ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

អាគារ​ទីស្នាក់ការ​គណៈបក្ស​ប្រជាជន​ឃុំ​ស្តៅ ដែល​មាន​តម្លៃ​ជាង 4 ម៉ឺន​$ ត្រូវបាន​សម្ពោធ​ដាក់​អោយ​ប្រើ ប្រាស​ជា​ផ្លូវការ​

អាគារ​ទីស្នាក់ការ​គណៈបក្ស​ប្រជាជន​ឃុំ​ស្តៅ ដែល​មាន​តម្លៃ​ជាង 4 ម៉ឺន​$ ត្រូវបាន​សម្ពោធ​ដាក់​អោយ​ប្រើ ប្រាស​ជា​ផ្លូវការ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ព្រះវិហារ​) :​អាគារ​ទីស្នាក់ការ​គណៈបក្ស​ប្រជាជន​ឃុំ​​ស្តៅ ស្រុក​សង្គម​ថ្មី ខេត្ត​ព្រះវិហារ ដែល​មាន​តម្លៃ​42500$ ដែល​ជា​អំណោយ​​ដ៍​ថ្លៃថ្លា របស់​ឯកឧត្តម មាស សុភា ទេសរដ្ឋមន្ត្រី រដ្ឋ​​មន្ត្រី​ទទួលបន្ទុក​កិច្ចការ​ពិសេស នឹង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះជួយ​ខេត្ត​ព្រះវិហារ ត្រូវបាន​​សម្ពោធ​ដាក់​អោយ​ប្រើប្រាស​ជា​ផ្លូវការ កាលពី​ព្រឹក​​ថ្ងៃទី​15​ខែ​ឧសភា​ឆ្នាំ​2022 ក្រោម​អធិបតីភាព​ឯក​​ឧត្តម មាស សុភា នឹង​ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធាន​គណៈកម្មាធិការ​បក្ស​ខេត្ត​ព្រះវិហារ ។

​​យោងតាម​របាយការណ៍​របស់លោក គង់ វិបុល ប្រ​​ធាន​ក្រុមការងារ​ថ្នាក់​ខេត្ត​ចុះជួយ​ឃុំ​ស្តៅ បានអោយ​​ដឹងថា អាគារ​គណៈបក្ស​ប្រជាជន​1​ខ្នង​នេះ មាន​ទំហំ​​ទទឹង​9​ម៉ែត្រ​បណ្តោយ​10/5 សង់​អំពី​ថ្ម ប្រក​ក្បឿង​​ក្រាល​ការ៉ូ សង់​លើ​ផ្ទៃដី 59​ម៉ែត្រ គុណ​60​ម៉ែត្រ​​មានរ​បង​ពទ្ឋ័ជំវិញ បំពាក់​គ្រឿង​ការិយាលយ័​កំប្លេ​​ចំណាយ​ថវិការ​សាងសង់​អស់​ចំនួន 42500$ ដែល​​ជា​អំណោយ​របស់​ឯកឧត្តម មាស សុភា អំណោយ​​របស់​ឯកឧត្តម ប្រាក់ សុវណ្ណ អំណោយ​របស់​លោក​ សំ លាង​ទ្រី ប្រធាន​ក្រុមការងារ​ថ្នាក់​ខេត្ត ចុះជួយ​ស្រុក​សង្គម​ថ្មី រួមទាំង​អំណោយ​សប្បុរសជន​ចូលរួម​ជួយ​
​ផងដែរ ។​

​ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធាន​គណៈកម្មាធិការ​បក្ស​​ខេត្ត បានអោយដឹងថា សូម​ចូលរួម​អបអរសាទរ នូវ​​សមត្ថ​ផល​ថ្មី​របស់​គណៈបក្ស​ប្រជាជន​ដែល​បានរួម​​សហការ​ជួយ​គ្នា​ក៍សាង​លើង​មក​បាន​ជា​បន្តបន្ទាប់​​សមត្ថ​ផល​ថ្មី​នេះ កើតចេញ​ពី​កម្លាំង​ញើស​ឈាម​របស់​​ឯកឧត្តម អស់លោក នឹង​សមាជិក​សាជី​ការ​ថ្នាក់ដឹកនាំ​​គណៈបក្ស​ប្រជាជន​យើង ឯកឧត្តម​បាន​បន្តថា សុខ​សន្តិភាព​ជា​កត្តា​ចំបង​ក្នុង​ការក៍សាង​នឹង​អភិ​វឌ្ឈន៍​សង្គមជាតិ មាន​សន្តិភាព​ទើប​មាន​ការរីកចម្រើន​ដូច​សព្វថ្ងៃនេះ ។​

​ឯកឧត្តម មាស សុភា បាន​ថ្លែង​អំពាវនាវ​ដល់​សមាជិក​សមា​ជីការ​គណៈបក្ស​ប្រជាជន​ចាប់ពី​ថ្នាក់​មូលដ្ឋាន​រហូតដល់​ថ្នាក់ជាតិ ត្រូវ​រួម​កម្លាំង​សាមគ្គី​គ្នា​ថែរក្សា​ការ ពារ​គណៈបក្ស​ប្រជាជន បោះឆ្នោត​ជូន​គណៈបក្ស​ប្រជាជន ដើម្បី​អោយ​គណៈបក្ស​ប្រជាជន​មាន​ឱកាស​បម្រើប្រជាជន មានឱកាស​ក៍សាង​នូវ​ហេ​ដ្ឋា​រចនាសម្ពន្ឋ័​ផ្សេងៗ​ដូចជា​ផ្លូវ​គះ​មនាគ​មន៍ ស្ពាន អគ្គី​នី ទឹកស្អាត មន្ទីរពេទ្យ សាលារៀន វត្ត​អា​រ៉ា​ម រួម​ទាំង​សមត្ថ​ផល​ជាច្រើន​ទៀត ដែល​រាជរដ្ឋាភិបាល​បាន​នឹង​កំពង់​ខិតខំ​កសាង​កើតលើង​ជា​បន្តបន្ទាប់ សម្រាប់​ជា​តម្រូវការ​ចាំបាច់​របស់​ប្រជាជន​យើង ឥលូវ​នេះ​មិន​ថា​ទីក្រុង​ឬ​ជនបទ​ចុងកាត់មាត់ញក មាន​ផ្លូវ មាន​ភ្លើង មាន​ទឹក​ស្អាត​គ្រប់​ទីកន្លែង សមត្ថ​ផល​ទាំងអស់​នេះ​កើត​ចេញពី​ការខិតខំ​ប្រឹងប្រែង​របស់​គណៈបក្ស​ប្រជាជ​ន ដែលមាន​សម្តេច​តេជោជា​អ្នកដឹកនាំ ។​

Filed in: ព័ត៌មានជាតិ