ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

សម្ដេច​ក្រឡាហោម ស ខេង អញ្ជើញ​ចូលរួម​ទទួល​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រឡប់​មកពី​ចូលរួម​កិច្ចប្រជុំ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ប្រចាំ ឆ្នាំ​២០២២

សម្ដេច​ក្រឡាហោម ស ខេង អញ្ជើញ​ចូលរួម​ទទួល​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រឡប់​មកពី​ចូលរួម​កិច្ចប្រជុំ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ប្រចាំ ឆ្នាំ​២០២២
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ភ្នំពេញ​៖ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​មហាផ្ទៃ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២៦ ខែ​ឧសភា ឆ្នាំ​២០២២ បាន​អញ្ជើញ​ចូលរួម​ទទួល សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ បន្ទាប់ពី​បាន​អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ វេទិកា​សេដ្ឋកិច្ច​ពិភពលោក (WEF) ប្រចាំ ឆ្នាំ​២០២២ ចាប់ពី​ថ្ងៃ​ទី​២២-២៦ ឧសភា កន្លងទៅ នៅ​ទីក្រុង​ដា​វ៉ូស (Davos) ប្រទេស​ស្វីស​។ នេះ​ប​យោងតាម​ប្រភព​ព័ត៍មាន​ពី​នាយកដ្ឋា​នព័ត៌មានវិ​ទ្យា នៃ​ក្រសួង​មហាផ្ទៃ​។

គួរបញ្ជាក់​ថា តប​តាម​ការអញ្ជើញ​របស់ លោក​សាស្ត្រាចារ្យ ក្លោស ឆ្វា​ប់ ស្ថាបនិក និង​ជា​ប្រធាន​ប្រតិបត្តិ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក សម្តេច​តេជោ ហ៊ុន សែន បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ទៅ​ចូលរួម​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​២០២២ របស់​វេទិកា​សេដ្ឋកិច្ចពិភពលោក​។ កិច្ចប្រជុំ​ប្រចាំ ឆ្នាំ​២០២២ នា​និទាឃ​រដូវ បាន​ផ្តោត​កិច្ចពិភាក្សា​ជុំវិញ​មូលបទ ប្រវត្តិសាស្ត្រ​នៅ​ចំណុច​របត់ៈ គោលនយោបាយ​របស់​រដ្ឋាភិបាល និង​យុទ្ធសាស្ត្រ​ធុរកិច្ច បាន​អញ្ជើញ​ចូលរួម​ដោយ​ថ្នាក់ដឹកនាំ​ជិត ២.៥០០​នាក់ មក​ពី​វិស័យ​នយោបាយ ធុរកិច្ច សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​។​
​នា​ឱកាស​នេះ​ផងដែរ ក៏​មាន​ការអញ្ជើញ​ចូលរួម​ទទួល សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា រួមមាន​៖ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​, អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ និង​លោក​-​លោកស្រី ប្រតិភូ​ជាន់ខ្ពស់ អភិបាល​រាជធានី​ភ្នំពេញ ព្រមទាំង​ឥស្សរជន​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​ជាច្រើនរូប​ទៀត​ផង​ដែរ​។​

​សូម​ជម្រាប​ជូន​ដែរ ថា ជា​លទ្ធផល នៃ​កិច្ចប្រជុំ​ប្រចាំឆ្នាំ​២០២២ របស់​វេទិកា​សេដ្ឋកិច្ចពិភពលោក (WEF) នៅ​ទីក្រុង​ដា​វ៉ូស (Davos) ប្រទេស​ស្វីស គឺ​ទទួលបាន​លទ្ធផល​ជោគជ័យ​យ៉ាង​ត្រចះត្រចង់ ដោយ​ក្នុង​នោះ សម្តេច​តេជោ នាយករដ្ឋមន្ត្រី ក៏​បាន​អញ្ជើញ​ថ្លែង​សុន្ទរកថា ប្រកប​ដោយ​អត្ថន័យ​ខ្លឹមសារ​នៅក្នុង​ពិធី​បិទ​កិច្ច​ពិភាក្សា​ជាមួយ​ភាគី​ពាក់ព័ន្ធ​ក្រោម​ប្រធានបទ « ទស្សនវិស័យ​យុទ្ធសាស្ត្រ​លើ​អាស៊ាន​» និង​ប្រធានបទ «​ការស្តារ​សន្តិភាព និង​សណ្តាប់ធ្នាប់​ឡើងវិញ​»​។​

ក្រៅពី​អញ្ជើញ​ចូលរួម​ក្នុង​វេទិកា​នេះ សម្តេច​តេជោ នាយករដ្ឋមន្ត្រី ក៏​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​ថ្នាក់ដឹកនាំ​វេទិកា​សេដ្ឋកិច្ចពិភពលោក ឥស្សរជន​នយោបាយ និង​ធុរជន​ពិភពលោក​ជា​ច្រើន​ទៀត​ផង​ដែរ​។​
​លើសពីនេះ​ទៀត សម្តេច​តេជោ នាយករដ្ឋមន្ត្រី ក៏​បាន​ជួប​សំណេះសំណាល​ជាមួយ​ជនរួមជាតិ​ខ្មែរ ដែល​រស់នៅ​ប្រទេស​ស្វីស និង​បណ្តា​ប្រទេស​ក្នុង​តំបន់​អឺរ៉ុប​ជាច្រើន​នាក់ ដែល​នេះ​បង្ហាញ​ពី​ទឹកចិត្ត​គោរព​ស្រឡាញ់​រាប់អាន​ចំពោះ សម្ដេច​តេជោ ហ៊ុន សែន​៕

Filed in: ព័ត៌មានជាតិ