ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

ឯកឧត្តម​វេង​សាខុន​ប្រធាន​ក្រុមការងា​ររាជរដ្ឋាភិបា​ល​បាន​អញ្ជើញ​ជួប​សំណេះសំណាល​បងប្អូន​ប្រជាពលរដ្ឋ​ឃុំ​រំចេក

ឯកឧត្តម​វេង​សាខុន​ប្រធាន​ក្រុមការងា​ររាជរដ្ឋាភិបា​ល​បាន​អញ្ជើញ​ជួប​សំណេះសំណាល​បងប្អូន​ប្រជាពលរដ្ឋ​ឃុំ​រំចេក
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​នា​រសៀល​ថ្ងៃ​សៅរ៍ ១៤​កើត ខែ​ពិសាខ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​. ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែ​ឧសភា ឆ្នាំ​២០២២ ក្នុង​បរិវេណ​វត្ត​រំចេក​ឯកឧត្តម វេង សាខុន​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ ស្រុក​កំពង់សៀម និង​ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម បាន​អញ្ជើញ​មក​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ឃុំ​រំចេក​នៃ​ស្រុក​កំពង់សៀម​ចំនួន ១ ៦០០​នាក់​។​

​ក្នុង​វិធី​នេះ​ក៏​មាន​វត្តមាន​ឯកឧត្តម​ជា​អនុប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ស្រុក​កំពង់សៀម ឯកឧត្តម​ប្រធាន​-​អនុប្រធាន​ក្រុមការងារ និង​សហការី​ចុះ​ឃុំ​រំចេក លោក លោកស្រី​សមាជិក​ក្រុមប្រឹក្សា​ស្រុក លោក​អភិបាលស្រុក និង​បងប្អូន​ប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ​ស្រុក ឃុំ​។​មានមតិ​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ ឯកឧត្តម​ប្រធាន​ក្រុម​ការងារ​បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ និង​សេចក្តី​នឹករលឹក​ពី​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​មក​ជូន​បងប្អូន​ប្រជាពលរដ្ឋ និង​បាន​ជូនពរ​ឲ្យ​បងប្អូន​ជួបតែ​ពុទ្ធិ​ពរ​ទាំង​៤​ប្រការ​។

​ឆ្លៀត​យក​ឱកាស​ជួបជុំ ឯកឧត្តម​ប្រធាន​ក្រុម​ការងារ​បាន​ជម្រាប​ជូន​អង្គពិធី​ដោយ​សង្ខេប​អំពី ៖ ភាព​ជោគជ័យ​ដ៏​ធំធេង​របស់​រាជរដ្ឋាភិបាល ក្នុង​ការប្រយុទ្ធប្រឆាំង និង​ទប់ស្កាត់​ជំងឺ​ឆ្លងកូវី​ដ​-១៩ និង​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជូន​បងប្អូន​ប្រជាពលរដ្ឋ​បាន​គ្រប់ៗ​គ្នា​ទាំង​ក្មេង ចាស់ និង​ទាន់​ពេលវេលា​។ សកម្មភាព​សង្គម និង​សេដ្ឋកិច្ច បាន​ងើប​ឡើងវិញ​បណ្តើរៗ​។ វិបត្តិ​សង្គម និង​សេដ្ឋកិច្ច​ដែល​ពិភពលោក​កំពុង​ប្រឈម បញ្ហា​ស្បៀង និង​ប្រេង​ឥន្ទ​ន​:​ឡើងថ្លៃ ផលិតផល​កសិកម្ម​ខ្វះ​ទីផ្សារ ការដឹកជញ្ជូន​ទំនិញ​ចេញ និង​ចូល​ក្នុងប្រទេស​ឡើងថ្លៃ​។​ល​។ ដែល​បណ្តាល​មក​ពី​វិបត្តិ​ជំងឺ​ឆ្លងកូវី​ដ​-១៩ និង​សង្គ្រាម​រុស្សី​-​អ៊ុយ​ក្រែង​។​

​ដោយឡែក ការងារ​មូលដ្ឋាន ឯកឧត្តម​បាន​សួរនាំ​ប្រជាពលរដ្ឋ​អំពី​ប្រសិទ្ធភាព​នៃ​ការផ្តល់​សេវាសាធារណ​: ក​៣ ការចុះ​ជួយ​ដោះស្រាយ​បញ្ហា​ជូន​ប្រជាជន តម្រូវការ​ផ្សេងៗ​ដែល​លើក​ស្នើសុំ​មក​ឲ្យ​ក្រុម​ការងារ​ជួយ​ដោះស្រាយ និង​កែលម្អ ធ្វើយ៉ាងណា​ឲ្យ​កាន់តែ​ល្អប្រសើរ មាន​ប្រសិទ្ធភាព និង​ទទួលបាន​ប្រសិទ្ធ​ផល​ខ្ពស់​។ ទោះជា​យ៉ាងណា លោក​បាន​ណែនាំ​ឲ្យ​បងប្អូន ប្រជាពលរដ្ឋ​ត្រូវ​ខិត ខំ​ដោយ​ខ្លួនឯង​ឲ្យ​កាន់តែ​សកម្ម និង​មាន​ភាព​ទទួលខុសត្រូវ​ខ្ពស់​បន្ថែមទៀត ដើម្បី​លើកកម្ពស់​កម្រិតជីវភាព និង​ការអភិវឌ្ឍ ដោយ​មិន​ត្រូវ​ផ្តេកផ្តួល​លើ​ជំនួយ​ឧបត្ថម​តែ​មួយ​ជ្រុង​បានឡើយ​។

​ចំពោះ​បញ្ហា​ដែល​បាន​លើកឡើង​ដោយ​មេឃុំ​ថា កម្រិត​ទឹក​ទន្លេមេគង្គ​ទាប មិន​អាច​ហូរ​ចូល​ក្នុង​បឹង ព្រែក ត្រពាំង ដែល​ជា​ប្រភព​ទឹក​សម្រាប់​ប្រើប្រាស់​ក្នុង​វិស័យ​កសិកម្ម ត្រង់​ចំណុច​នេះ ឯកឧត្តម​បាន​បកស្រាយ​អំពី​បញ្ហា​នេះ​គឺ​ដោយសារ​ការប្រែប្រួល​អាកាសធាតុ និង​ការធ្វើ​ទំ​បន់​វា​រី​អគ្គិសនី​នៅ​ផ្នែក​ខាងលើ​ដង​ទន្លេមេគង្គ​។ ដូច្នេះ លោក​បាន​ណែនាំ​ឲ្យ​បងប្អូន​បង្វែរ​កម្មវត្ថុ​ផលិតកម្ម​ដំណាំ​ដែល​ប្រើ​ទឹក​ច្រើន មក​ប្រើ​ទឹក​តិច​វិញ​។ ក្រុមការងារ និង​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​ត្រូវ​ចុះ​តាមដាន​ការងារ​បង្កបង្កើន​ផល​ឲ្យបាន​ជាប់​ជាប្រចាំ ពិសេស នៅ​ដើម​រដូវវស្សា​នេះ ព្រម​ជាមួយ​ការតាមដាន ពិនិត្យ និង​ដោះស្រាយ​បញ្ហា​ក្នុង​មូលដ្ឋាន​ជា​រួម និង​បញ្ហា​ជីវភាព​របស់​បងប្អូន​ប្រជាពលរដ្ឋ​ដោយ​ឡែក​។

​ចំពោះ​ស្មា​ដៃ​ដែល​ក្រុម​ការងារ​បាន​ខិតខំ​កសាង​កន្លងមក លោក​បាន​ថ្លែងអំណរគុណ និង​ឲ្យ​តម្លៃ​ខ្ពស់​លើ​សមិទ្ធផល​នេះ​។ សកម្មភាព​សង្គម​បាន​បើក​ឲ្យ​ដំណើរការដូច​ប្រក្រតី រួម​ទាំង​សាលារៀន ដូច្នេះ​មាតា បី​តា និង​អាណាព្យាបាល​ត្រូវ​លើកទឹកចិត្ត​ឲ្យ​កូន ចៅ​ឲ្យទៅ​សិក្សា​រៀនសូត្រ​ដើម្បី​ចៀសឲ្យផុត​ពី​អនក្ខរភាព និង​ភាពក្រីក្រ​។
​ត្រូវ​ខិតខំ​យកចិត្តទុកដាក់​ថែរក្សា​សុខភាព​ឲ្យបាន​ល្អ សុខភាព​ល្អ សេដ្ឋកិច្ច​គ្រួសារ​ប្រសើរ និង​មាន​សុភមង្គល​។ នាំគ្នា​ទៅ​ទៅ​បោះឆ្នោត​ឲ្យបាន​គ្រប់ៗ​គ្នា បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ដើម្បី​ការអភិវឌ្ឍ និង​រក្សាបាន​នូវ​សន្តិភាព​។​លោក​បាន​ជូនពរឲ្យ​បងប្អូន​ទទួលបាន​ជ័យជំនះ​លើ​គ្រប់​ភារកិច្ច គ្រួសារ​មាន​សេចក្តីសុខ ចម្រើន និង​សុភមង្គល និង​ជួប​តែ​ពុទ្ធពរ​ទាំង ៤​ប្រការ​កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​
​ខណ​:​នេះ ឯកឧត្តម​បាន​ជួយឧបត្ថម្ភ ព្រះចៅអធិការ​វត្ត​រំចេក ២​លាន​រៀល មេឃុំ​រំចេក ១​លាន​រៀល អ្នក​រៀបចំ​កម្មវិធី ១​លាន​រៀល គ្រូពេទ្យ ៣០​ម៉ឺន​រៀល និង​បងប្អូន​ប្រជាពលរដ្ឋ​អញ្ជើញ​ចូលរួម​ចំនួន ១ ៦០០​នាក់ ម្នាក់ៗ​បាន​ទទួល​ថវិកា ២០ ០០០​រៀល​។ សរុប​ថវិកា​ចំនួន ៣៦ ៣០០ ០០០​រៀល​៕

Filed in: ព័ត៌មានជាតិ