ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

​សកម្មជន អតីត​គ​គណបក្ស​សង្គ្រោះ​ជាតិ​៣៣​នាក់​ទៀត ចូលរួម​ជីវភាព​នយោបាយ​ជាមួយ គណបក្ស​ប្រជាជន​កម្ពុជា សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង

​សកម្មជន អតីត​គ​គណបក្ស​សង្គ្រោះ​ជាតិ​៣៣​នាក់​ទៀត ចូលរួម​ជីវភាព​នយោបាយ​ជាមួយ គណបក្ស​ប្រជាជន​កម្ពុជា សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​បាត់ដំបង​)៖ សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន​៣៣​នាក់ នា​ព្រឹក​ថ្ងៃទី​១៤ ខែ​ឧសភា ឆ្នាំ​២០២២​នេះ បាន​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង​។​

​ពិធី​សំណេះសំណាល និង​ប្រកាស​ទទួលស្គាល់​សមាជិក​ថ្មី​ទាំងនេះ បាន​ធ្វើឡើង​ក្រោម​អធិបតីភាព លោក ឡេង ប៉េងឡុង សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះជួយ​មូលដ្ឋាន សង្កាត់​វត្ត​គរ សង្កាត់​អូរ​ម៉ាល់ ក្រុង​បាត់ដំបង​។​

​មានប្រសាសន៍​សំណេះសំណាល និង​ផ្ដាំផ្ញើ​ដល់​សមាជិក​ថ្មី​នា​ឱកាស​នោះ លោក ឡេង ប៉េងឡុង បាន​សម្ដែង​មនោសញ្ចេតនា​រីករាយ និង​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​សមាជិក​ថ្មី​ដែល​បាន​ស្ម័គ្រចិត្ត​សុំចូល​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​ការមើលឃើញ និង​ជឿជាក់​យ៉ាង​មុតមាំ​ថា មាន​តែ​សម្តេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​តែមួយគត់ ដែល​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការដឹកនាំ​ប្រទេស​មាន​សុខសន្តិភាព និង​ការរីកចម្រើន ដែល​ពុំ​មាន​គណបក្ស​ណា​អាច​ធ្វើបាន​។​

​លោក​ក៏​បាន​ស្នើ​ដល់​បងប្អូន​សមាជិក​ថ្មី ឱ្យ​មាន​ភាពស្មោះត្រង់​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា និង​សូម​ទៅ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ឱ្យបាន​គ្រប់ៗ​គ្នា ស្រប​តាម​ទិស​ស្លោក «​សមាជិក​គណបក្ស​ម្នាក់ ជា​សន្លឹក​ឆ្នោត​គាំទ្រ​គណបក្ស​១​សន្លឹក​» និង​សូម​ចលនា​សាច់ញាតិ​មិត្តភក្តិ បងប្អូន​ឱ្យ​ទៅ​ចូលរួម​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​គណបក្ស​ដែល​ការពារ​សន្តិភាព​នេះ មានលទ្ធភាព​បន្ត​ដឹកនាំ​កសាង​អភិវឌ្ឍន៍​មាតុភូមិ​ក្នុង​គន្លង​សុខសន្តិភាព និង​ការរីកចម្រើន​ជា​លំដាប់ ក្រោម​ការដឹកនាំ​ដ៏​ខ្ពង់ខ្ពស់ ប្រកប​ដោយ​កិត្តិ​បណ្ឌិត របស់​សម្តេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ៕

Filed in: ព័ត៌មានជាតិ