ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ថ្ងៃ​ដំបូង​នៃ​យុទ្ធនាការ​ឃោសនា​រក​សម្លេងឆ្នោត​ក្នុង​ខេត្ត​ប៉ៃលិន​នេះ មានតែ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ​ដែល បាន​បើក​ក្បួន​ដង្ហែរ​ឃោសនា​ទ្រង់ទ្រាយ​ធំ​ជាង​គណបក្ស​ដ៏ទៃទៀត

ថ្ងៃ​ដំបូង​នៃ​យុទ្ធនាការ​ឃោសនា​រក​សម្លេងឆ្នោត​ក្នុង​ខេត្ត​ប៉ៃលិន​នេះ មានតែ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ​ដែល បាន​បើក​ក្បួន​ដង្ហែរ​ឃោសនា​ទ្រង់ទ្រាយ​ធំ​ជាង​គណបក្ស​ដ៏ទៃទៀត
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ប៉ៃលិន ៖ យុទ្ធនាការ​ឃោសនា​បោះឆ្នោត គឺជា​សក្ខីភាព​បញ្ជាក់​ឱ្យ​យើង​ឃើញ​យ៉ាង​ច្បាស់​នូវ​ការ​ប្រកាន់ខ្ជាប់​គោលការណ៍​ប្រជាធិបតេយ្យ សេរី​ពហុបក្ស ដែល​បាន​ចាក់ឫស្ស​យ៉ាងជ្រៅ​នៅក្នុង​សង្គម​កម្ពុជា និង​បាន​នាំមក​នូវ​សិទ្ធិសេរីភាព​ពេញលេញ​ទាំង​ផ្នែក​សង្គម សេដ្ឋកិច្ច និង​នយោបាយ ដោយ​មិន​ប្រកាន់​រើសអើង​ជាតិ​សាសន៍ ពណ៌​សម្បុរ ភេទ ជំនឿ សាសនា និន្នាការ​នយោបាយ សំដៅ​កសាង​សង្គម​កម្ពុជា​ឱ្យមាន​ភាព​សុខ​ដុម តាម​គន្លង​នីតិរដ្ឋ​។​

​នេះ​ជា​ប្រសាសន៍​លើក​ឡើង​របស់ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ អ៊ី ឈាន ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​ខេត្ត​ប៉ៃលិន ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ​-​សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ នា​ព្រឹក​ថ្ងៃ​២១ ខែ​ឧសភា ឆ្នាំ​២០២២​។​

​ថ្លែង​ទៅកាន់​សមាជិក សមាជិកា​នៃ​អង្គពិធី ឯកឧត្តម​នាយ​ឧត្តម​អ៊ី ឈាន បាន​ថ្លែងអំណរគុណ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​គណៈ​អចិន្ត្រៃយ៍​គណៈកម្មាធិកា​រ​គណបក្ស​ខេត្ត​ប៉ៃលិន ដែល​បាន​ខិតខំ​អនុវត្ត​ភារកិច្ច​របស់​ខ្លួន​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ដោយ​បាន​ដាក់ចេញ​នូវ​ផែនការ​រួម និង​បង្កើត​គណៈកម្មកា​រដឹក​នាំ និង​អនុគណៈកម្មការ​ផ្សេងៗ សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ អាណត្តិ​ទី​៥​នេះ​។

​ជាមួយគ្នានេះ​លោក​ជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន បាន​អាន​សារលិខិត​របស់​សម្តេច​អគ្គមហាសេនាបតី តេជោ​ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​បាន​លើកឡើង​ថា កន្លងមក ថ្នាក់ដឹកនាំ និង​មន្ត្រី​គណបក្ស​យើង​បាន​បំពេញ​តួនាទី និង​ភារកិច្ច​របស់​ខ្លួន​ក្នុង​ការបម្រើ​ប្រជាពលរដ្ឋ​ដល់​មូលដ្ឋាន​យ៉ាងសកម្ម​លើ​គ្រប់​វិស័យ​ជាប់​ជាប្រចាំ​។ ដូច្នេះ យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ថ្ងៃនេះ គឺជា​ឱកាស​ដ៏​ប្រព្រៃ​សម្រាប់​បងប្អូន​យើង​ជា​សកម្មជន និង​ឃោសនិក​នៅតាម​មូលដ្ឋាន ក្នុង​ការផ្សព្វផ្សាយ និង​បញ្ជាក់​ឱ្យ​កាន់តែច្បាស់​អំពី​សមិទ្ធផល ការប្តេជ្ញាចិត្ត និង​ទិសដៅ​ការងារ ដែល​យើង​ត្រូវ​បន្ត​អនុវត្ត​ស្រប​តាម​កម្មវិធី​នយោបាយ​របស់​គណបក្ស ដើម្បី​ឧត្តម​ប្រយោជន៍​ជាតិ មាតុភូមិ និង​ប្រជាជន​កម្ពុជា​។​

​ជាមួយគ្នានេះ លោកជំទាវ បានលើកឡើង​អំពី​សមិទ្ធផល​ធំៗ ដែល​រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ជាពិសេស​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្រេច​បាន​រហូត​មក​ដល់ពេលនេះ ដែល​បាន​ធ្វើឱ្យ​ប្រទេសជាតិ​មាន​ការរីកចម្រើន​ឥត​ឈប់​ឈរ​លើ​គ្រប់​វិស័យ​គួរ​ជាទី​មោទនៈ ក្រោម​ដំបូល​សន្តិភាព​ពេញលេញ​ទូទាំងប្រទេស​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​នាំមក​នូវ​ការបង្រួបបង្រួម​ជាតិ ឯកភាព​ជាតិ បូរណភាព​ទឹកដី រដ្ឋាភិបាល​តែ​មួយ ប្រព័ន្ធ​តុលាការ​តែ​មួយ ក្រោម​អធិបតេយ្យ​ជាតិ ដែល​មាន​បាវចនា «​ជាតិ សាសនា ព្រះមហាក្សត្រ​» ដែល​នេះ គឺជា​សច្ចធម៌​ប្រវត្តិសាស្ត្រ សម្រាប់​ជាតិ និង​ប្រជាជន​កម្ពុជា ដែល​មិន​ធ្លាប់មាន​ក្នុង​រយៈពេល​ជាង​៥០០​ឆ្នាំ​មកនេះ​។​

​បើ​យោងតាម​របាយការណ៍រ​បស់ លោក ចេង ញ៉ាន់ ប្រធាន​គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត​ខេត្ត​ប៉ៃលិន បានឱ្យដឹងថា នៅក្នុង​ខេត្ត​មាន​គណបក្សនយោបាយ​ចំនួន​៥ មាន​គណបក្ស​ប្រជាន​កម្ពុជា គណបក្ស​ភ្លើងទៀន គណបក្ស​ខ្មែរ​រួបរួម​ជាតិ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន និង​គណបក្ស​សញ្ជាតិ​កម្ពុជា មាន​ការិយាល័យ​បោះឆ្នោត ១១៨​ការិយាល័យ និង​មាន​អ្នក​គ្រប់​អាយុ​បោះឆ្នោត ៤២២៦២​នាក់ ។​

Filed in: ព័ត៌មានជាតិ