ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ សៅ សុខា នាំយក​អំណោយ​មនុស្សធម៌ ចែក​ជូន​គ្រួសារ​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់ ៤០ គ្រួសារ ក្នុងស្រុក​រមាស​ហែក​

ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ សៅ សុខា នាំយក​អំណោយ​មនុស្សធម៌ ចែក​ជូន​គ្រួសារ​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់ ៤០ គ្រួសារ ក្នុងស្រុក​រមាស​ហែក​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ស្វាយរៀង ៖ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ សៅ សុខា គណៈ​កិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ស្វាយរៀង បាន​ចុះ​សួរសុខទុក្ខ និង​នាំ​យក អំណោយ​មនុស្សធម៌ យក​ទៅ​ជួយ​សម្រាល​ការលំបាក​ដល់​ប្រជាពលរដ្ឋ រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់ កាលពី​ថ្ងៃ​ទី ២៦-២៧ ខែ​ឧសភា ឆ្នាំ​២០២២ បណ្ដាល​ខូចខាត ផ្ទះ​ប្រជាពលរដ្ឋ ចំនួន ៤០ ខ្នង (​ធ្ងន់ ៥ ខ្នង មធ្យម ២៥ ខ្នង ស្រាល ១០ ខ្នង ) ក្នុងស្រុក​រមាស​ហែក នៅ​ឃុំ ដូង សម្បត្ត​មានជ័យ ត្រស់ អំពិល ត្រពាំង​ស្តៅ និង​ឃុំ​អង្គ​ប្រស្រែ ។ នា​ឱកាស​នោះ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ សៅ សុខា បាន​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ សួរសុខទុក្ខ ពី​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន កាកបាទក្រហមកម្ពុជា ក៍​ដូចជា​ឯកឧត្តម ម៉ែន វិបុល ប្រធាន​គណៈកម្មាធិការ​សាខា ដែល​តែងតែ​យកចិត្ត ទុកដាក់​គិតគូរ​ចំពោះ​សុខទុក្ខ​ប្រជាពលរដ្ឋ គ្រប់​រូប​មិន ប្រកាន់​វណ្ណៈ ពណ៌​សម្បុរ ជំនឿ​សាសនា ឬ​និន្នាការ នយោបាយ​ណាមួយ​ឡើយ កាលពី​ថ្ងៃអាទិត្យ ទី​២៩ ខែ​ឧសភា ឆ្នាំ​២០២២ នៅ​សាលា​ស្រុក​រមាស​ហែក ។​

​ឯកឧត្តម​បាន​សំដែង​នូវ​ការសោកស្ដាយ​ចំពោះ​ការខូចខាត​ផ្ទះសំបែង​ទ្រព្យសម្បត្តិ ដែល​នេះ​ជា​គ្រោះមហន្តរាយ ដោយ​ធម្មជាតិ គ្មាន នរណា​ម្នាក់​ចង់​ជួប​ប្រទះ​ឡើយ ។ ទន្ទឹម​នេះ​ឯកឧត្តម សូម​ផ្ដាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​មានការ ប្រុងប្រយ័ត្ន​ខ្ពស់​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន និង​ក្រុមគ្រួសារ ដោយ​ត្រូវ​បិទ​ទូរទស្សន៍ ទូរស័ព្ទ រក​កន្លែង​ដែល មាន​សុវត្ថិភាព នៅពេល​មាន​ភ្លៀង​ធ្លាក់ ដែល​ងាយ នឹង​បង្កឲ្យមាន​គ្រោះថ្នាក់​ដោយសារ​រន្ទះ ឬ​ខ្យល់​កន្ត្រាក់ ត្រូវ​មើល​ថែទាំ​កូនចៅ​ឲ្យបាន​ល្អ ជាពិសេស​ក្មេង​តូចៗ កុំឲ្យ​លេង​ទឹក​ដែល​អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដោយ ករណី​លង់ទឹក ត្រូវ​ថែរក្សា​សុខភាព និង​មាន​អនាម័យ​ល្អ ក្នុង​ការរស់នៅ ត្រូវ​ចិញ្ចឹមសត្វ បង្កើន​ការដាំ ដំណាំ​ផ្សេងៗ ដើម្បី​លើកកម្ពស់​កម្រិតជីវភាព​គ្រួសារ ចូលរួម​ថែរក្សា អនាម័យ​តាមរយៈ​ការពាក់​ម៉ាស់ នៅពេល​ទៅ​ណា​មក​ណា ឬ​ក្រមា​ការពារ និង​ដុសលាង សម្អាត​ដៃ​ដោយ ទឹក​អាល់កុល ឬ​ទឹកជែល​សម្អាត កម្ចាត​មេរោ​គនឹង បាក់តេរី ផ្សេងៗ ឲ្យបាន​ជាប្រចាំ ដើម្បី​ការពារ ពី​ការឆ្លង​នៃ​ជំងឺ កូវី​ដ​-១៩ ទោះបីជា​ប្រទេស កម្ពុជា​យើង​គ្មាន​ការឆ្លង​ថ្មី​ក៍ដោយ ក៍​យើង​នៅ​តែ​ការពារ​ឲ្យបាន​ជាប់​ជាប្រចាំ ។​

​អំណោយ​ចែកជូន ក្នុង ១ គ្រួសារ ទទួលបាន​៖ អង្ករ ៣០ គ​.​ក្រ មី ១ កេស ត្រីខកំប៉ុង ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប កន្ទេល​ជ័របត់ ១ ឃី​ត ១ កញ្ចប់ (​ភួយ​,​មុង​,​សារុង​,​ក្រមា​) ថវិកា ៥ ម៉ឺន​រៀល ដោយឡែក​គ្រួសារ​រងគ្រោះ​ធ្ងន់​ទទួលបាន​សម្ភារ​បន្ថែម​រួមមាន​៖ ក្រណាត់​កៅស៊ូ​តង់ ១ ធុង​ទឹក​ជ័រ ១ ឆ្នាំងបាយ​-​សម្លរ ២ និង​ថវិកា ២០ ម៉ឺន​រៀល ។ សម្រាប់​គ្រួសារ​រងគ្រោះ ស្រាល​ក្នុង ១ គ្រួសារ​ទទួលបាន​ថវិកា ៦ ម៉ឹន​រៀល​សម្រាប់​ទិញសម្ភារ​ជួសជុលផ្ទះ​ឡើងវិញ ៕

Filed in: ព័ត៌មានជាតិ