ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា​ទៅ​ចូលរួម​វេទិកា​សេដ្ឋកិច្ច​ពិភពលោក រយៈពេល​៥​ថ្ងៃ នៅ​ប្រទេស​ស្វីស​

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា​ទៅ​ចូលរួម​វេទិកា​សេដ្ឋកិច្ច​ពិភពលោក រយៈពេល​៥​ថ្ងៃ នៅ​ប្រទេស​ស្វីស​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នៅ​រាត្រី​ថ្ងៃ​សុក្រ​ទី​២០ ឈានចូល​ថ្ងៃ​សៅរ៍​ទី​២១ ខែ​ឧសភា ឆ្នាំ​២០២២ វេលា​ម៉ោង ០០:៣០​នាទី សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា ធ្វើ​ដំណើរ​ចាកចេញ​ពី​ប្រទេស​កម្ពុជា​ឆ្ពោះ​ទៅកាន់​ប្រទេស​ស្វីស ដើម្បី​ទៅ​ចូលរួម​កិច្ចប្រជុំ​ប្រចាំឆ្នាំ​២០២២ របស់​វេទិកា​សេដ្ឋកិច្ចពិភពលោក ក្រោម​មូលបទ “​ការត្រៀមខ្លួន​សម្រាប់​យុគសម័យ​ក្រោយ​ជំងឺ​កូវី​ដ​” ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​២២ ដល់ ថ្ងៃទី​២៦ ខែ​ឧសភា ឆ្នាំ​២០២២ នៅ​ទីក្រុង​ដា​វ៉ស​-​ក្លូ​ស្ទ័រ (Davos-Klosters) ប្រទេស​ស្វីស​។​

​ការអញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ខាងលើ​នេះ ធ្វើឡើង​តប​តាម​ការអញ្ជើញ​របស់​លោក​សាស្ត្រាចារ្យ ក្លោស ឆ្វា​ប់ (Klaus Schwab) ស្ថាបនិក និង​ជា​ប្រធាន​ប្រតិបត្តិ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​។​

​អញ្ជើញ​អម​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី នៅក្នុង​កិច្ចប្រជុំ​នេះ រួម​មាន​ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​, ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ណា​ពិជ្ជ​កម្ម និង​មន្ត្រីជាន់ខ្ពស់ នៃ​រាជរដ្ឋាភិបាល​កម្ពុជា​មួយ​ចំនួន​ផ្សេង​ទៀត ព្រមទាំង​សមាជិក​មួយចំនួន​របស់​សភា​ពាណិជ្ជកម្ម​ក​ម្ពុ​ជា​ផងដែរ​។​

​ក្នុង​ឱកាស​ចូលរួម​ក្នុង​វេទិកា​នេះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹង​អញ្ជើញ​ថ្លែង​សុន្ទរកថា ប្រកប​ដោយ​អត្ថន័យ​ខ្លឹមសារ​នៅក្នុង​ពិធី​បិទ​កិច្ច​ពិភាក្សា​ជាមួយ​ភាគី​ពាក់ព័ន្ធ​ក្រោម​ប្រធានបទ “​ទស្សនវិស័យ​យុទ្ធសាស្ត្រ​លើ​អាស៊ាន​” និង​នៅក្នុង​កម្មវិធី​អាហារ​ការងារ​ថ្ងៃត្រង់​ក្រៅផ្លូវការ​ជាមួយ​ថ្នាក់ដឹកនាំ​សេដ្ឋកិច្ចពិភពលោក ក្រោម​ប្រធានបទ «​ការស្តារ​សន្តិភាព និង​សណ្តាប់ធ្នាប់​ឡើងវិញ​»​។​

​ក្រៅពី​អញ្ជើញ​ចូលរួម​ក្នុង​វេទិកា​ខាងលើ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ក៏​រំពឹងថា នឹង​មាន​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​មួយចំនួន ក៏ដូចជា​ទទួល​ការ​ចូល​ជួប​សម្តែង​ការគួរសម​ពី​សំណាក់​ឥស្សរជន​នយោបាយ និង​ធុរជន​ពិភពលោក​ផង​ដែរ​។​

​ក្នុងឱកាស​ស្នាក់នៅ​ប្រទេស​ស្វីស សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹង​អញ្ជើញ​ថ្លែង​សុន្ទរកថា​បើក “​រាត្រី​កម្ពុជា​” (CAMBODIA NIGHT) ដែល​ជា​ព្រឹត្តការណ៍​រៀបចំ​ដោយ​ក្រុមហ៊ុន វើល​ដ៏ ប្រ៊ី​ជ គ្រុប (WorldBridge Group) ក្នុង​គោលបំណង ដើម្បី​លើកស្ទួយ​អំពី​ធុរកិច្ច​បរទេស​នៅក្នុង​ប្រទេស​កម្ពុជា​។ ជាមួយគ្នា​នោះ សម្តេច​តេជោ ហ៊ុន សែន ក៏​នឹង​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​ជនរួមជាតិ​ខ្មែរ ដែល​រស់នៅ​ប្រទេស​ស្វីស និង​បណ្តា​ប្រទេស​អឺរ៉ុប​ផងដែរ​៕

Filed in: ព័ត៌មានជាតិ