ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

សម្ដេច​ក្រឡាហោម​សខេង​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អគារសិក្សា​១​ខ្នង

សម្ដេច​ក្រឡាហោម​សខេង​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អគារសិក្សា​១​ខ្នង
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​បាត់ដំបង​៖​នៅ​ព្រឹក​ថ្ងៃទី​២៣ ខែ​ឧសភា ឆ្នាំ​២០២២​នេះ សម្ដេច​ក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រី​ស្ដីទី នៃ​រាជរដ្ឋាភិបាល​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​បាត់ដំបង និង​ព្រៃវែង បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ អគារសិក្សា​១​ខ្នង នៅ​អនុវិទ្យាល័យ​ខ្នាច​រមាស ស្ថិតនៅ​ស្រុក​បរវេល ខេត្ត​បាត់ដំបង​។ ​ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ​នៃ​ក្រសួងមហាផ្ទៃ ក្រសួង​ស្ថាប័ន្ធ​ពាក់ព័ន្ធ ក្រុមប្រឹក្សា អភិបាល អភិបាលរង​ខេត្ត អាជ្ញាធរ​មូលដ្ឋាន ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង​អ្នក​ពាក់​ពន្ធ​ជាច្រើនរូប​ទៀត​ផង​ដែរ​។​

​ជា​កិច្ច​ចាប់ផ្តើម លោក លួត សាលី អភិបាល​នៃ​គណៈ​អភិបាលស្រុក​បរវេល បាន​ធ្វើ​របាយការណ៍​ស្វាគមន៍​គោរព​ជូន សម្ដេច​ក្រឡាហោម និង​អង្គពិធី​ឱ្យ​ជ្រាបថា ក្នុងស្រុក​បរវេល ការផ្ដល់សេវា​សាធារណៈ បញ្ហា​សន្តិសុខ សមិទ្ធផល​ក្នុង​វិស័យ​នានា​ដែល​សម្រេចបាន លទ្ធផល​នៃ​ការបង្ការ​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូវី​ដ​-១៩ ការ​ធ្វើ​វេទិកា​សាធារណៈ និង​កិច្ច​អន្តរាគមន៍​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​។​

​ដោយឡែក អគារសិក្សា​មួយ​ខ្នង​កម្ពស់​ពីរ​ជាន់​ស្មើនឹង ១០​បន្ទប់ ដែល​ប្រារព្ធ​ពិធី​សម្ពោធ​នាឱកាស​នេះ គឺជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​ក្រឡាហោម ស ខេង កាលពី​ឆ្នាំ​សិក្សា ២០១៩-២០២០​។

​ក្នុង​នាម​រដ្ឋបាល​ស្រុក មន្ត្រីរាជការ អាជ្ញាធរ​ដែនដី កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​ទូទាំង​ស្រុក​ប​វេល លោក​អភិបាល​បាន​គោរព​ថ្លែងអំណរគុណ សម្ដេច​ក្រឡាហោម ថ្នាក់ដឹកនាំ ក្រុមការងារ និង​សប្បុរសជន​ដែល​បាន​ផ្ដល់​ជូន​សមិទ្ធផល​ដ៏​មាន​សារៈសំខាន់​នេះ​។​
​ឆ្លៀត​ក្នុង​ឱកាស​នោះដែរ សម្ដេច​ក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រី​ស្ដីទី បាន​អញ្ជើញ​មានប្រសាសន៍​សំណេះសំណាល​សាកសួរ​សុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៅ​ស្រុក​បរវេល ខេត្ត​បាត់ដំបង​។

​ជាមួយគ្នា​នោះ សម្ដេច​ក្រឡាហោម ក៏​បាន​សម្ដែង​ក្ដី​មោទកភាព ចំពោះ​ការរីកចំរើន​គ្រប់​វិស័យ​នៅក្នុង​ស្រុក​ប​វេល ក្នុងនោះ​រួម​ទាំង​វិស័យ​អប់រំ​ដែល​គ្រប់​មូលដ្ឋាន​ប្រជាពលរដ្ឋ មាន​សាលារៀន​សម្រាប់​កូនចៅ​សិក្សា​រៀនសូត្រ ជាមួយនឹង​ការបំពាក់​នូវ​មធ្យោបាយ​រៀន និង​បង្រៀន​កាន់តែ​ប្រសើរ​ជាង​មុន ក្នុងនោះ​ក៏​មាន​ការខិតខំ​បង្រៀន និង​រៀន​តាម​បែប​គន្លង​ថ្មី​នៅក្នុង​បរិបទ​នៃ​ការឆ្លង​រីក​រាលដាល​ជំងឺ​កូវី​ដ​-១៩ នា​រយៈកាល​កន្លងមក​ផងដែរ​។​

​ជាទី​បញ្ចប់ សម្ដេច​ក្រឡាហោម ស ខេង បាន​ផ្ដល់​អនុសាសន៍​ណែនាំ​ដល់​មាតាបិតា ឱ្យ​បន្ត​យកចិត្តទុកដាក់​ចិញ្ចឹម​កូន​ឱ្យ​បានល្អ ពិសេស​ការអប់រំ​ទូន្មាន​ឱ្យ​កូន​ក្លាយ​ជា​កូន​ល្អ សិស្ស​ល្អ ពលរដ្ឋ​ល្អ ចំណែក​សាលារៀន​វិញ សម្ដេច​បាន​ស្នើ​ឱ្យ​ខិតខំ​យកចិត្តទុកដាក់​ដល់​ការបង្រៀន និង​អប់រំ​សិស្ស ទាំង​ចំណេះដឹង​ចរិយា​និង​សុខភាព​រួម​ទាំង​ថែទាំ​បរិស្ថាន​សាលា​ឱ្យបាន​ស្អាត​ជាមួយ​នឹង​ការផ្ដល់​សេវា​អប់រំ​ប្រកបដោយ​ប្រសិទ្ធភាព​៕
​ដោយ​៖​នាយកដ្ឋាន​ព័ត៌មានវិទ្យា​

 

Filed in: ព័ត៌មានជាតិ