ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

ឃាត់ខ្លួន​ជនសង្ស័យ​មួយរូប ករណី​លួច​មាន​ស្ថាន​ទម្ងន់​ទោស (​គាស់​សោរ​ទ្វា​ផ្ទះ​លួច​យក​ទ្រព្យសម្បត្តិ​)

ឃាត់ខ្លួន​ជនសង្ស័យ​មួយរូប ករណី​លួច​មាន​ស្ថាន​ទម្ងន់​ទោស (​គាស់​សោរ​ទ្វា​ផ្ទះ​លួច​យក​ទ្រព្យសម្បត្តិ​)
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ដោយ​អនុវត្ត​តាម​ការណែនាំ​បញ្ជា​ផ្ទាល់ ពី​ឯកឧត្ដម ឧត្តមសេនីយ៍ទោ សាត គឹម​សាន ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ក៏ដូចជា​លោក​វរសេនីយ៍ឯក លឹម ពុទ្ធី​ឡា ស្នងការរង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ និង​មាន​ការសម្របសម្រួល​ទៅ​លើ​នីតិវិធី​ពី ឯកឧត្ដម កែវ សុជាតិ​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​បាត់ដំបង នៅ​ថ្ងៃ​ទី​១៣ ខែ​ឧសភា ឆ្នាំ​២០២២ វេលា​ម៉ោង​១២:៤២​នាទី នៅ​ចំណុច​ភូមិភ្ជាវ ឃុំ​ត្រែង ស្រុក​រតនៈមណ្ឌល ខេត្ត​បាត់ដំបង លោក​វរសេនីយ៍ឯក ឈឿង គឹម​សុង នាយ​ការរិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​ដឹកនាំ​កម្លាំង​ក្រុម​អន្តរាគមន៍​បង្ការ​បង្ក្រាប សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​រតនៈ​មណ្ឌល​និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​សំឡូត បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស (​គាស់​សោរ​ទ្វា​ផ្ទះ​លួច​យក​ទ្រព្យសម្បត្តិ​) ០១ ករណី និង​បាន​ធ្វើការ​នាំខ្លួន​ជនសង្ស័យ ០១ នាក់​ឈ្មោះ ថា​វី ណង​នុត ហៅ​មូ​ភេទ ប្រុស​អាយុ​៤៦​ឆ្នាំ ទីលំនៅ​ផ្ទះ​លេខ ៧៣ ភូមិ​៣ ឃុំ​បាង​កាក់​ធុម ស្រុក​បាង​កាក់​ធុម ខេត្ត​ភិ​ស្នុលោ​ក ប្រទេស​ថៃ ។ បច្ចុប្បន្ន មក​ស្នាក់នៅ​ផ្ទះ​ចំការ​ស្ថិត នៅក្នុង​ភូមិ​ចម្លង​រមាំង​ក្រោម ឃុំ​អូរ​សំ​រិល ស្រុក​សំឡូត ខេត្ត​បាត់ដំបង ។​

​ជនសង្ស័យ​ខាងលើ​បាន​ឆ្លើយ​សារភាពថា​ខ្លួន​បានធ្វើ​សកម្មភាព​យក​តួ​ណឺ​វីស​គាស់​ទ្វារ​ផ្ទះ​ចំនួន ០២ លើក​នៅក្នុង​ស្រុក​រតនៈ​មណ្ឌល​០១​លើក និង​នៅក្នុង​ស្រុក​បាណន់​០១​លើក ។​

1.​កាលពី​ថ្ងៃ​ទី​១៩ ខែ​មេសា ឆ្នាំ​២០២២ នៅវេលា​ម៉ោង​ប្រហែល​០៩:០០​នាទី ជនសង្ស័យ​ខាងលើ​បានធ្វ​;​សកម្មភាព​គាស់​ទ្វារ​ផ្ទះ​លួច​យក​ទ្រព្យសម្បត្តិ​នៅ​ចំណុច​ភូមិ​តា​គ្រក់​ឃុំ​ត្រែង ស្រុក​រតនៈមណ្ឌល ខេត្ត​បាត់ដំបង ដែល​ជា​របស់​ជនរងគ្រោះ ឈ្មោះ ឆោម សំអាត ភេទ​ប្រុស​អាយុ​៥២​ឆ្នាំ មាន​ទីលំនៅ​ខាងលើ​។​

​សម្ភារៈ​បាត់បង់​មាន​៖
-​ខ្សែក​មាស​ចំនួន​០៥​ជី​
-​បណ្តោង​ខ្សែក​មាស​ចំនួន​០៣​ជី​
-​កង​ដៃផ្លា​ទីន​ចំនួន​០៥​ជី​
-​ខ្សែក​ផ្លា​ទីន​ចំនួន​០៤​ជី​
-​ចិញ្ចៀន​ផ្លា​ទីន​ដាំ​ត្បូង​ពណ៌​ខៀវ​២០​គ្រាប់​ចំនួន​០១​វង់​
-​ចិញ្ចៀន​ផ្លា​ទីន​ស្នាយ​ចំនួន​០១​វង់​
-​ចិញ្ចៀនពេជ្រ​ចំនួន​០១​វង់​(​តម្លៃ​២៨០០​ដុល្លារ​)
-​ប្រាក់​ដុល្លារ​ចំនួន​២០0​ដុល្លារ​
-​ប្រាក់​ខ្មែរ​ចំនួន​១០​ម៉ឺន​រៀល​

2-​កាលពី​ថ្ងៃ​ទី​០៥ ខែ​ឧសភា ឆ្នាំ​២០២២ វេលា​ម៉ោង​០៤:៤៥​នាទី​ទៀបភ្លឺ ជនសង្ស័យ​ខាងលើ​បានធ្វើ​សកម្មភាព​គាស់​ទ្វារផ្ទះ​លួច​យក​ទ្រព្យសម្បត្តិ​នៅ​ចំណុច​ភូមិគរ​ឃុំ​ស្នឹង​ស្រុក​បាណន់​ខេត្ត​បាត់ដំបង ដែល​ជា​របស់​ជនរងគ្រោះ​ឈ្មោះ សាន សុខា ភេទ​ស្រី​អាយុ​៤០​ឆ្នាំ មាន​ទីលំនៅ​ខាងលើ​។​

​សម្ភារៈ​បាត់បង់​មាន​៖
-​ខ្សែក​មាស​០១​ខ្សែ​ទម្ងន់​០១​តម្លឹង​
-​ខ្សែដៃ​មាស​០១​ខ្សែ​ទម្ងន់​០១​តម្លឹង​
-​ចិញ្ចៀន​មាស​០១​វង់​ទម្ងន់​០៥​ជី​
-​ប្រាក់​ខ្មែរ​ចំនួន​៥,៣០០,០០០​រៀល​(​ប្រាំ​លាន​សាមសិប​ម៉ឺន​រៀល​)
-​ប្រាក់​ដុល្លារ​ចំនួន​១០៥០​ដុល្លារ​(​មួយ​ពាន់​ហាសិប​ដុល្លារ​)

​វត្ថុតាង​ដកហូត​រួមមាន​
-​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១០០​គ្មាន​ស្លាក​លេខ​ស៊េរី​ចាស់​ចំនួន​០១​គ្រឿង​។​

​បច្ចុប្បន្ន ការិយាល័យ​ជំនាញ​កំពុង​ធ្វើ​ការកសាង​សំណុំរឿង ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

Filed in: ព័ត៌មានជាតិ