ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

​ប្រកាស​បញ្ជូល​សមាជិក​គណបក្ស​ប្រជា​ជនកម្ពុជា ថ្មី ចំនួន​ជា​១០០០​នាក់ មក​ពី​សង្កាត់​បាក់​ខែង និង​សង្កាត់​កោះ​ដាច់

​ប្រកាស​បញ្ជូល​សមាជិក​គណបក្ស​ប្រជា​ជនកម្ពុជា ថ្មី ចំនួន​ជា​១០០០​នាក់ មក​ពី​សង្កាត់​បាក់​ខែង និង​សង្កាត់​កោះ​ដាច់
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ សមាជិក​ថ្មី មក​ពី​សង្កាត់​បាក់​ខែង និង​សង្កាត់​កោះ​ដាច់ ខណ្ឌ​ជ្រោយចង្វារ ជាង​១០០០​នាក់ បាន​ស្ម័គ្រចិត្ត​ចូល​មក​រួមរស់​ជីវភាព​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ក្រោយពី​ពួកគេ​បាន​មើលឃើញ​ពី​ការដឹកនាំ​ដ៏​ត្រឹមត្រូវ និង​ល្អប្រសើរ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​ដឹកនាំ​ប្រទេស​មាន​ការអភិវឌ្ឍ​រីកចំរើន​និង​ធ្វើអោយ​ប្រទេស​ជាតិ ស្មើមុខស្មើមាត់​នៅលើ​ឆាក​អន្តរជាតិ​។​

​ពិធី​បញ្ចូល​សមាជិក​ថ្មី​ខាងលើនេះ ត្រូវបាន​ធ្វើឡើង​នា​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​ឧសភា ឆ្នាំ​២០២២​នេះ នៅ​សង្កាត់​កោះដាច់​ខណ្ឌ​ជ្រោយចង្វារ​រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព​លោក ឃួ ង ស្រេង សមាជិក គណៈកម្មាធិកា រ កណ្តាល គណបក្ស ប្រជាជន កម្ពុជា និង​ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជា​ជា​ជនកម្ពុជា​រាជធានី​ភ្នំពេញ​។​

​លោក ឃួ​ង ស្រេង នៅក្នុង​ឱកាស​នោះ​ក៏បាន​លើកឡើង​ពី​គុណ​បំណាច់​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​សម្ដេច​តេជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ ដោយ​សម្តេច​បាន​រំដោះ​ប្រទេស​ចេញពី​ចំណុចសូន្យ​នឹង​នាំឲ្យ​ប្រទេស​ជាតិ​មាន​សន្តិភាព​ពេញ​បរិបូ​ណ៍រ មាន​ការអភិវឌ្ឍន៍​ប្រទេស​រីកចម្រើន​លើ​គ្រប់​វិស័យ​មកដល់​សព្វថ្ងៃនេះ និង​បាន​ធ្វើឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​មានជីវភា​ព​ធូ​ធា​។​

​សមាជិក​ថ្មី ដែល​ស្ម័គ្រចិត្ត​ចូល​មក​រួមរស់​ជីវភាព​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ខាងលើ​នេះ មាន​ចំនួន​១១០៥​នាក់ មក​ពី​សង្កាត់​បាក់​ខែង​និង​សង្កាត់​កោះ​ដាច់ ខណ្ឌ​ជ្រោយចង្វារ​។​

​នៅក្នុង​ពិធី​នោះដែរ សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ថ្មី​ខាងលើនេះ បាន​ប្ដេជ្ញាចិត្ត​ថា បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា នៅពេល​ខាងមុខ​នេះ ហើយ​គាំទ្រ​សម្ដេច ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​រហូត​ទៅ និង​គាំទ្រ លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ជា​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​នៅពេល​អនាគត​៕

Filed in: ព័ត៌មានជាតិ