ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ជនសង្ស័យ​ក្នុង​ករណី​រំលោភ​លើ​ទំនុកចិត្ត​ម្នាក់ និង​អ្នក​ទទួល​បញ្ចាំ​ម្នាក់ ត្រូវ​សមត្ថកិច្ច​នគរបាល​ឃាត់ខ្លួន​អនុវត្ត​តាម​ផ្លូវច្បាប់​

ជនសង្ស័យ​ក្នុង​ករណី​រំលោភ​លើ​ទំនុកចិត្ត​ម្នាក់ និង​អ្នក​ទទួល​បញ្ចាំ​ម្នាក់ ត្រូវ​សមត្ថកិច្ច​នគរបាល​ឃាត់ខ្លួន​អនុវត្ត​តាម​ផ្លូវច្បាប់​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

កាលពី​ថ្ងៃ អាទិត្យ ៧​រោច ខែ​ពិសាខ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​២៥៦៦ ត្រូវ​នឹង​ថ្ងៃទី ២២ ខែ​ឧសភា ឆ្នាំ​២០២២ វេលា​ម៉ោង ១៥​និង​១៣​នាទី នៅ​ចំណុច​ភូមិ​រំ ចេក​៤ សង្កាត់​រតនៈ ក្រុង និង​ខេត្ត​បាត់​ដំ​ង អនុវត្ត​តាម​យោបល់​ដឹកនាំ​របស់​លោក​ឧត្តមសេនីយ៍ទោ សាត គឹម​សាន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល ខេត្ត​បាត់ដំបង​ក៏ដូចជា​យោបល់​លោក​វរសេនីយ៍ឯក លឹម ពុទ្ធី​ឡា ស្នងការរង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ និង​លោក​វរសេនីយ៍ទោ ភួង ចន្ទ័​តារា ស្នងការរង​ជំនួយ​ការដឹកនាំ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល និង​ដោយ​បាន​ការសម្របសម្រួល​លើ​នីតិវិធី​ពី​ឯកឧត្ដម កែវ សុជាតិ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង ខេត្ត​បាត់ដំបង​ផង​នោះ​លោក​វរសេនីយ៍ឯក ឈឿង គឹម​សុង នាយ​ការរិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត ស្រាល​បាន​ដឹកនាំ​កម្លាំង​ក្រុម​អន្តរាគមន៍​បង្ការ​បង្ក្រាប​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​រំលោភ​លើ​ទំនុកចិត្ត​(​បញ្ចាំ​ម៉ូតូ​)០១ ករណី និង​បាន​ធ្វើការ​នាំខ្លួន​ជនសង្ស័យ ចំនួន​០២ នាក់​គឺ​ឈ្មោះ ប៉េ សីហា (​ហៅ​ខ្វាក់​) ភេទ ប្រុស អាយុ ៣៨​ឆ្នាំ មាន​ទីលំនៅ ភូមិ​រំចេក​៤ សង្កា​ត​រតនៈ ក្រុង​និង​ខេត្ត បាត់ដំបង (​អ្នក​យក​ម៉ូតូ​ទៅ​បញ្ចាំ​) និង​ឈ្មោះ អ៊ូច សារ៉ន ភេទ​ប្រុស អាយុ ៥៣ ឆ្នាំ មាន​ទីលំនៅ​ភូមិ​សំរោង​ក្នុង ឃុំ​សំរោង​ក្នុង ស្រុក​ឯក​ភ្នំ​ខេត្ត​បា ត់​ដំបង​(​អ្នកទទួល​ម៉ូតូ​បញ្ចាំ​)​។

​ក្នុងនោះ សមត្ថកិច្ច​ដកហូត​វត្ថុតាង រួមមាន ៖ ម៉ូតូ ម៉ាក​ហុងដា​ឌ្រី​ម​ចំនួន ០៦​គ្រឿង និង​ម៉ូតូ​ម៉ាក​ហុងដា​ស្កុប​ពី ចំនួន ០៣ គ្រឿង​។

​សូម​ជម្រាប​ជូន​ថា កាលពី​ថ្ងៃ​ទី ១៣ ខែ ឧសភា ឆ្នាំ ២០២២ វេលា​ម៉ោង ប្រមាណ​១៥​និង​៣០ នាទី នៅ ចំណុច ភូមិ រំចេក​៤​សង្កាត់​រតនៈ ក្រុង​និង​ខេត្ត បាត់ដំបង ជនសង្ស័យ ឈ្មោះ ប៉េ សី ហា បាន​ខ្ចី​ម៉ូតូ ០១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១០ ពាក់​ស្លាក​លេខ​បន្ទាយមានជ័យ 1C-6938 ពី​ជនរងគ្រោះ​ឈ្មោះ ខៀវ សុថា​ភេទ​ប្រុស អាយុ​៤ ៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សូ​ភី​២ សង្កាត់​រតនៈ ក្រុង​និង​ខេត្ត​បាត់ដំបង ទៅ​ញ៉ាំ​អី តែ​ពេល​ខ្ចី​ម៉ូតូ​បាន ហេ​ី​យក៏​យក​ទៅ​បញ្ចាំ​នឹង​ឈ្មោះ អ៊ូច សារ៉ន ដោ យ​គ្មាន​ឯកសារ​អ្វី​ទាំងអស់ ។​

​ដោយ​ឃើញ​សកម្មភាពរ​បស់​ជនសង្ស័យ​បែប នេះ​ជនរងគ្រោះ​បានដាក់ ពាក្យបណ្តឹង​ចូល​មក សមត្ថកិច្ច​នគរបាល​ហើយ​ឆ្លង​តាមរយៈ​ការ​ស្រាវ ជ្រាវ​ស៊ើបអង្កេត សមត្ថកិច្ច​បាន​ធ្វើការ​ស្រាវជ្រាវ និង​ឈាន​ដល់​ការឃាត់ ខ្លួន​ជនសង្ស័យ រួច​នាំ​ទៅ ដល់​កន្លែង​ទទួល​បញ្ចាំ​ឃាត់ខ្លួន​ម្ចាស់​ទីតាំង​និង​ដកហូត​ម៉ូតូ​របស់​ជនរងគ្រោះ​រួម​នឹង​ម៉ូតូ​ពាក់ព័ន្ធ​ផ្សេងទៀត​សរុប​ចំនួន​០៩​គ្រឿង​។​

​បច្ចុប្បន្ន សមត្ថកិច្ច​ការិយាល័យជំនាញកំពុងកសាងសំណុំរឿងដើ​ម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការបន្ត តាមនីតិវិធីច្បាប់ រីឯ​ម៉ូតូជ​នង​គ្រោះ​បាន​ប្រគល់​ជូន​ម្ចាស់​វិញ​៕

Filed in: ព័ត៌មានជាតិ