ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

ឯកឧត្តម វេង សាខុន ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​បាន​អញ្ជើញ​ចុះ​មក​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​នៅតាម​បណ្តា​ឃុំ​នានា​

ឯកឧត្តម វេង សាខុន ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​បាន​អញ្ជើញ​ចុះ​មក​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​នៅតាម​បណ្តា​ឃុំ​នានា​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

អស់​រយ​:​ពេល ៥​ថ្ងៃ​មក​ហើយ (​ចាប់ពី​ថ្ងៃ​ទី​១១ ដល់​ថ្ងៃ​ទី​១៥) នៃ​ដំណើរ​បេសកកម្ម​របស់​ឯកឧត្តម​រដ្ឋមន្ត្រី​អញ្ជើញ​មក​ខេត្ត​កំពង់ធំ ស្ទឹងត្រែង ត្បូងឃ្មុំ និង​ខេត្ត​កំពង់ចាម​។ ស្ថិតក្នុង​ខេត្ត​កំពង់ចាម និង​ខេត្ត​ត្បូងឃ្មុំ ឯកឧត្តម វេង សាខុន ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​បាន​អញ្ជើញ​ចុះ​មក​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​នៅតាម​បណ្តា​ឃុំ​នានា​នៅក្នុង​ស្រុក​កំពង់សៀម និង​ស្រុក​តំបែរ ដែល​ស្ថិត​ក្នុង​ខេត្ត​កំពង់ចាម និង​ខេត្ត​ត្បូងឃ្មុំ​។
ពិធី​សំណេះសំណាល​ជា​សាធារណ​:​មានបំណង​៖ ១- ធ្វើការ​ពិនិត្យ​តាម ដាន និង​វាយតម្លៃ​លើ​សមិទ្ធផល​សំខាន់ៗ​ដែល​សម្រេចបាន របស​ក្រុម​ការងារ​បាន​ចុះ​ជួយ​តាម​បណ្តា​ឃុំ​ក្នុង​ខេត្ត​ទាំងពីរ និង​ពិនិត្យ​មើល​សកម្មភាព​និង​ផែនការ​អនុវត្ត​បន្ត​ដើម្បី​បំពេញបន្ថែម​នូវ​រាល់​តម្រូវការ​ផ្សេងៗ​ទៀត​ដើម្បី​លើក កម្ពស់​កម្រិតជីវភាព និង​អភិវឌ្ឍន៍​នៅ​មូលដ្ឋាន​។ ២- ធ្វើ​ការពិនិត្យ​តាមដាន​ការងារ​បង្កបង្កើនផល នៅ​មូលដ្ឋាន​ផ្ទាល់ និង​ផ្តល់​ការណែនាំ​បច្ចេកទេស​បន្ថែម និង​លើក​យក​ហេតុផល​អំពី​បញ្ហា​នានា​ក្នុង​វិស័យ​កសិកម្ម​ដែល​កម្ពុជា ដ៏​ដូច​ពិភពលោក​បាន​និង​កំពុង​ប្រឈម​មក​ជម្រាប​ជូន​បងប្អូន​ប្រជា ពលរដ្ឋ​បាន​ជ្រាប​។ ៣- ពិនិត្យ​តាមដាន និង​ណែនាំ​បន្ថែម​អំពី​ការត្រៀម​លក្ខណសម្បត្តិ​ដើម្បី​រៀបចំ​យុទ្ធនាការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​/​សង្គាត់​អាណត្តិ​ទី​៥ នៅ​ថ្ងៃ​ទី​៥ ខែ​មិនថុ​នាខាងមុខ​។​

សម្រាប់​កម្មវិធី​ចុងក្រោយ ក្នុង​ថ្ងៃ​ចុងក្រោយ ក្នុង​ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម នា​ព្រឹក​ថ្ងៃ អាទិត្យ ១៥​កើត ខែ​ពិសាខ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​. ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​១៥ ខែ​ឧសភា ឆ្នាំ​២០២២ ឯកឧត្តម​ប្រធាន​ក្រុម​ការងារ​បាន​អញ្ជើញ​មក​ជួប​សំណេះសំណាល​ជាមួយ​ប្រជា ពលរដ្ឋ​ឃុំ​អំពិល​ចំនួន ១ ២០០​នាក់ ក្នុង​បរិវេណ​វត្ត​ក្រឡា​។ ក្នុង​វិធី​នេះ​ក៏​មាន​វត្តមាន​ឯកឧត្តម​ជា​អនុប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ស្រុក​កំពង់សៀម ឯកឧត្តម​ប្រធាន​-​អនុប្រធាន​ក្រុមការងារ និង​សហការី​ចុះ​ឃុំ​អំពិល លោក លោកស្រី​សមាជិក​ក្រុមប្រឹក្សា​ស្រុក លោក​អភិបាលស្រុក និង​បង ប្អូន​ប្រជាពលរដ្ឋ កងកំលាំងប្រដាប់អាវុធ អាជ្ញាធរ​ស្រុក ឃុំ​យ៉ាង​ច្រើន​កុះករ​។​

​មានមតិ​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ ឯកឧត្តម​ប្រធាន​ក្រុម​ការងារ​បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ និង​សេចក្តី​នឹករលឹក​ពី​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​មក​ជូន​បងប្អូន​ប្រជាពលរដ្ឋ និង​បាន​ជូនពរ​ឲ្យ​បងប្អូន​ជួបតែ​ពុទ្ធិ​ពរ​ទាំង ៤​ប្រការ​។​

ឆ្លៀត​យក​ឱកាស​ជួបជុំ ឯកឧត្តម​ប្រធាន​ក្រុម​ការងារ​បាន​ជម្រាប​ជូន​អង្គពិធី​ដោយ​សង្ខេប​អំពី ៖ ភាព​ជោគជ័យ​ដ៏​ធំធេង​របស់​រាជរដ្ឋាភិបាល ក្នុង​ការប្រយុទ្ធប្រឆាំង និង​ទប់ស្កាត់​ជំងឺ​ឆ្លងកូវី​ដ​-១៩ និង​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជូន​បងប្អូន​ប្រជាពលរដ្ឋ​។ សកម្មភាព​សង្គម និង​សេដ្ឋកិច្ច​។ វិបត្តិ​សង្គម និង​សេដ្ឋកិច្ច​ដែល​ពិភពលោក​កំពុង​ប្រឈម បញ្ហា​ស្បៀង និង​ប្រេង​ឥន្ទ​ន​:​ឡើងថ្លៃ ផលិត ផល​កសិកម្ម​ខ្វះ​ទីផ្សារ ការដឹកជញ្ជូន​ទំនិញ​ចេញ និង​ចូល​ក្នុងប្រទេស​ឡើងថ្លៃ​។​ល​។ ដែល​បណ្តាល​មក​ពី​វិបត្តិ​ជំងឺ​ឆ្លងកូវី​ដ​-១៩ និង​សង្គ្រាម​រុស្សី​-​អ៊ុយ​ក្រែង​។ យុទ្ធសាស្ត្រ​សំខាន់ៗ​ដែល​រាជរដ្ឋាភិបាល​បាន​ដាក់ចេញ​ដើម្បី​កសាង និង​ស្តារ​សេដ្ឋកិច្ច​ជាតិ​យើង​ឡើងវិញ​។ គុណសម្បត្តិ និង​គុណវិបត្តិ​របស់​ពលករ​ចំណាក់ស្រុក​។​ល​។​

​ដោយឡែក​ចំពោះ​ការងារ​មូលដ្ឋាន ឯកឧត្តម​បាន​ធ្វើការ​សំណេះសំណាល​អំពី​សុខទុក្ខ ជីវភាព សុខភាព និង​ការផ្តល់​សេវាសាធារណ​: គោលនយោបាយ ក​៣ សកម្មភាព​របស់​ក្រុមការងារ​ចុះ​ឃុំ ចុះ​ជួយ​ដោះស្រាយ​បញ្ហា​ជូន​ប្រជាជន តម្រូវការ​ផ្សេងៗ​ដែល​លើក​ស្នើសុំ​មក​ឲ្យ​ក្រុមការងារ​ឲ្យ​ជួយ​ដោះស្រាយ និង​កែលម្អ​បន្ថែម​។​ល​។ ជារួម តាមរយ​:​ក្រុមការងារ មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត និង​អាជ្ញាធរ​ស្រុក ឃុំ ភូមិ បាន​រាយការណ៍​ជូន​ឯកឧត្តម​បាន​ជ្រាប​អំពី​ការងារ​កសិកម្ម សមិទ្ធផល និង​បញ្ហា​ប្រឈម​សំខាន់ៗ​ដែល​មន្ត្រី​ជំនាញ​បច្ចេកទេស​ថ្នាក់​ខេត្ត ក្រុម​ការ ងារ​ចុះ​ឃុំ និង​អាជ្ញាធរ​មូលដ្ឋាន​សម្រេច​បាន និង​កំពុង​ប្រឈប ដែល​ទាមទារ​ធ្វើការ​ដោះស្រាយ​ឲ្យបាន​ទាន់​ពេល និង​មាន​ប្រសិទ្ធភាព​។ ឆ្វេងយល់​អំពី​មូល​បញ្ហា ឯកឧត្តម​បាន​ជូន​មតិ និង​ណែនាំ​បន្ថែម​ដល់​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ក្រុមការងារ និង​អាជ្ញាធរ​មូលដ្ឋាន​ឲ្យ​បន្ត​ខិតខំ គិតគូ​យកចិត្តទុកដាក់ ដោយ​ឈរ​លើ​ស្មារតី​ទទួលខុសត្រូវ ដោះស្រាយ​បញ្ហា​ជូន​ប្រជាជន​ឲ្យបាន​ទាន់​ពេលវេលា ទូលំទូលាយ និង​មាន​ប្រសិទ្ធភាព​។ ទោះ ជា​យ៉ាងណា លោក​បាន​ថ្លែង អំណរគុណ និង​ឲ្យ​តម្លៃ​ខ្ពស់​ការ​ចំពោះ​ការលះបង់ កាយ ចិត្ត ធនធាន​ថវិកា ខិតខំ​ប្រឹងប្រែង​អស់ពី​សមត្ថភាព​ដើម្បី​បម្រើ​ប្រជាពលរដ្ឋ​ដោយ​គ្មាន​លក្ខខណ្ឌ​។​

ឆ្លៀត​យក​ឱកាស​នេះ លោក​បាន​ផ្តាំផ្ញើ​ដោយផ្ទាល់​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ពិធី ត្រូវ​ខិតខំ​ធ្វើ​គ្រប់​យ៉ាង​ដោយ​ខ្លួនឯង​ឲ្យ​កាន់តែ​សកម្ម និង​មាន​ភាព​ទទួលខុសត្រូវ​ខ្ពស់​បន្ថែមទៀត​លើ​ការងារ​ដាំ​ដុះ​ដំណាំ ចិញ្ចឹមសត្វ របរ​រក​ទទួលទាន​ប្រចាំថ្ងៃ ដើម្បី​លើកកម្ពស់​សុវត្ថិភាព​ស្បៀង កម្រិត ជីវភាព និង​ការអភិវឌ្ឍ​។ សុខភាព​ជា​កត្តា​ចំបង​សម្រាប់​ការសិក្សា​រៀនសូត្រ ការរក​ទទួលទាន ការចូលរួម​សកម្មភាព​សង្គម និង​ការអភិវឌ្ឍ សេដ្ឋកិច្ច​គ្រួសារ និង​សុភមង្គល​ក្នុង​គ្រួសារ​។ ហេតុ នេះ ឯកឧត្តម​បាន​ណែនាំ​ឲ្យ​បងប្អូន ត្រូវ​ខិតខំ​យកចិត្តទុកដាក់​ថែរក្សា​សុខភាព​ឲ្យបាន​ល្អ (​រស់នៅ​ស្អាត ហូប​ស្អាត និង​ផឹក​ស្អាត និង​ត្រូវ​បន្ថយ ៣ បន្ថយ​ខ្លាញ់ ផ្អែម និង​ប្រៃ និង​ត្រូវ​បង្កើន​ការ​ហាត់ប្រាណ​ឲ្យបាន​ទៀងទាត់​)​។ ត្រូវ​ចូលរួម​ថែរក្សា​បរិស្ថាន​ជំវិញ​លំនៅឋាន ទីសាធារណ​: សាលារៀន និង​បរិវេណ​វត្ត​អារាម​ឲ្យបាន​ស្អាត ល្អ​។ ធនធានមនុស្ស​ដែល​មាន សក្តានុពល​ទាំង​ចំណេះដឹង ចំណេះ​ជំនាញ ទេពកោសល្យ សីលធម៌ និង​សុជីវធម៌ គឺ​ជា​គោល ការណ៍​គ្រឹះ​សម្រាប់​អភិ​វ​ឌ្ឃ​ខ្លួនឯង គ្រួសារ និង​ប្រទេសជាតិ​។ ដូច្នេះ​មាតា បី​តា និង​អាណា​ព្យា បាល​ត្រូវ​លើកទឹកចិត្ត បញ្ជូន​ឲ្យ​កូន ចៅ​ឲ្យទៅ​សាលា សិក្សា​រៀនសូត្រ​។​
​នាំគ្នា​ទៅ​ទៅ​បោះឆ្នោត​ឲ្យបាន​គ្រប់ៗ​គ្នា បោះឆ្នោត​ជូន​គណ​:​បក្ស​ប្រជាជន​កម្ពុជា គឺ​ដើម្បី​ការអភិវឌ្ឍ និង​រក្សាបាន​នូវ​សន្តិភាព​។ លោក​បាន​ជូនពរឲ្យ​បងប្អូន​ទទួលបាន​ជ័យជំនះ​លើ​គ្រប់​ភារកិច្ច គ្រួសារ​មាន​សេចក្តីសុខ ចម្រើន និង​សុភមង្គល និង​ជួប​តែ​ពុទ្ធពរ​ទាំង ៤​ប្រការ​កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​

ខណ​:​នេះ ឯកឧត្តម​បាន​ជួយឧបត្ថម្ភ ព្រះចៅអធិការ​វត្ត ២​លាន​រៀល មេឃុំ​រំចេក ១​លាន​រៀល អ្នក​រៀបចំ​កម្មវិធី ១​លាន​រៀល និង​បងប្អូន​ប្រជាពលរដ្ឋ​អញ្ជើញ​ចូលរួម​ចំនួន ១ ២០០​នាក់ ម្នាក់ៗ​បាន​ទទួល​ថវិកា ២០ ០០០​រៀល​។ សរុប​ថវិកា​ចំនួន ៣៦ ៣០០ ០០០​រៀល​។​

Filed in: ព័ត៌មានជាតិ