ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ពិធី​សំណេះសំណាល ជាមួយ​យុវជន ជា​អ្នក​សង្កេតការណ៍​ជាតិ សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី​៥ ឆ្នាំ​២០២២

ពិធី​សំណេះសំណាល ជាមួយ​យុវជន ជា​អ្នក​សង្កេតការណ៍​ជាតិ សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី​៥ ឆ្នាំ​២០២២
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ ថ្ងៃ​សៅរ៍ ១៣​រោច ខែ​ពិសាខ ឆ្នាំ​ខាល ចត្វា​ស័ក ពស ២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​២៨ ខែ​ឧសភា ឆ្នាំ​២០២២ វេលា​ម៉ោង ០៨,០០​នាទី​ព្រឹក លោក សុខ ពេញវុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ និង​ជា​ប្រធាន សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខណ្ឌដូនពេញ បាន​អញ្ជើញ​ដឹកនាំ​យុវជន​ខណ្ឌ សង្កាត់​ចំនួន​៣០០​នាក់ ជា​អ្នក​សង្កេតការណ៍ ចូលរួម​ពិធី​សំណេះសំណាល ជាមួយ​យុវជន ជា​អ្នក​សង្កេតការណ៍​ជាតិ សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី​៥​ឆ្នាំ​២០២២ ក្រោម​អធិបតីភាព ឯកឧត្តម ឃុត ចាន់​ដា​រ៉ា អនុប្រធាន​ប្រចាំការ ស​.​ស​.​យ​.​ក រាជធានី​ភ្នំពេញ តំណាង ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ជា​ប្រធាន ស​.​ស​.​យ​.​ក រាជធានី​ភ្នំពេញ នៅ​សាលប្រជុំ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​។​

​ក្នុង​ពិធី​សំណេះសំណាល​នេះ លោក អភិបាល ធ្វើ​សុន្ទរកថា​ស្វាគមន៍​ជាមួយ​សមាជិក​-​សមាជិកា​ទាំងអស់ ជា​អ្នក​សង្កេតការណ៍​ជាតិ សម្រាប់​ខណ្ឌដូនពេញ មាន​ការិយាល័យ​បោះឆ្នោត​ចំនួន ១៥០ និង​មាន​មតិ​ផ្តាំផ្ញើ​ថា សមាជិក​-​សមាជិកា​ទាំងអស់ ត្រូវ​ចូលរួម​វគ្គ​បណ្តុះបណ្តាល​នេះ​រហូតដល់​ចប់ និង​យល់​ច្បាស់​ពី​ការងារ​សង្កេតការណ៍ ក្រមសីលធម៌​អ្នកសង្កេតការណ៍​ច្បាស់លាស់ ហើយ​សូមឱ្យ​ប្អូនៗ ត្រង់ត្រាប់​ស្តាប់​គ្រូ​ឧទ្ទេស ក្នុង​ការពន្យល់​ដោយ​យកចិត្តទុកដាក់ ហើយ​លើក​ឡើង​នូវ សំណួរ ប្រសិនបើ​មិន​ច្បាស់​ត្រង់ ណា សូម​ឱ្យ​គ្រូឧទ្ទេស​បកស្រាយ​ឡើងវិញ ហើយ​ជាពិសេស​ថែម​ទៀត​នោះ សូម​ឱ្យ​ប្អូនៗ​គោរព​ម៉ោង​ពេល​សង្ក​ត ការណ៍​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ អាណត្តិ​ទី​៥ ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់​ក្នុង​ការងារ​។​

Filed in: ព័ត៌មានជាតិ