ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

ការលះបង់​ពិតប្រាកដ​ប្រកបដោយ​ភាពស្មោះត្រង់​របស់​លោក បេន និង​ក្រុមគ្រួសារ​ចំពោះ​បុព្វហេតុ​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា ទទួលបាន​ការគាំទ្រ និង​លើកទឹកចិត្ត​ដោយ​ការផ្តល់​សញ្ជាតិ​ខ្មែរ

ការលះបង់​ពិតប្រាកដ​ប្រកបដោយ​ភាពស្មោះត្រង់​របស់​លោក បេន និង​ក្រុមគ្រួសារ​ចំពោះ​បុព្វហេតុ​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា ទទួលបាន​ការគាំទ្រ និង​លើកទឹកចិត្ត​ដោយ​ការផ្តល់​សញ្ជាតិ​ខ្មែរ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ព្រះវិហារ​)៖ «​ចាប់តាំងពី​ព្រះមហាក្សត្រ ជាទី​គោរព​សក្ការៈ​នៃ​យើង​ឡាយព្រះហស្ថលេខា​ប្រោស​ព្រះរាជទាន​សញ្ជាតិ​ខ្មែរ​ជូន​ដល់​លោក​បេន និង​ក្រុម​គ្រួសារ​កាលពី​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០២២​មក លោក បេន និង​ក្រុមគ្រួសារ​បាន​ក្លាយជា​ពល​រដ្ឋ​ខ្មែរ និង​មាន​សិទ្ធិ​ដូច​ប្រជា​ពលរដ្ឋ​ខ្មែរ​ទូទៅ​ដែរ​»​។ នេះ​គឺជា​ការ​ថ្លែង​របស់​ទេសរដ្ឋមន្ត្រី មាស សុភា ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ព្រះវិហារ នៅ​រសៀល​ថ្ងៃ​ទី​១៤ ខែ​ឧសភា ឆ្នាំ​២០២២​នេះ ក្នុងឱកាស​ដែល​លោក​ចូលរួម​ជា​អធិបតី​ប្រគល់​ព្រះរាជក្រឹត្យ​ស្តីពី​ការផ្តល់​សញ្ជាតិ​ខ្មែរ ដោយ​សញ្ជាតូបនីយកម្ម​ជា​ចង្កោម​គ្រួសារ​ដល់​គ្រួសារ​លោក ដា​វីដ បេន នៅ​រដ្ឋបាល​ខេត្ត​ព្រះវិហា​រ​។​

​លោក​ទេសរដ្ឋមន្ត្រី​បាន​គូសបញ្ជាក់ថា ពិតជា​ស័ក្តិសម​បំផុត​ដែល​ក្រុមគ្រួសារ លោក​បេន​ត្រូវ​ទទួល​បាន​ព្រោះ​លោក​និង​ក្រុមគ្រួសារ បាន​សុខចិត្ត​ចោល​ស្រុកទេសរ​បស់​ខ្លួន​មក​រស់នៅ​លើ​ទឹកដី​កម្ពុជា​ប្រមាណ ៣០​ឆ្នាំ​មកហើយ ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ថែរក្សា​ការពារ​អភិរក្ស​ធនធានធម្មជាតិ​។​

​ជាមួយ​ការ​ថ្លែង​អម​អរសាទរ​ដល់​លោក​បេន និង​ក្រុម​គ្រួសារ​ដែល​ត្រូវបាន​ព្រះមហាក្សត្រ​ប្រោស​ព្រះរាជទាន​ផ្តល់​សញ្ជាតិ​ខ្មែរ​ជូន ទេសរដ្ឋមន្ត្រី មាស សុភា បាន​មានប្រសាសន៍ថា​៖ «​នេះ​គឺជា​លទ្ធផល​ដែល​កើតចេញ​ពី​កិច្ចខិតខំ​ប្រឹងប្រែង​របស់លោក បេន និង​ក្រុមគ្រួសារ​ផ្ទាល់​ផង និង​ចេញពី​ការយកចិត្តទុកដាក់រ​បស់​ព្រះមហាក្សត្រ​ជាទី​គោរព​សក្ការៈ របស់​ប្រមុខ​រាជរដ្ឋាភិបាល និង​របស់​ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ចំពោះ​អ្វី​ដែល​ជា​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់លោក​បេន និង​ក្រុមគ្រួសារ និង​ក្រោម​ការយកចិត្តទុកដាក់​របស់​អាជ្ញាធរ​ដែនដី​ជាពិសេស​ពី​អភិបាលខេត្ត អភិបាលស្រុក និង​ភូមិ​ឃុំ​ផង​ដែរ​»​។​

​ទេសរដ្ឋមន្ត្រី​បាន​ជំរុញ​និង​លើកទឹកចិត្ត​ដល់​លោក​បេន និង​ក្រុមគ្រួសារ ព្រមទាំង​អាជ្ញាធរ​ពាក់ព័ន្ធ​បន្ត​សហការ​គ្នា​ល្អ​លើ​ការការពារ​និង​អភិរក្ស​ធនធានធម្មជាតិ ដោយ​បាន​កត់សម្គាល់​ថា ជាមួយ​ការអប់រំ បំភ្លឺ​ផ្សព្វផ្សាយ​ពន្យល់​នា​ពេល​កន្លង​ទៅ ប្រជាពលរដ្ឋ​មាន​ការយល់ដឹង​អំពី​សារៈសំខាន់​នៃ​ការ​អភិរក្ស​ធនធានធម្មជាតិ និង​ជីវៈចម្រុះ ហើយ​ពួកគាត់​បាន​ចូលរួម​ក្នុង​ការអភិរក្ស​។​

​ចូលរួម​ក្នុង​ពិធី​នេះ​ដែរ លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បាន​ថ្លែងថា​៖ «​កម្ពុជា​បាន​ក្លាយជា​ផ្ទះ​របស់​បេន និង​ក្រុមគ្រួសារ​។ ថ្ងៃនេះ​ជា​ថ្ងៃ​មួយ​ដ៏​វិសេសវិសាល​សម្រាប់​បេន និង​ក្រុមគ្រួសារ និង​ក្នុងនាម​ក្រសួង​បរិស្ថាន​សូម​គោរព​ដឹងគុណ និង​ថ្លែងអំណរគុណ​ចំពោះ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី និង​សម្តេច​គតិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ដែល​លោក​ទាំង​ពីរ​បាន​អនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ឱ្យ​យើងខ្ញុំ​តាម​សំណើ​របស់​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី មាស សុភា ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ខេត្ត​ព្រះវិហារ បាន​ធ្វើ​សំណើ​ទៅ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ដើម្បី​ស្នើ​សញ្ជាតិ​ខ្មែរ​ជូន​ដល់​លោក​បេន និង​ក្រុមគ្រួសារ​។ សម្តេច​តេជោក៏បាន​ទូល​ថ្វាយព្រះម​ហាក្ស​ត្រ ហើយ​ព្រះមហាក្សត្រ​ជាទី​គោរព​សក្ការៈ​នៃ​យើង​ក៏​បាន​សព្វ​ព្រះរាជ​ហ​ឬ​ទ័យ​ថ្វាយ​សញ្ជាតិ​ខ្មែរ​ជូន​ដល់​លោក​បេន និង​ក្រុមគ្រួសារ​»​។​

​ជាមួយគ្នានេះ រដ្ឋមន្ត្រី​បាន​សូម​ថ្លែងអំណរគុណ​ដល់​រដ្ឋបាល​ខេត្ត និង​អាជ្ញាធរ​ស្រុក​ឃុំ​របស់​ខេត្ត​ព្រះវិហារ​ដែល​បាន​ចូលរួម​ជាមួយ​ក្រសួង​បរិស្ថាន​ក្នុងការ​អភិរក្ស​ធនធាន​ធម្មជាតិ​។​

​លោក​រដ្ឋមន្ត្រី​បរិស្ថាន បាន​គូសបញ្ជាក់ថា​៖ «​លោក​បេន និង​ក្រុមគ្រួសារ​ស្ថិតក្នុង​ចំណោម​មនុស្ស​ជាច្រើន​ដែល​បាន​មក​បំពេញ​ការងារ​នៅ​កម្ពុជា​យូរ​ដែល​បាន​ទ​ទូល​ការលើកទឹកចិត្ត​។ លោក​បេន​និង​ក្រុមគ្រួសារ​បាន​លះបង់​កម្លាំងកាយ​កម្លាំង​ចិត្ត​ជាមួយ​មន្ត្រី​ឧទ្យានុ​រ​ក្ស​នៃ​មន្ទីរ​បរិស្ថាន ក្រសួង​បរិស្ថាន ក៏​ដូចជា​បាន​ចូលរួម​រដ្ឋបាលខេត្ត​ក្នុង​ការការពារ និង​អភិរក្ស​ធនធានធម្មជាតិ​នៅ​ខេត្ត​ព្រះវិហារ បានធ្វើឱ្យ​ការការពារ និង​អភិរក្ស​ធនធានធម្មជាតិ​នៅ​ខេត្ត​ព្រះវិហារ កាន់តែ​មាន​ភាពល្អប្រសើ​រ​»​។​

​ចំណែក​លោក ប្រាក់ សុវណ្ណ អភិបាល​ខេត្ត​ព្រះវិហារ បាន​ថ្លែងថា អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​រួម​នឹង​ប្រជាពលរដ្ឋ​នៅ​ខេត្តព្រះវិហារ​ទាំងមូល​សូម​ប្រកាស​គាំទ្រ​ទាំងស្រុង​ចំពោះ​ការផ្តល់​សញ្ជា​ខ្មែរ​តាមរយៈ​សញ្ជាតូបនីយកម្ម​ជា​ចង្កោម​គ្រួសារ​ដល់​លោក​គ្រួសារ​លោក បេន ដាវី​ស និង​សូម​អបអរសាទរ​ជាមួយ​ក្រុម​គ្រួសារ​លោក​បេន និង​សូម​ស្វាគមន៍​គ្រួសារ​របស់​លោក​រួមរស់​ជាមួយ​បងប្អូន​ខ្មែ​ររបស់​យើង​តកូនតចៅ​ក្នុង​ទឹកដី​សុវណ្ណ​ភូមិ​នេះ​ជា​រៀង​រហូត​ក្រោម​ម្លប់​សុខ​សន្តិភាព​របស់​សម្តេច​តេជោ ហ៊ុន សែន​។​

​ជាមួយគ្នា​នេះ​អភិបាលខេត្ត​បាន​ផ្តាំផ្ញើ​ដល់​សមត្ថកិច្ច​ពាក់ព័ន្ធ និង​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ សូម​បន្ត​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​លោក​បេន ក្នុង​ការការពារ ថែរក្សា និង​អភិរក្ស​សម្បត្តិ​ធម្មជាតិ​របស់​យើង​គង់វង្ស និង​ស្ថិតស្ថេរ និង​ដាច់ខាត​ត្រូវតែ​ការពា​រសុខ​សុវត្ថិភាព ក្រុមគ្រួសារ​លោក​បេន​ឱ្យបាន​ល្អ​ប្រសើរ​ផង​ដែរ មិន​ត្រឹមតែ​ដែនជម្រកសត្វព្រៃ​ភ្នំ​ពក និង​ភ្នំ​ត្នោត​ទេ គឺ​ក្នុង​ខេត្តព្រះវិហារ​ទាំងមូល​។​

​សូមបញ្ជាក់​ថា លោក បេន ដា​វីដ ជា​សញ្ជាតិ​អាមេរិក និង​ភរិយា​កូនៗ​មាន​សញ្ជាតិ​អូស្ត្រាលី ក៏​គ្រួសារ​លោក​បេន ពិតជា​ស័ក្តិសម​បំផុត​ក្នុង​ការទទួលបាន​នូវ​សញ្ជាតិ​ខ្មែរ​ពីព្រោះ​លោក​បេន បាន​មក​រស់នៅ និង​បាន​ធ្វើការ​នៅ​កម្ពុជា​តាំងពី​ឆ្នាំ​១៩៩២ មកម្ល៉េះ ពោល​គឺ​តាំងពី​លោក​បេន មាន​អាយុ ២៧​ឆ្នាំ គឺ​មាន​រយៈពេល​ជិត ៣០​ឆ្នាំ​មកហើយ​។​

​លោក​បេន បាន​មក​បំពេញ​ការងា​រ​នៅ​ខេត្ត​ព្រះវិហារ រយៈពេល ២០​ឆ្នាំ​ហើយ តាំងពី​ឆ្នាំ​២០០២​។ ស្ថិត​ក្នុង​រយៈពេល​នេះ លោក​បេន និង​ក្រុមគ្រួសារ​បាន​លះបង់​កម្លាំងកាយ​ចិត្ត បញ្ញា និង​ធនធាន​ផ្ទាល់ខ្លួន​ដើម្បី​បុព្វហេតុ​មនុស្សធម៌​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ ការងារ​សង្គម​ផ្សេងៗ និង​ដើម្បី​បុព្វហេតុ​ការពារ និង​អភិរក្ស​ធនធាន​ព្រៃឈើ និង​សត្វព្រៃ​នៅក្នុង​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ត្នោត ភ្នំ​ពក ស្ថិតក្នុង​ភូមិសាស្ត្រ​ស្រុក​សង្គម​ថ្មី និង​ស្រុក​គូលែន នៃ​ខេត្ត​ព្រះវិហារ និង​ស្រុក​ជីក្រែង​ខេត្ត​សៀម​។ កាល​ដែល​រូបលោក​បេន និង​គ្រួសារ​ទទួលបាន​សញ្ជាតិ​ខ្មែរ​ពិត​ជា​រឿង​ដែល​ត្រឹមត្រូវ និង​សក្តិសម​ជា​ទីបំផុត​។​

​គ្រួសារ​លោក​បេន​តែងតែ​ទទួលបាន​នូវ​ការយកចិត្តទុកដាក់​គាំទ្រ​ពី​រាជរដ្ឋាភិបាល​កម្ពុជា និង​ការស្រឡាញ់​រាប់អាន​ពី​ប្រជា​ពលរដ្ឋ​ខ្មែរ​ជាទូទៅ​ជា​ពិសេស​មាន​ការ​គាំទ្រ​ឧបត្ថម្ភ​ពី​សំណាក់​សម្តេច​គតិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នូវ​រថយន្ត និង​ម៉ូតូ និង​ថវិកា​ផងដែរ​។ ក្រសួង​បរិស្ថាន​បាន​ផ្តល់​នូ​ប​ការគាំទ្រ​ថវិកា​បន្ថែម​។​

​លោក បេន ដាវី​ស តំណាង​ក្រុមគ្រួសារ​របស់​ខ្លួន​ដែល​មាន​សមាជិក ៤​រូប បាន​ថ្លែងអំណរគុណ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ផ្តល់​ការគាំទ្រ​និង​លោក​ទឹកចិត្ត​លោក​។​

​លោក​បេន ដាវី​ស បាន​ថ្លែងថា​៖ «​ខ្ញុំ​មិន​នឹកស្មាន​ថា​ខ្ញុំ​ទទួលបាន​សញ្ជាតិ​ខ្មែរ​នេះ​ទេ ខ្ញុំ​ពិតជា​មាន​សេចក្តី​សប្បាយ​រីករាយ​និង​សូម​គោរព​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​និង​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​ដែល​បាន​យកចិត្តទុកដាក់​លើ​យើងខ្ញុំ​។ យើងខ្ញុំ​មាន​ភាពកក់ក្តៅ និង​មាន​ការលើកទឹកចិត្ត​យើងខ្ញុំ​និង​ខ្ញុំ​មាន​ការ​សប្បាយចិត្ត​កិច្ចសហការ​ជាមួយ​អាជ្ញាធរ​ក្នុង​កិច្ចការ​អភិវឌ្ឍ និង​បច្ចុប្បន្ន​ក្នុង​កិច្ចការពារ​អភិរក្ស​ព្រៃឈើ​»៕

Filed in: ព័ត៌មានជាតិ