ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

លោក សៅ សារឿ​ន ប្រធាន​សាខា​គណបក្ស​ប្រជាជន​កម្ពុជា (​ស​២៧)​បាន​ដឹកនាំ​សមាជិក សមាជិកា​សាខា​បក្ស នាំយក​សា​រ៉ុង​ចំនួន ពីរពាន់​សា​រ៉ុង​ជូន​ដល់​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា សង្កាត់​អូរឫស្សី​!

លោក សៅ សារឿ​ន ប្រធាន​សាខា​គណបក្ស​ប្រជាជន​កម្ពុជា (​ស​២៧)​បាន​ដឹកនាំ​សមាជិក សមាជិកា​សាខា​បក្ស នាំយក​សា​រ៉ុង​ចំនួន ពីរពាន់​សា​រ៉ុង​ជូន​ដល់​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា សង្កាត់​អូរឫស្សី​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ក្រុង​ប៉ោយប៉ែត ៖ នៅ​រសៀល​ថ្ងៃ​អាទិត្យ ១៥​កើត ខែ​ពិសាខ​ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​១៥​ខែ​ឧសភា​ឆ្នាំ​២០២២​នេះ​លោក សៅ សារឿ​ន ប្រធាន​សាខា គណបក្ស​ប្រជាជន​កម្ពុជា​(​ស​២៧) បាន​ដឹកនាំ​សមាជិក សមាជិកា​សាខា​បក្ស នាំយក​សា​រ៉ុង ចំនួន ២,០០០​សា​រ៉ុង (​ពីរពាន់​សា​រ៉ុង​)​ជូន​ដល់​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា សង្កាត់​អូរឫស្សី សម្រាប់​ប្រើប្រាស់​ក្នុង​ការងារ​របស់ គណបក្ស​ប្រជាជន​កម្ពុជា សង្កាត់​អូរឫស្សី ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។​

​ក្នុងឱកាស​នោះ​ដែរ​៖ លោក​ប៉ាន សេរី ក្នុងនាម ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​សង្កាត់​អូរឫស្សី និង​សមាជិក សមាជិកា​ទាំងអស់​គ្នា សូម​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ ក្រុម​សាខា​បក្ស ស ២៧ ដឹកនាំ​ដោយ លោក សៅ សារឿ​ន ប្រធាន​សាខា​គណបក្ស​ប្រជាជន​កម្ពុជា (​ស​២៧)​និង​សូម​គោរព​ជូន​ពរ​ដល់​លោក​ប្រធាន ព្រម​សមាជិក សមាជិកា ទាំងអស់ ជួបតែ​សេចក្តីសុខ សេចក្តីចម្រើន ទទួលបាន​ជោគជ័យ​គ្រប់​ភារកិច្ច និង​ជូ​ប​ប្រសព្វ​តែ​ពុទ្ធពរ​ទាំង​បួន​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ និង​ពលៈ​កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​

Filed in: ព័ត៌មានជាតិ