ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

​លោក ហ៊ុន ម៉ានិត សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ផ្លូវ​បេតុង ១​ខ្សែ មាន និង​អគារសិក្សា​១​ខ្នង នៅ​ឃុំ​ព្រែក​រំដេង ស្រុក​ស្រី​សន្ធរ ខេត្ត​កំពង់ចាម

​លោក ហ៊ុន ម៉ានិត សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ផ្លូវ​បេតុង ១​ខ្សែ មាន និង​អគារសិក្សា​១​ខ្នង នៅ​ឃុំ​ព្រែក​រំដេង ស្រុក​ស្រី​សន្ធរ ខេត្ត​កំពង់ចាម
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​កំពង់ចាម​)៖ លោក ហ៊ុន ម៉ានិត តំណាង​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​១៤ ខែ​ឧសភា ឆ្នាំ​២០២២​នេះ បាន​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ផ្លូវ​បេតុង​១​ខ្សែ និង​អគារសិក្សា​មួយ​ខ្នង ក្នុង​សាលា​បឋមសិក្សា​ក្សេម ឃុំ​ព្រែក​រំដេង ស្រុក​ស្រី​សន្ធរ ខេត្ត​កំពង់ចាម​។​

​លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បាន​ថ្លែងថា សម្ដេច​តេជោ ហ៊ុន សែន តែងតែ​គិតគូរ​ដល់​ប្រជាពលរដ្ឋ​ជា​ប្រចាំ ពោល​គឺ​គ្រប់​ស្ថានការណ៍​ទាំងអស់ ដោយ​មិន​ទុក​ប្រជាពលរដ្ឋ​ចោល​នោះ​ឡើយ​។​

​លោក អ៊ុន ចាន់​ដា បាន​គួសបញ្ជាក់​ទៀតថា បើទោះបី​ស្ថានភាព​នៃ​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩ ជា​សកល ដែលមាន​ផលប៉ះពាល់​ដល់​សេដ្ឋកិច្ច និង​សង្គម តែ​ប្រទេស​កម្ពុជា ក្រោម​ការដឹកនាំ​ប្រកប​គតិបណ្ឌិត​របស់​ស​ម្តេច​តេជោ ហ៊ុន សែន បាន​ខិតខំ​គៀងគរ​ស្វែងរក​វ៉ាក់សាំង ដើម្បី​ចាក់​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​សំដៅ​បង្កើត​ភាពស៊ាំ​នៅក្នុង​សហគមន៍​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។​

​លោក​អភិបាលខេត្ត​បាន​យក​ឱកាស​នោះ តំណាងឱ្យ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​កំពង់ចាម​ទាំងមូល សូម​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​គោរព​ជូន សម្តេច​តេជោ ហ៊ុន សែន ដែល​បាន​ផ្តល់​វ៉ាក់សាំង​ស្រោចស្រង់​អាយុជីវិត​របស់​ប្រជាជន និង​ការគិតគូរ​លើកស្ទួយ​កម្រិតជីវភាព​ប្រជាព​ល​រដ្ឋ តាមរយៈ​
​ការអនុវត្ត​គោលនយោបាយ​គាំពារ​សង្គម រួម​នឹង​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​បម្រើឱ្យ​ការរីកចម្រើន នៃ​សង្គមជាតិ​ទាំងមូល​។​

​បន្ថែម​ពី​នេះ​លោក អ៊ុន ចាន់​ដា បាន​បន្តថា គ្រប់​កាលៈទេសៈ សម្តេច​តេជោ តែង​បាន​គិតគូរ​ជាប់​ជាប្រចាំ​អំពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ ហើយ​តែងតែ​នៅក្បែរ​ប្រជាពលរដ្ឋ​ក្នុង​គ្រប់​ស្ថានការណ៍ ដោយ​មិន​មាន​ពេល​ណាមួយ ដែល​ទុក​ប្រជាពលរដ្ឋ​ចោល​នោះឡើយ​៕

Filed in: ព័ត៌មានជាតិ