ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

សម្តេច​តេជោ ហ៊ុន សែន និង​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា អញ្ជើញ​ទៅ​ដល់​រដ្ឋធានី​វ៉ា​ស៊ិន​តោន សហរដ្ឋអាមេរិក ប្រកប​ដោយ​សុ​វត្តិភាព​

សម្តេច​តេជោ ហ៊ុន សែន និង​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា អញ្ជើញ​ទៅ​ដល់​រដ្ឋធានី​វ៉ា​ស៊ិន​តោន សហរដ្ឋអាមេរិក ប្រកប​ដោយ​សុ​វត្តិភាព​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​នៅវេលា​ម៉ោង​១៧ និង​៣៣​នាទី​ល្ងាច​ថ្ងៃទី​១០ ខែ​ឧសភា (​ម៉ោង​នៅ​រដ្ឋធានី​វ៉ា​ស៊ិន​តោន​) ត្រូវ​នឹង ម៉ោង​៦​និង​៣៣​នាទី​ព្រឹក ថ្ងៃទី​១១ ខែ​ឧសភា ឆ្នាំ​២០២២(​ម៉ោង​នៅ​រាជធានី​ភ្នំពេញ​) សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​អាស៊ាន បាន​អញ្ជើញ​ទៅដល់​រដ្ឋធានី​វ៉ា​ស៊ិន​តោន សហរដ្ឋអាមេរិក ប្រកប​ដោយ​សុ​វត្តិភាព ដើម្បី​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​សហរដ្ឋអាមេរិក ដែល​នឹង​ប្រារព្វ​ធ្វើឡើង​នៅ​ថ្ងៃ​ទី​១២-១៣ ខែ​ឧសភា ឆ្នាំ​២០២២​នេះ​។

​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ Joint Base Andrews រដ្ឋធានី​វ៉ា​ស៊ិន​តោន សហរដ្ឋអាមេរិក វត្តមាន​នៃ​ការអញ្ជើញ​ដល់​របស់ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី និង​គណៈប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា ត្រូវ​បាន​ការ​ធ្វើ​គារវកិច្ច​ស្វាគមន៍​យ៉ាង​ស្និទ្ធស្នាល​បំផុត ពី​ឥស្សរជន​ជាន់ខ្ពស់ ពិធីការ​ក្រសួង ការបរទេស​សហរដ្ឋ​អាមេរិក ឯកឧត្តម កែវ ជា ឯកអគ្គរាជទូត​វិសាមញ និង​ពេញ​សមត្ថភាព នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​សហរដ្ឋអាមេរិក ព្រមទាំង​វត្តមាន ឯកឧត្តម លោកជំទាវ ជា​ឥស្សរជន​ជាន់ខ្ពស់​សហរដ្ឋអាមេរិក និង​ឥស្សរជន​ការទូត​របស់​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​រដ្ឋធានី​វ៉ា​ស៊ិន​តោន ជាច្រើនរូប​។

​សូម​បញ្ជាក់​ដែរ​ថា តាម​កម្មវិធី​ដែល​បាន​គ្រោងទុក ក្រៅពី​ការអញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល ពិសេស​អាស៊ាន​-​សហរដ្ឋអាមេរិក នា​ថ្ងៃ​ទី​១២-១៣​ឧសភា សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ក្នុងនាម​ជា​ប្រធាន​អាស៊ាន និង​ជា​សហប្រធាន​នៃ​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​សហរដ្ឋអាមេរិក មាន​គម្រោង​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ ឯកឧត្តម ផាម មិញ​ជី​ញ នាយករដ្ឋមន្ត្រី​វៀតណាម និង​បណ្តា​មេដឹកនាំ​អាស៊ាន សហរដ្ឋអាមេរិក ជាច្រើនរូប ពិសេស​ជួប​សន្ទនា​ដោយ​ផ្ទាល់​ជាមួយ សហគមន៍​ខ្មែរ​ប្រមាណ ១​ពាន់​នាក់ រស់នៅ​សហរដ្ឋអាមេរិក​។​

​ចំពោះ​ព័ត៌មាន​ពិស្តារ​ស្តីពី​សកម្មភាព សម្តេច​តេជោ​នាយករដ្ឋមន្ត្រី អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល ពិសេស​អាស៊ាន​-​សហរដ្ឋអាមេរិក ដែល​ប្រារព្វ​ធ្វើឡើង​នៅ​ថ្ងៃទី​១២-១៣ ឧសភា និង​ពិធី​សំណេះសំណាល ដោយផ្ទាល់​រវាង សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ជាមួយនឹង​សហគមន៍​ខ្មែរ​រស់នៅ​សហរដ្ឋអាមេរិក នឹង​ធ្វើការ​ផ្សព្វផ្សាយ​ជូន​ទស្សនា​ដោយ​ផ្ទាល់ ពី​រដ្ឋធានី​វ៉ា​ស៊ិន​តោន សហរដ្ឋអាមេរិក ទៅកាន់​ព្រះរាជាណាចក្រ​កម្ពុជា​៕

Filed in: ព័ត៌មានជាតិ