ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

​ឯកឧត្តម អ៊ុន ចាន់​ដា :​យុវជន​ទំពាំង​ស្នង​ឫស្សី នៃ​គណបក្ស​ប្រជាជន​កម្ពុជា សង្កាត់​វាលវង់ និង​សង្កាត់​បឹង​កុក ចំនួន​១,៥៣៣​នាក់ ត្រូវបាន​ប្រកាស​បញ្ចូល​ជា​ផ្លូវការ​

​ឯកឧត្តម អ៊ុន ចាន់​ដា :​យុវជន​ទំពាំង​ស្នង​ឫស្សី នៃ​គណបក្ស​ប្រជាជន​កម្ពុជា សង្កាត់​វាលវង់ និង​សង្កាត់​បឹង​កុក ចំនួន​១,៥៣៣​នាក់ ត្រូវបាន​ប្រកាស​បញ្ចូល​ជា​ផ្លូវការ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​កំពង់ចាម​) :​នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​១៥ ខែ​ឧសភា ឆ្នាំ​២០២២​នេះ ឯកឧត្តម អ៊ុន ចាន់​ដា សមាជិក​គណៈកម្មាធិកា​រ​ថ្នាក់កណ្តាល -​ប្រធាន​គណ​:​កម្មា​ធិ​ការ​គណបក្ស​ប្រជាជន​កម្ពុជា ខេត្ត​កំពង់ចាម អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ជួប​សំណេះសំណាល និង​ប្រកាស បញ្ចូល​សមាជិក​ថ្មី នៃ​គណបក្ស​ប្រជាជន​កម្ពុជា សង្កាត់ បឹង​កុក និង​សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ចំនួន ១,៥៣៣​នាក់ ដែល​ធ្វើឡើង​នៅ​សាលប្រជុំ​សសរ ១០០ សម្តេច​តេជោ សួន​ក្រញូង នគរ​បា​ជ័យ​។ ពិធី​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ជា​គណៈអធិបតី​ពី​សំណាក់​ឯកឧត្ដម ខ្លូត ផន អនុប្រធាន​គណៈ​ប្រចាំការ​គណបក្ស​ខេត្ត និង​ឯកឧត្តម សុខ សុីឡូ តំណាង​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​ជួយ​ខេត្ត​កំពង់ចាម និង​ដោយ​មាន​ការចូលរួម​ពី​សំណាក់ សមាជិក អចិន្ត្រៃយ៍​គណៈកម្មាធិកា​រ​បក្ស​ខេត្ត​/​ក្រុង​/​សង្កាត់ ក្រុមការងារ​គណបក្ស​ចុះជួយ​ក្រុង​/​សង្កាត់ សាខា​បក្ស​ភូមិ និង​សមាជិក សមាជិកា​ថ្មី សរុប​ប្រមាណ​ជិត ២,០០០​នាក់​។​

មានប្រសាសន៍​សំណេះសំណាល និង​ផ្ដាំផ្ញើ​ដល់​សមាជិក​ថ្មី​នា​ឱកាស​នោះ ឯកឧត្តម អ៊ុន ចាន់​ដា ប្រធាន​គណបក្ស​ខេត្ត បាន​សម្ដែង​មនោសញ្ចេតនា​រីករាយ និង​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​សមាជិក​ថ្មី​ដែល​បាន​ស្ម័គ្រចិត្ត​សុំចូល​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​ការមើលឃើញ និង​ជឿជាក់​យ៉ាង​មុតមាំ​ថា​មាន​តែ​សម្តេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​តែមួយគត់ ដែល​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការដឹកនាំ​ប្រទេស​មាន​សុខសន្តិភាព និង​ការរីកចម្រើន ដែល​ពុំ​មាន​គណបក្ស​ណា​អាច​ធ្វើបាន​។​

ឯកឧត្តម​ប្រធាន​គណបក្ស​ខេត្ត ក៏​បាន​ស្នើ​ដល់​បងប្អូន​សមាជិក​ថ្មី ឱ្យ​មាន​ភាពស្មោះត្រង់​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា និង​សូម​ទៅ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ឱ្យបាន​គ្រប់ៗ​គ្នា ស្រប​តាម​ទិស​ស្លោក​” សមាជិក​គណបក្ស​ម្នាក់ ជា​សន្លឹក​ឆ្នោត​គាំទ្រ​គណបក្ស​១​សន្លឹក​” និង​សូម​ចលនា​សាច់ញាតិ​មិត្តភក្តិ បងប្អូន​ឱ្យ​ទៅ​ចូលរួម​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ផង​ដែរ ដើម្បី​គណបក្ស​យើង​មាន​លទ្ធភាព​បន្ត​ដឹកនាំ​កសាង​អភិវឌ្ឍ​មាតុភូមិ​ក្នុង​គន្លង​សុខសន្តិភាព និង​ការរីកចម្រើន​ជា​លំដាប់ ក្រោម​ការដឹកនាំ​ដ៏​ខ្ពង់ខ្ពស់ ប្រកប​ដោយ​កិត្តិ​បណ្ឌិត របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ៕

Filed in: ព័ត៌មានជាតិ