ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

​អភិបាលខេត្ត​ព្រៃវែង បាន​អញ្ជើញ​ចូលរួម​ពិធី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ផ្សារ​កំពង់​ពពិល​ថ្មី ក្នុង​ស្រុក​ពារាំង​

​អភិបាលខេត្ត​ព្រៃវែង បាន​អញ្ជើញ​ចូលរួម​ពិធី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ផ្សារ​កំពង់​ពពិល​ថ្មី ក្នុង​ស្រុក​ពារាំង​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នា​ព្រឹក​ថ្ងៃទី​២៤ ខែ​ឧសភា ឆ្នាំ​២០២២ ឯកឧត្តម ជា សុ​មេធី អភិបាល​នៃ​គណ​:​អភិបាលខេត្ត​ព្រៃវែង បាន​អញ្ជើញ​ចូលរួម​ពិធី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ផ្សារ​កំពង់​ពពិល​ថ្មី ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​ក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រី​ស្តីទី នៃ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ប្រព្រឹត្ត​ទៅ​នៅ​ផ្សារ​កំពង់​ពពិល​ថ្មី ភូមិ​កំពង់​ព​ពិល ឃុំ​កំពង់​ព​ពិល ស្រុក​ពារាំង ខេត្ត​ព្រៃវែង ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ឯកឧត្តម លោកជំទាវ​ថ្នាក់ដឹកនាំ​ក្នុង​ស្ថាប័ន​នានា​ថ្នាក់ជាតិ ថ្នាក់​ខេត្ត និង​ថ្នាក់​ស្រុក​គ្រប់​លំដាប់ថ្នាក់ ជាមួយ​ព្រះសង្ឃ ប្រជាពលរដ្ឋ ភ្ញៀវកិត្តិយស និង​សហការី​ចំនួន​៥៥៨ អង្គ​/​នាក់​។​

​ក្នុងនាម​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត កងកម្លាំង​ទាំង​បី និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ព្រៃវែង​ទាំងមូល សូម​ថ្លែងអំណរគុណ និង​សូម​សំដែង​នូវ​គារវៈ​គោរព​ស្វាគមន៍​យ៉ាង​ស្មោះស្ម័គ្រ និង​កក់ក្តៅ​ជា​ទីបំផុត ចំពោះ​វត្តមាន​ដ៏​ខ្ពង់ខ្ពស់ របស់​សម្តេច​ក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រី​ស្តីទី ដែល​បាន​ឆ្លៀត​ឱកាស​ដ៏​មមាញឹក និង​មាន​តម្លៃ​បំផុត អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ផ្សារ​កំពង់​ពពិល​ថ្មី នា​ឱកាស​នេះ​។​

​សូម​រម្លឹក​បន្តិច​ថា នៅ​ថ្ងៃ​ទី​៤ ខែវិច្ឆិកា ឆ្នាំ​២០២១ ផ្សារ​នេះ បាន​ឆាបឆេះ​បណ្តាលមកពី​ការឆ្លង​ចរន្ត​អគ្គីភ័យ​ខូចខាត​ស្ទើរ​ទាំងស្រុង រហូត​ដល់​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០២២ ផ្សារ​នោះ​ក៏​បាន​ចាប់ផ្តើម​កសាង​ឡើង​វិញ និង​បាន​បញ្ចប់​ការសាងសង់​រួចរាល់​នៅ​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០២២​ថ្មីៗ​នេះ ក្រោម​ការជួយ​ឧបត្ថម្ភ​គាំទ្រ និង​ចង្អុលបង្ហាញ​ដោយ​ផ្ទាល់​ពី​សម្តេច​ក្រឡាហោម ស ខេង និង​ក្រសួង​ស្ថាប័ន​ថ្នាក់​ជាតិ​ជាច្រើន ដោយ​មាន​រដ្ឋបាល​ខេត្ត និង​ស្រុក​ជា​សេនាធិការ​សម្របសម្រួល​លើ​ការងារ​នេះ រហូត​ទទួល​បាន​សមិទ្ធផល​នាពេលនេះ ស្រប​តាម​គោលការណ៍​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​រាជរដ្ឋាភិបាល ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ជាមួយគ្នា​នោះ សម្ដេច​ក្រឡាហោម ស ខេង បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ សូម​ត្រៀម​ឯកសារ​អត្តសញ្ញាណ​បណ្ណ​ឱ្យ​បាន​គ្រប់ៗ​គ្នា ដើម្បី​អញ្ជើញ​ទៅ​បោះឆ្នោត​ឱ្យ​បាន​គ្រប់ៗ​គ្នា នា​ថ្ងៃ​ទី​៥ ខែ​ឧសភា ឆ្នាំ​២០២២ ទន្ទឹមនឹងនេះ សម្ដេច​ក៏​បាន ឱ្យ​អាជ្ញាធរ និង​កម្លាំង​មាន​សមត្ថកិច្ច​ជាមួយ​ភាគី​ពាក់​ពន្ធ​ទាំង​អស់​ខិតខំ​បំពេញ​ភារកិច្ច​បំរើ​ឱ្យ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​នេះ​ឱ្យ​ប្រព្រឹត្តទៅ​ប្រកបដោយ​ជោគជ័យ ដើម្បី​បន្ត​លើកតម្កើង​កិត្តិយស​ជាតិ​ក្នុង​ជំហរ​ពង្រឹងពង្រីក​លទ្ធិ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស និង​ការកែទម្រង់​ជា​ប្រវត្តិសាស្ត្រ​នូវ​រចនាសម្ព័ន្ធ និង​ប្រព័ន្ធ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​។​

​សារជាថ្មី​ម្តងទៀត ឯកឧត្តម​អភិបាលខេត្ត សូម​គោរព​ជូនពរ សម្តេច​ក្រឡាហោម ស ខេង និង​ប្រតិភូ​អមដំណើរ ភ្ញៀវកិត្តិយស និង​ប្រជាពលរដ្ឋ​នៃ​អង្គពិធី​ទាំងមូល សូម​មាន​សុខភាព​ល្អ សុខ​សុភមង្គល ឈ្នះ​អស់​មារ​សត្រូវ​សម្រេចបាន​ជោគជ័យ​គ្រប់​ភារកិច្ច និង​ទទួលបាន​នូវ​ពុទ្ធពរ​ទាំង ៤​ប្រការ គឺ​អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​

Filed in: ព័ត៌មានជាតិ