយៈពេល​២​ឆ្នាំ​ដែល​មិនបាន​ជួប​គ្នា​ផ្ទាល់ ម្នាក់ៗ​បាន​ត្រឹម​ទំនាក់ទំនង​ដឹង​សុខទុក្ខ​គ្នា តាមរយៈ​ការជជែក​ក្នុង​ក្រុម​នៃ​បណ្តាញ​ទំនាក់ទំនង​សង្គម ។ ហើយ​ក្នុង​អំឡុង​២​ឆ្នាំ​នេះ​ផង​ដែរ មាន​មិត្តភក្តិ លោកគ្រូ​អ្នកគ្រូ​ខ្លះ ជួប​ប្រទះ​ការខ្វះខាត ជួប​ការឆ្លង​ជំងឺ​កូវី​ដ​-១៩​ក្នុង​គ្រួសារ តែ​មិត្ត​ផ្សេងទៀត​បាន​ត្រឹម​ចូលរួម ពី​ចម្ងាយ ជា​សម្ភារៈ ថ្នាំសង្កូវ និង​ថិ​វិកា​ប៉ុណ្ណោះ​។

​ក្នុងឱកាស​ដែល​មាន​វត្តមាន របស់​អតីត​លោកគ្រូ​អ្នកគ្រូ​នៃ​សាលា​បាក់​ទូក ឯកឧត្តម លោកជំទាវ លោក​ឧកញ៉ា លោក លោកស្រី អតីត​មិត្ត​រួម​ជំនាន់ រួម​សាលា​បាក់​ទូក​ឆ្នាំ ១៩៨០-១៩៨៩ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​បាន​ថ្លែងថា ការជួបជុំ​គ្នា​នៅ​ថ្ងៃនេះ គឺ​ជា​សំណាង ដែល​បានមកពី​ការដឹកនាំ​ដ៏​ឈ្លៀស​វាងវៃ របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​សម្តេច​មាន​ទស្សនៈវិស័យ​វែងឆ្ងាយ ច្បាស់លាស់ ធ្វើឲ្យ​កម្ពុជា​ឆ្លង​ផុតពី គ្រោះមហន្តរាយ​នៃ​ជំងឺ​ឆ្លងកូវី​ដ​-១៩ យ៉ាង​ឆាប់រហ័ស ជាពិសេស​នោះ​គឺ អរគុណ​សន្តិភាព ដែល​ផ្តើម​ចេញពី ការ​យក​ជីវិត​ធ្វើ​ដើមទុន របស់​សម្តេច តេ​ជោ ហ៊ុន សែន ឆ្ពោះទៅ​រក​ការ​រំដោះជាតិ ឲ្យ​រួចផុត​ពី​របប​វាលពិឃាត និង​មាន​នយោបាយ ឈ្នះ ឈ្នះ ដែល​ដាក់​ចេញ​ដោយ​សម្តេច បាន​រំលាយ​ទាំងស្រុង​នូវ​អង្គការ​ចាត់តាំង​នយោបាយ​និង​យោធា​ខ្មែរក្រហម នាំយក​នូវ​សន្តិភាព​ពេញលេញ ជូន​ជាតិ​មាតុភូមិ​កម្ពុជា ក៏ដូចជា​ប្រជាជន​ខ្មែរ​ទូទាំង​ប្រទេស មាន​ការអភិវឌ្ឍន៍​រីកចម្រើន​លើ​គ្រប់​វិស័យ ធ្វើឲ្យ​ម្នាក់ៗ មាន​សិទ្ធិ​សេរីភាព​ពេញលេញ ទាំង​ការ​សិក្សា ការប្រកប​របរ​ចិញ្ចឹមជីវិត ការគោរព​និង​ជឿ​លើ​ជំនឿ​សាសនា ការធ្វើដំណើរ​កំសាន្ត​ក្នុង​និង​ក្រៅប្រទេស ជាពិសេស​គឺ​ការជួបជុំ​ដែល​ប្រកបដោយ​ភាព​ស្និទ្ធិស្នាល​និង​សប្បាយរីករាយ ដូច​ក្នុង​ថ្ងៃនេះ​។ អតីត​មិត្តភក្តិ​រួម​ជំនាន់​សាលា​បាក់​ទូក បាន​មូលមតិ​គ្នា​រំលេច​នូវ​ផ្ទាំង​ប៉ាណូ​យ៉ាង​ធំ ក្រោម​ប្រធានបទ អរគុណ​សន្តិភាព សម្រាប់​ថត​ទុក​ជា​អនុស្សាវរីយ៍ អម​ដោយ​រូបថត​សម្តេច អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ព្រម​ទាំង​ខ្លឹមសារ អរគុណ នយោបាយ ឈ្នះ ឈ្នះ (១.​ធានា​សុវត្ថិភាព​ផ្លូវកា​យ​និង​អាយុជីវិត​, ២. ធានា​កម្មសិទ្ធិ​និង​ទ្រព្យសម្បត្តិ​, ៣.​ធានា​អាជីព​និង​មុខរបរ​) និង​ខ្លឹមសារ ដឹងគុណ​ស្ថាបនិក មគ្គុទេសក៍​ឯក និង​ប្រតិ​ប​ត្ត​ក​រ នយោបាយ​ឈ្នះ ឈ្នះ ដែល​បាន​នាំមក​នូវ​សន្តិភាព និង​ការឯកភាព​ជាតិ​ពេញលេញ ជូន​កម្ពុជា​។

​ក្នុង​កម្មវិធី​ជួបជុំ​នេះ​ផង​ដែរ អតីត​មិត្តភក្តិ​រួម​ជំនាន់​មួយ​ក្រុម​នេះ បាន​រួម​សាមគ្គី​គ្នា​រៀបចំ​អំណោយ ជូន​ដល់​អតីត​លោកគ្រូ​អ្នកគ្រូ ចំនួន​៤១​នាក់ ដោយ​ក្នុង​ម្នាក់ៗ​ទទួលបាន​អំណោយ ទឹក​សុទ្ធ ២​កេស​, មី​០២​កេស​, ភេសជ្ជៈ​ប៉ូវ​កម្លាំង​២​កេស​, ត្រីខ​២​យួរ​, ទឹកត្រី​ឆ្ងាញ់​០១​ដប ថវិកា​ចំនួន​៨០​ម៉ឺន​រៀល ដែល​ក្នុងនោះ​មាន​ថវិកា អ្នកគ្រូ វ៉ា អ៊ឹម​ឡេង បាន​ជួយ​ឧបត្ថម្ភ ២០​ម៉ឺន​រៀល​ក្នុង​ម្នាក់ៗ និង អ្នកគ្រូ ឃុន សុខា​រី បាន​ជួយ​ឧបត្ថម្ភ ១០​ម៉ឺន​រៀល​ក្នុង​ម្នាក់ៗ​៕

 

 

Filed in: ព័ត៌មានជាតិ