ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​ជីវិត​គឺជា​ការតស៊ូ ទោះ​ពិកា​ក៏​ប្រឹង​រក​ការងារ​មិន​លើកដៃ​សុំទាន​គេ

​ជីវិត​គឺជា​ការតស៊ូ ទោះ​ពិកា​ក៏​ប្រឹង​រក​ការងារ​មិន​លើកដៃ​សុំទាន​គេ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​បុរស​ម្នាក់ ពិកា​ស្វិតដៃជើង​មួយ​ចំហៀង​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ រស់នៅ​ផ្ទះ​ជួល ពីរ​នាក់​ប្រពន្ធ ស្ថិតនៅ​ភូមិ​ត្រពាំង​ថ្លឹង​២ សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ជីវភាព​ខ្វះខាត តែ​នៅ​តស៊ូ​ធ្វើកា​រទាំ​ពីរ​នាក់​ប្តី​ប្រពន្ធ ប្តី​រក​ការងារ​បាន​ធ្វើ​ជា​ភ្នាក់ងារ​លក់​ដី​ឡូ ប្រពន្ធ​ជា​កម្មករ​រោងចក្រ​។ ដោយ​ជីវភាព​ខ្វះខាត លោក អ៊ុយ ច​ន្នី អាយុ ២៩​ឆ្នាំ ដែល​ជា​ជនពិកា​ស្វិតដៃ​និង​ជើង​មួយ​ចំហៀង ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ត្រូវ​បង្ខំចិត្ត​ធ្វើដំណើរ​ដោយ​ថ្មើរជើង​ចេញពី​ផ្ទះ​ជួល ឆ្ពោះ​ទៅ​កន្លែង​ធ្វើការ នៅ​ដី​ឡូ​យ៉ាង​ឆ្ងាយ​ទាំង​លំបាក​។​

​ស្ថានភាព​តស៊ូ​ជាក់ស្តែង​ប្រឹងប្រែង​បំពេញ​ការងារ​ទាំង​លំបាក ក៏​មិន​ដើរ​សុំទាន​គេ បានដឹង​ដល់​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ មាន​ការកោតសរសើរ​ព្រម​ជាមួយ​និង​ការអាណិតអាសូរ នា​ព្រឹក​ថ្ងៃទី​២៧ ខែ​ឧសភា ឆ្នាំ​២០២២ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ចាត់​ក្រុមការងារ ដឹកនាំ​ដោយ លោក​វរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ នាំ​យក​កង់​១ និង​សម្ភារៈ​ថវិកា មួយចំនួន ទៅ​ជូន​ដល់​លោក អ៊ុយ ច​ន្នី ទុក​ជា​ការ​សម្រាល​បន្ទុក និង​ជា​ការចែករំលែក​ជួយ​អ្នក​ដែល​ចេះ​តស៊ូ​ពិត​ប្រា​ដ​ក្នុង​គ្រា​លំបាក​៕

Filed in: ព័ត៌មានជាតិ