ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​អ្នកឧកញ៉ា គិត ម៉េង ដឹកនាំ​គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម​កម្ពុជា ជួប​សហគមន៍​ធុរកិច្ច​អាមេរិក បង្ហាញ​សក្តានុពល​វិនិយោគ​នៅ​កម្ពុជា

​អ្នកឧកញ៉ា គិត ម៉េង ដឹកនាំ​គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម​កម្ពុជា ជួប​សហគមន៍​ធុរកិច្ច​អាមេរិក បង្ហាញ​សក្តានុពល​វិនិយោគ​នៅ​កម្ពុជា
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​វ៉ាស៊ីនតោន​, អាមេរិក​)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភា​ពាណិជ្ជកម្ម​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម​កម្ពុជា ជួប​ជាមួយ​សហគមន៍​ធុរកិច្ច​អាមេរិក​ជា ដើម្បី​ស្វែងរក​ឱកាស​វិនិយោគ​រួមគ្នា និង​បង្ហាញ​សក្តានុពល​វិនិយោគ​នៅ​កម្ពុជា​។​

​ក្នុង​ពិធី​ដែល​បាន​ធ្វើឡើង​នា​ព្រឹក​ថ្ងៃទី​១២ ខែ​ឧសភា ឆ្នាំ​២០២២ នៅ​ទីក្រុង​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក មាន​រៀបចំ​បទ​អន្តរាគមន៍​ស្ដីពី​បរិយាកាស​ធុរកិច្ច និង​សេដ្ឋកិច្ច​កម្ពុជា​ពី​សំណាក់​គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម​កម្ពុជា ដើម្បី​បង្ហាញ​អំពី​កាលានុវត្តភាព​ធុរកិច្ច និង​ការវិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​ជូន​ដល់​សហគមន៍​ធុរកិច្ច​អាមេរិក​។​

​អ្នកឧកញ៉ា គិត ម៉េង ប្រធានសភា​ពាណិជ្ជកម្ម​កម្ពុជា បាន​ថ្លែង​ប្រាប់​ដល់​សហគមន៍​ធុរកិច្ច​អាមេរិក អំពី​សក្តានុពល​ជាច្រើន ដែល​ក្រុមហ៊ុន​អាមេរិក អាច​ទៅ​វិនិយោគ​នៅ​កម្ពុជា​ឱ្យ​កាន់តែ​ច្រើន​បន្ថែមទៀត ខណៈ​រាជរដ្ឋាភិបាល​កម្ពុជា​បើកចំហរ​សេដ្ឋកិច្ច​ទទួល​អ្នក​វិនិយោគ​ជាតិ និង​អន្តរជាតិ​។​

​អ្នកឧកញ៉ា ក៏​បាន​ប្រាប់​សហគមន៍​ធុរកិច្ច​អាមេរិក​អំពី​ការខិតខំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា អំពី​ការចាក់​ស្រោច​វ៉ាក់សាំង​នៅ​កម្ពុជា បាន ៩៣​ភាគរយ​ក្នុង​ចំនួន​ពលរដ្ឋ​សរុប​១៦​លាន​នាក់ ដែល​ជា​សញ្ញា​ល្អ​សម្រាប់​ការវិនិយោគ​នៅ​កម្ពុជា​។ ក្រៅពី​នេះ​អ្នកឧកញ៉ា គិត ម៉េង ក៏បាន​លើកឡើង​អំពី​ការធ្វើ​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា និង​ប្រទេស​ជា​មិត្ត ដែល​ជា​ឱកាស​ល្អ​សម្រាប់​អ្នកវិនិយោគ​ក្នុង​ការនាំ​ចេញ​ទំនិញ​ទៅកាន់​ពិភពលោក​។​

​អ្នកឧកញ៉ា ក៏បាន​លើកឡើង​ដែរ​ថា បច្ចុប្បន្ន​នេះ​កម្ពុជា​មាន​សុខ​សន្តិភាព​ពេញលេញ ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន ហើយក៏​បាន​លើក​អំពី​ទំនាក់ទំនង​សេដ្ឋកិច្ច ពាណិជ្ជកម្ម​រវាង​កម្ពុ​ជា និង​អាមេរិក មាន​ការកើនឡើង ទោះបីជា​មានកូ​វីដ​១៩​។ ក្នុង​នោះ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ កើនឡើង​រហូត​ដល់​ជិត ១០​ពាន់​លាន​ដុល្លារ​នៅក្នុង​ឆ្នាំ​២០២១ ដោយ​កម្ពុជា​បាន​នាំ​ទំនិញ​ទៅ​កាន់​ទីផ្សារ​អាមេរិក មាន​សម្លៀកបំពាក់​ស្បែកជើង វិស័យ​កសិកម្ម គ្រឿង​សង្ហា​រឹម​ជាដើម​។ ជាមួយគ្នា​នោះ​ក្រុមហ៊ុន​អាមេរិក​ជាច្រើន ក៏​មាន​វត្តមាន​ទៅ​វិនិយោគ​នៅ​កម្ពុជា​ផង​ដែរ​។​

​អ្នកឧកញ៉ា គិត ម៉េង ក៏​បាន​ថ្លែង​អំពី​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា និង​អាមេរិក ដែល​មាន​រយៈពេល ៧២​ឆ្នាំ​មកហើយ​។ ក្នុងនាម​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០២២ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភា​ពាណិជ្ជកម្ម​កម្ពុជា បាន​អញ្ជើញ​គណៈប្រតិភូ​ធុរកិច្ច​អាមេរិក​ទៅ​ទស្សនកិច្ច និង​ស្វែងយល់​ការវិនិយោគ​នៅ​កម្ពុជា​។ សភាពាណិជ្ជកម្ម​កម្ពុជា នឹង​រៀបចំ​កិច្ចប្រជុំ​កំពូល​ធុរកិច្ច និង​វិនិយោគ​អាស៊ាន ដែល​ប្រព្រឹត្ត​ទៅ​នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០២២ ដោយ​មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​កំពូលៗ​ក្នុង​ពិភពលោក និង​តំបន់ រួម​ទាំង​មាន​អ្នកវិនិយោគ​ជាច្រើន ដែល​នឹង​ទៅកាន់​ប្រទេស​កម្ពុជា​ក្នុង​ការជួប​ពិភាក្សា​គ្នា​។​

​លោក Rubar sandi តំណាង​សហគមន៍​ធុរកិច្ច​អាមេរិក បាន​ថ្លែង​ស្វាគមន៍​ចំពោះ​គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម​កម្ពុជា ដែល​បាន​អញ្ជើញ​មក​កាន់​អាមេរិក​នា​ពេល​នេះ ដែល​ជា​ឱកាស​ដ៏​ល្អ​សម្រាប់​វិនិយោគិន ជួប​ប្រាស្រ័យ​ទាក់ទង​គ្នា​ផ្តោត​លើ​ការវិនិយោគ វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ វិស័យ​បច្ចេកវិទ្យា​ទឹកស្អាត វិស័យ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ អាជីវកម្ម​សិទ្ធ​ពិសេស វិស័យ​អចល​ទ្រព្យ និង​កម្ម​សិទ្ធ​បញ្ញា​។​ល​។​

​តំណាង​សហគមន៍​ធុរកិច្ច​អាមេរិក ក៏​បាន​ថ្លែង​បង្ហាញ​នូវ​ការចាប់អារម្មណ៍​អំពី​សក្តានុពល​វិនិយោគ​នៅ​កម្ពុជា ព្រមទាំង​មាន​បំណង​សហការ​ជាមួយ​វិនិយោគិន​កម្ពុជា ដើម្បី​ស្វែងរក​ឱកាស​វិនិយោគ​។​

​សូមបញ្ជាក់​ថា ដោយ​ទទួលបាន​ការអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា អ្នកឧកញ៉ា គិត ម៉េង ប្រធានសភា​ពាណិជ្ជកម្ម​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម​កម្ពុជា បំពេញ​ទស្សនកិច្ច​ធុរកិច្ច​នៅ​សហរដ្ឋអាមេរិក ចាប់ពី​ថ្ងៃ​ទី​៨ ខែ​ឧសភា ដល់​ថ្ងៃ​ទី​១៥ ខែ​ឧសភា ឆ្នាំ​២០២២ និង​អមដំណើរ​សម្តេច​តេជោ ចូលរួម​កិច្ចប្រជុំ​កំពូល​ពិេស​ស​អាស៊ាន​-​អាមេរិក​៕

Filed in: ព័ត៌មានជាតិ