ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ឈ្មួញនាំជ្រូកចូល ដោយល្មើសច្បាប់ ពីប្រទេសវៀតណាម បើកឡានដេញបុកសមត្ថកិច្ច បង្កការភ្ញាក់ផ្អើល នៅត្បូងឃ្មុំ យប់ថ្ងៃទី(29/05/2022)

ឈ្មួញនាំជ្រូកចូល ដោយល្មើសច្បាប់ ពីប្រទេសវៀតណាម បើកឡានដេញបុកសមត្ថកិច្ច បង្កការភ្ញាក់ផ្អើល នៅត្បូងឃ្មុំ យប់ថ្ងៃទី(29/05/2022)
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេតត្បូងឃ្មុំ ៖ ចេញផ្សាយថ្ងៃទី (30/05/2022) ហេតុការណ៍ដ៏អាក្រក់នេះ បានកើតឡើង នៅលើផ្លូវលំ ចេញពីប្រទេសវៀតណាមមក ស្ថិតក្នុងភូមិស្ទឹងតូច ឃុំកក់ ស្រុកពញាក្រែក កាលពី ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ ដោយមានការដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ និងសម្របសម្រួលនីតិវិធី ពីលោកព្រះរាជអាជ្ញា នៃអយ្យការអម សាលាដំបូងខេត្តត្បូងឃ្មុំ បានឱ្យក្រុមការងារអន្តរាគមន៍ បង្ក្រាបបទល្មើស ចរាចរសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយ ការិយា ល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម ខេត្តត្បូងឃ្មុំ ចុះស្ទាក់ព័ទ្ធចាប់បានរថយន្ត ១គ្រឿង ម៉ាក សាងយ៉ុង អ៊ីស្តាណា (Ssangyong istana) ពណ៌ស ជាប្រភេទរថយន្តដឹកឣ្នកដំណើរ ១៥កៅឣី គ្មានស្លាកលេខ ដឹកសត្វជ្រូករស់ ចំនួន ៣២ ក្បាល ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់ ចូលពីប្រទេសវៀតណាម មកកាន់ប្រទេសកម្ពុជា តាមច្រករបៀង នៃស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ហើយ បម្រុងនឹងយកទៅចែកចាយ នៅក្រុងសួង គឺនៅពេលដែលសមត្ថកិច្ច ឃាត់នោះហើយ ដែលអ្នកបើករថយន្ត ដែលនាំសត្វចូលដោយគ្មានច្បាប់នេះ មិនត្រឹមតែមិនព្រមឈប់ តាមការឃាត់របស់ សមត្ថកិច្ចនោះទេ ថែមទាំងបានបន្ថែមល្បឿនបើក ឡានដេញបុក រថយន្តរបស់សមត្ថកិច្ចទៀត ផង។

ជុំវិញនឹងបញ្ហាដ៏ចម្រូងចម្រាសខាងលើនេះកម្លាំសមត្ថកិច្ចចម្រុះ បាននាំយកវត្ថុតាងបទល្មើស ទាំងនោះ ទៅរក្សាទុក នៅទីតាំងចត្តាឡីស័កសត្វ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ ដើម្បីយកសំណាក ទៅវិភាគ តាមបែបវេជ្ជសាស្ត្រ ថាតើជ្រូកទាំងនោះ មានផ្ទុកជំងឺដែរ ឬ អត់ ហើយបានកសាងសុំណុំរឿងដើម្បីដោះស្រាយ ទៅតាមនីតិវិធីច្បាប់ស្ពីពីសត្វជ្រូក ។ បើធ្ងន់ធ្ងរអាចឈានដល់ ដុតកម្ទេចចោល ។ ចំណែកអ្នកនាំជ្រូកចូល ដោយគ្មានច្បាប់អនុញ្ញាតទាំង៤នាក់ខាងលើនេះ ត្រូវបានសមត្ថកិច្ចយកឃុំខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការបន្ត ទៅតាមច្បាប់ជាធរមាន ។

Filed in: ព័ត៌មានជាតិ