ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពង់ចាម អញ្ជើញ​ជួប​សំណេះសំណាល និង​បង្រៀន​គូស​សន្លឹកឆ្នោត ដល់​សមាជិក​បក្ស​សង្កាត់ សំបួរមាស​!

​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពង់ចាម អញ្ជើញ​ជួប​សំណេះសំណាល និង​បង្រៀន​គូស​សន្លឹកឆ្នោត ដល់​សមាជិក​បក្ស​សង្កាត់ សំបួរមាស​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​កំពង់ចាម​) :​ក្នុងអំឡុងពេល​យុទ្ធនាការ​ឃោសនា​រក​សំឡេងឆ្នោត នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​/​សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ នៅ​ព្រឹក​ថ្ងៃទី​២៨ ខែ​ឧសភា ឆ្នាំ​២០២២​នេះ ឯកឧត្តម អ៊ុន ចាន់​ដា សមាជិក​គណៈ​កម្ម​ធិ​ការ​កណ្តាល​គណបក្ស​ប្រ​ជា​ជនកម្ពុជា -​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ខេត្ត និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ក្រុង​កំពង់ចាម បាន​អញ្ជើញ​ជួប​សំណេះសំណាល និង​បង្រៀន​គូស​សន្លឹកឆ្នោត​ដល់​សមាជិក សមាជិកា​គណបក្ស​សង្កាត់​សំបួរមាស​ប្រមាណ​ជិត ៥០០​នាក់ និង​ការដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​នានា​ជូន​ដល់​សមាជិក សមាជិកា និង​សកម្មជន ក្នុង​ការចុះ​ធ្វើ​សកម្មភាព​ស្វែងរក​ការគាំទ្រ និង​សុំ​ភាពយុត្តិធម៌​ពី​ប្រជាពលរដ្ឋ​ជា​ម្ចាស់ឆ្នោត​។​

​ពិធី​នេះ​ក៏​មាន​ការអញ្ជើញ​ជា​គណៈអធិបតី​ពី​សំណាក់​ឯកឧត្តម សុខ ស៊ីឡូ អនុប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ក្រុង​កំពង់ចាម តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្ត​កំពង់ចាម ឯកឧត្តម អុិត ប្រាំង អនុប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ក្រង​កំពង់ចាម និង​ឯកឧត្តម ខ្លូត ផន សមាជិក​គណៈកម្មការ​ការ​កណ្ដាល អនុប្រធាន​គណៈ​ប្រចាំការ​គណបក្ស​ខេត្ត និង​ដោយ​មាន​ការចូលរួម​ពី គណៈអចិន្ត្រៃយ៍​គណៈបក្ស​ខេត្ត​/​ក្រុង​/​សង្កាត់ ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ក្រុង​/​សង្កាត់ និង​មន្ត្រី​គណបក្ស​ពាក់ព័ន្ធ​មួយចំនួនទៀត ដែល​ពិធី​នេះ​ធ្វើឡើង​នៅក្នុង​បរិវេណ​សួន​ក្រញូង​នគរ​បា​ជ័យ ក្រុង​កំពង់ចាម​។​

Filed in: ព័ត៌មានជាតិ