ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

សម្ដេច​ក្រឡាហោម​សខេង​បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ​និង​សមាជិក​សមាជិការ​គណៈ​កម្មា​ធិ​ការ​គណបក្ស​ប្រជាជន​កម្ពុជា​គ​.២៧

សម្ដេច​ក្រឡាហោម​សខេង​បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ​និង​សមាជិក​សមាជិការ​គណៈ​កម្មា​ធិ​ការ​គណបក្ស​ប្រជាជន​កម្ពុជា​គ​.២៧
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ១៤​រោច ខែ​ពិសាខ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​.២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​២៩ ខែ​ឧសភា ឆ្នាំ​២០២២​នេះ សម្ដេច​ក្រឡាហោម ស ខេង អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា ខេត្ត​ព្រៃវែង និង​បាត់ដំបង បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ និង​សមាជិក សមាជិការ​គណៈកម្មាធិកា​រ​គណបក្ស​ប្រជាជន​កម្ពុជា គ​.២៧ នៅ​វិមាន​៧​មករា នៃ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា​។​

​ពិធី​នេះ មាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជា​ថ្នាក់ដឹកនាំ និង​សមាជិក​គណៈកម្មាធិការ គ​.២៧ គណៈ​សាខា​បក្ស​ចំណុះ គណៈ​ចលនា​យុវជន​គណបក្ស គ​.២៧ សមាជិក សមាជិការ​នៃ​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា គ​.២៧ ដែល​មាន​តួ​នា​ចាប់ពី​ថ្នាក់​ប្រធាន​នាយកដ្ឋាន​ឡើង​។​

​សម្ដេច​ក្រឡាហោម ស ខេង បាន​មានប្រសាសន៍​វាយតម្លៃ​ខ្ពស់​ចំពោះ​ថ្នាក់ដឹកនាំ និង​សមាជិក សមាជិការ​គណៈកម្មាធិកា​រ​គណបក្ស គ​.២៧ ទាំងអស់ ដែល​បាន​យក​អស់​កម្លាំងកាយ ចិត្ត​លះបង់​ពេលវេលា ប្រាជ្ញា​ស្មារតី និង​ធ​ធាន រួបរួម​សាមគ្គី​គ្នា​ចុះទៅ​បំពេញ​ការងារ​គណបក្ស គ​.២៧ ទាំង​ក្រុមការងារ​គណបក្ស ក្រុមការងារ​រាជរដ្ឋាភិបាល និង​កិច្ចការ​ស្នូល​នៅ​អគ្គនាយកដ្ឋាន និង​អង្គភាព​នានា​នៅ​ក្រសួងមហាផ្ទៃ​៕​សហការី​

 

Filed in: ព័ត៌មានជាតិ