ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា ខេត្ត ស្ទឹងត្រែង ទទួល​គ្រឿងឧបភោគ​បរិភោគ និង​សម្ភារៈ​បរិក្ខា​ប្រឆាំង​កូវី​ដ​-១៩ ដែល​ជា​អំណោយ​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ ពេ​ជ ចន្ទ​មុន្នី តាមរយៈ​ក្រុម​សប្បុរសជន​មក​ពី​មូលនិធិ​ដាយ​មិនស៍​កម្ពុជា​

ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា ខេត្ត ស្ទឹងត្រែង ទទួល​គ្រឿងឧបភោគ​បរិភោគ និង​សម្ភារៈ​បរិក្ខា​ប្រឆាំង​កូវី​ដ​-១៩ ដែល​ជា​អំណោយ​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ ពេ​ជ ចន្ទ​មុន្នី តាមរយៈ​ក្រុម​សប្បុរសជន​មក​ពី​មូលនិធិ​ដាយ​មិនស៍​កម្ពុជា​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នៅ​ព្រឹក​ថ្ងៃទី​១៧ ខែ​ឧសភា ឆ្នាំ​២០២២ លោក ម៉ែន គុង អនុប្រធាន​ប្រចាំការ យុវជន​គណបក្ស​ខេត្ត​ស្ទឹងត្រែង តំណាង ឯកឧត្ដម ស្វាយ សំ​អ៊ាង ប្រធាន​គណបក្ស​ខេត្ត និង​ជា​ប្រធាន​ក្រុមការងារ​យុវជន​គណបក្ស​ខេត្ត បានទទួល គ្រឿងឧបភោគ​បរិភោគ និង​សម្ភារៈ​បរិក្ខា​ប្រឆាំង​កូវី​ដ​-១៩ ដែល​ជា​អំណោយ​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ ពេ​ជ ចន្ទ​មុន្នី តាមរយៈ​ក្រុម​សប្បុរសជន​មក​ពី​មូលនិធិ​ដាយ​មិនស៍​កម្ពុជា​។

​លោក ម៉ែន គុង បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ជូន​ចំពោះ​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ ដែល​បាន​ឧបត្ថម្ភ​ជា​គ្រឿងឧបភោគ បរិភោគ និង​សម្ភារៈ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​-១៩ ដ៏​ចាំបាច់​ទាំងអស់នេះ សម្រាប់​ប្រើប្រាស់​ក្នុង​យុទ្ធនាការ ទប់ស្កាត់ ការឆ្លង​រាលដាល​ជំងឺ​កូវី​ដ​-១៩ និង​សម្រាប់​ចែកជូន​ដល់​ប្រជាពលរដ្ឋ ដែល​រង​ផលប៉ះពាល់​នៃ​ជំងឺ​កូវី​ដ​-១៩ ។

​លោក ហ៊ុត កុសល តំណាង​ឲ្យ​សប្បុរសជន​មក​ពី​មូលនិធិ​ដាយ​មិនស៍​កម្ពុជា បានឱ្យដឹងថា ថ្ងៃនេះ ក្រុម​សប្បុរសជន​មក​ពី​មូលនិធិ​ដាយ​មិនស៍​កម្ពុជា មាន​សេចក្តីសោមនស្ស​រីករាយ​យ៉ាងខ្លាំង ដោយ​ទទួលបាន​ការអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ នាំយក​នូវ​អំណោយ​រួមមាន ៖
​អង្ករ​ចំនួន ៥ តោន មី​ចំនួន ២៥០ កេស ត្រីខ​ចំនួន ២៥០ យួរ Covid-19 Test Kits ចំនួន ១,៥០០ និង​ថវិកា​ចំនួន ១០ លាន​រៀល ប្រគល់ជូន​ឯកឧត្តម ប្រធាន​ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា ខេត្ត​ស្ទឹងត្រែង ។​

​ក្នុងនាម​តំណាង​ឲ្យ​សប្បុរសជន​មក​ពី​មូលនិធិ​ដាយ​មិនស៍​កម្ពុជា លោក ហ៊ុត កុសល សូម​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ដល់​លោក អនុប្រធាន​ប្រចាំការ ក្រុមការងារ​យុវជន​គណបក្ស​ខេត្ត​ស្ទឹងត្រែង និង​ក្រុមការងារ​គ្រប់​លំដាប់ថ្នាក់​ដែល​បាន​ចូលរួម​យ៉ាង​សកម្ម​នៅ​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវី​ដ​-១៩ នា​ពេលកន្លងមក ធ្វើឱ្យ​ប្រទេស​កម្ពុជា​ទទួលបាន​លទ្ធ​ផល​ល្អ​ប្រសើរ​ចំណាត់​លេខ ២ ក្នុង​ការគ្រប់គ្រង​ជំងឺ​កូវី​ដ​-១៩ បាន​ជោគជ័យ ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​

Filed in: ព័ត៌មានជាតិ