ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ដាក់ចេញ​ផែនការ​ជាច្រើន ដើម្បី​ធានា​សន្តិសុខ និង​សណ្តាប់ធ្នាប់ ថ្ងៃ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ឱ្យ​ប្រព្រឹត្តទៅ​ដោយ​រលូន​, ខេត្ត​ព្រះសីហនុ ពលរដ្ឋ​មាន​សិទ្ធិ​បោះឆ្នោត​ជាង​១៣​ម៉ឺន​នាក់

អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ដាក់ចេញ​ផែនការ​ជាច្រើន ដើម្បី​ធានា​សន្តិសុខ និង​សណ្តាប់ធ្នាប់ ថ្ងៃ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ឱ្យ​ប្រព្រឹត្តទៅ​ដោយ​រលូន​, ខេត្ត​ព្រះសីហនុ ពលរដ្ឋ​មាន​សិទ្ធិ​បោះឆ្នោត​ជាង​១៣​ម៉ឺន​នាក់
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ព្រះសីហនុ​)៖ អាជ្ញាធរ​ខេត្ត​ព្រះសីហនុ បាន​ដាក់​ចេញ​ផែនការ​ជាច្រើន ដើម្បី​ធានា​សន្តិសុខ​សណ្តាប់ធ្នាប់ នា​ឱកាស​ព្រឹត្តិការណ៍​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ឱ្យ​ប្រព្រឹត្តទៅ​ដោយ​រលូន​មាន​តម្លាភាព យុត្តិធម៌ និង​គ្មាន​អំពី​ហិង្សា​។​

ថ្លែង​ប្រាប់​បណ្តាញ​ព័ត៌មាន នៅ​ថ្ងៃ​ទី​២៧ ខែ​ឧសភា ឆ្នាំ​២០២២​នេះ លោក ឡុង ឌី​ម៉ង អភិបាលរង​ខេត្ត​ព្រះសីហនុ បានឱ្យដឹងថា តាម​ប្រតិទិន​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះ ឆ្នោត​ហៅ​កាត់​ថា «​គជប​» គឺ​នៅ​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ ២០២២​ខាងមុខនេះ គឺជា​ថ្ងៃ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ដូចនេះ​អាជ្ញាធរ​ខេត្ត ជាពិសេស​គណៈបញ្ជាការ​ឯកភាព​ខេត្ត បាន​ខិតខំ​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​សិទ្ធិ​ចូលរួម​បោះឆ្នោត​ឱ្យ​បាន​គ្រប់ៗ​គ្នា ដើម្បី​ជ្រើសរើស ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ដែល​មាន​សមត្ថភាព បទពិសោធ និង​ឆន្ទៈ​មោះមុត ក្នុង​ការដោះស្រាយ​បញ្ហា​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​។​

លោក​បន្តថា គណៈបញ្ជាការ​ឯកភាព​ខេត្ត ក៏​បាន​កំណត់​នូវ​យន្តការ និង​រចនាសម្ព័ន្ធ សន្តិសុខ ក្នុង​ការបោះឆ្នោត ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ជាមួយនឹង​កិច្ចសហប្រតិបត្តិការ​ជាមួយនឹង គ​.​ជ​.​ប ធ្វើ​ជា​គណៈកម្មការ​ឃុំ​សង្កាត់ ដោយ​គោរព​បាន​ទៅ​តាម​បទបញ្ញត្តិ ដែល​គោលការណ៍​ស្ដីពី​ការបោះឆ្នោត​ក៏​ដូច​ជា​បទបញ្ជា​នីតិវិធី គ​.​ជ​.​ប សម្រាប់​ការបោះឆ្នោត​ថ្នាក់ក្រោម​ជាតិ​ប្រកប​ដោយ​ក្រមសីលធម៌​។ មិនតែប៉ុណ្ណោះ រដ្ឋបាលខេត្ត បាន​ត្រៀមកម្លាំង​នគរបាលជាតិ និង​កងរាជអាវុធហត្ថ​ធ្វើ​យ៉ាងណា ត្រូវ​បំពេញ​ភារកិច្ច ជា​ភ្នាក់ងារ​សន្តិសុខ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ឆ្នាំ​២០២២ ឱ្យបាន​ល្អ ពិសេស​ធានា​ឱ្យបាន​នូវ​សន្តិសុខ​សុវត្ថិភាព​របៀប រៀបរយ និង​សណ្តាប់ធ្នាប់ ដើម្បី​ឱ្យ​ដំណើរការ​នៃ​ការបោះ ឆ្នោត​ក្រុមប្រឹក្សាឃុំ​សង្កាត់​ឆ្នាំ​២០២២​នេះ បាន​ប្រព្រឹត្ត ទៅ​ដោយ​រលូន​ដោយ​គ្មាន​ការភ័យខ្លាច បំភិតបំភ័យ គំរាមកំហែង និង​អំពើ​ហិង្សា​ណាមួយ​កើតឡើង​នោះទេ​។​

​លោក​បញ្ជាក់ថា «​យើង​បាន​ខិតខំ​ត្រៀមខ្លួន​ក្នុង​ការធានា​ឱ្យបាន​នូវ​ការផ្តល់​សេវា​សន្តិសុខ សុវត្ថិភាព​ចំពោះ​បណ្ដា​មុខសញ្ញាៗ​នឹង​ត្រូវ​យកចិត្ត​ទុក ដាក់​ដល់​ការសហការ​ការពា​រ​សន្តិសុខ​សុវត្ថិភាព រៀបចំ​សណ្ដាប់ធ្នាប់​នៅ​តាម​គោល ដៅ នៅ​មុខសញ្ញា​សំខាន់ៗ​ទាំង​ក្នុង​អំឡុងពេល​យុទ្ធ​នា ការឃោសនាបោះឆ្នោត ពេល​បោះឆ្នោត នឹង​នៅ​ពេល​រាប់​សន្លឹកឆ្នោត​ជា​ដើម ដើម្បី​ធានា​ឱ្យបាន​នូវ​សុខ​សុវត្ថិភាព​»​។​

ក្នុងឱកាស​នោះ​ដែរ លោក​អភិបាលរង​ខេត្ត​ព្រះសីហនុ បានឱ្យដឹង​ទៀត​ថា នៅ​ទូទាំង​ខេត្ត​មាន​ឃុំ​សង្កាត់​ចំនួន​២៩ និង​មាន​ប្រជាពលរដ្ឋ​ក្នុង​បញ្ជី​បោះឆ្នោត​ចំនួន​១៣៦ ២៧៥​នាក់ មាន​ការរិយាល័យ​បោះឆ្នោត​៣១៧ និង​មាន​គណបក្ស​ប្រកួត​ចំនួន​១១ ដូច្នេះ​លោក​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ពិសេស​ពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ខេត្ត​ព្រះសីហនុ សូម​ចូលរួម​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ដែល​នឹង​ប្រព្រឹត្ត​ឡើង​នៅ​ពេល​ឆាប់ៗ​ខាងមុខនេះ ឱ្យបាន​គ្រប់ៗ​គ្នា ដើម្បី​បំពេញ​តួនាទី ក្នុងនាម​ជា​ប្រជាពលរដ្ឋ​គំរូ​សម្រាប់​សង្គមជាតិ​៕

Filed in: ព័ត៌មានជាតិ