ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​អភិបាលខេត្ត​ប៉ៃលិន ជួប​សំណេះសំណាល ជាមួយ​បងប្អូន​ប្រកប​របរ​រត់​តាក់ស៊ី និង​រត់​ម៉ូតូឌុប

​អភិបាលខេត្ត​ប៉ៃលិន ជួប​សំណេះសំណាល ជាមួយ​បងប្អូន​ប្រកប​របរ​រត់​តាក់ស៊ី និង​រត់​ម៉ូតូឌុប
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ខេត្ត​ប៉ៃលិន ៖ នា​រសៀល​ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​២០២២​នេះ លោក ជំទាវ បាន ស្រីមុំ អភិបាល នៃ​គណៈ​អភិបាលខេត្ត ប៉ៃលិន បាន​អញ្ជើញ​ជួប​សំណេះសំណាល សាកសួរ​សុខទុក្ខ ជាមួយ​បងប្អូន​ប្រកប​របរ​រត់ តាក់ស៊ី និង​រត់​ម៉ូតូឌុប ចំនួន ២៣៦​នាក់ ដែល​កំពុង​ប្រកប​អាជីវកម្ម​ក្នុង​ខេត្ត ។ ការជួប​សំណេះសំណាល​នេះ គឺ​បំណង​ដើម្បី​ចង់​ដឹង​ពី​សុខទុក្ខ​របស់ បងប្អូន​ជា​អ្នក​ម៉ូតូឌុប និង​ម៉ូតូ តាក់ស៊ី ដែល​កំពុង​តែ​មមាញឹក​ក្នុងការ​ប្រកបការងារ​ដោះស្រាយ​ជីវភាព​គ្រួសារ ក្នុង​បរិបទ​ជំងឺ​កូវី​ដ​-១៩ និង​ចង់​ផ្សារភ្ជាប់​ទំនាក់ទំនង​ឲ្យ​កាន់តែ​ជិតស្និទ្ធ សំដៅ​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា និង​ជួយ​សម្រួល​ដល់​បងប្អូន​ដែល​ប្រកប​មុខ​នេះ ឲ្យ​កាន់តែ​មាន​ភាពងាយស្រួល និង​មាន​ជីវភាព​ធូរធារ​។​

​លោកជំទាវ អភិបាលខេត្ត បាន​ពាំនាំ​នូវ​សេចក្តី​នឹករលឹក និង​ការ​ផ្តាំផ្ញើរ​សាកសួរ​សុខទុក្ខ​ពី​សំណាក់ សម្តេច​តេជោ នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​ជានិច្ចកាល សម្តេច ទាំង​ទ្វេរ តែងតែ​យកចិត្តទុកដាក់​ខ្ពស់ ក្នុង​ការគិតគូរ​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​មិន​ប្រកាន់​បក្សពួក ពណ៌​សប្បុរ សាសនា ឬ​និន្នាការ​នយោបាយ​ឡើយ ។​

​លោកជំទាវ បាន​បញ្ជាក់ជូន ដល់​បងប្អូន​អ្នករត់​ម៉ូតូ តាក់ស៊ី និង​ម៉ូតូឌុប​ទាំងអស់​ថា ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តច​តេជោ ហ៊ុន សែន និង​នយោបាយ ឈ្នះ ឈ្នះ បាន​ធ្វើឲ្យ​ប្រទេស​ជាតិ​មាន​សុខ​សន្តិភាព​ពេញ​ផ្ទៃ​ប្រទេស កត្តា​សន្តិភាព​នេះហើយ ដែល​ធ្វើឲ្យ​ប្រទេស​ជាតិ​មាន​ការរីកចម្រើន លើ​គ្រប់​វិស័យ បាន​ជំរុញ​នូវ​កំណើន​សេដ្ឋកិច្ចជាតិ បាន​ផ្តល់​ឱកាស​ឲ្យ​យើង​ទាំងអស់គ្នា​មាន​ភាពងាយស្រួល​ក្នុង​ការប្រកប​មុខរប​រ​ប្រចាំថ្ងៃ មាន​ជីវភាព​ធូរធារ ដូច្នេះ​យើងទាំងអស់គ្នា​ត្រូវតែ​ចូលរួម​គាំទ្រ​ជា​មួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​ធ្វើឲ្យ​ប្រទេស​ជាតិ​មាន​សុខសន្តិភាព ភាព​រីកចំរើន និង​ការអភិវឌ្ឍ ទទួលបាន​នូវ​សមិទ្ធផល​ថ្មីៗ​ជា​បន្តបន្ទាប់​ទៀត​។​

​ឆ្លៀត​ក្នុង​ឱកាស​នេះ លោកជំទាវ អភិបាលខេត្ត បាន​ឧបត្ថម្ភ​ដល់ បងប្អូន​ប្រកប​របរ​រត់​ម៉ូតូ តាក់ស៊ី និង​រត់​ម៉ូតូឌុប​ទាំង ២៣៦​នាក់ ដោយ​ក្នុង មួយ​នាក់ ទទួលបាន អង្ករ​២៥kg មី​១​កេស ជែល​លាងដៃ និង​ថវិកា​១០​ម៉ឺន​រៀល​។​

Filed in: ព័ត៌មានជាតិ