ទាន់ហេតុការណ៍
ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ

​សម្តេច​តេជោ ហ៊ុន សែន និង​លោក កឹម សុខា ជួបពិភាក្សា​ពិសេស​រយៈពេល​៤​ម៉ោង ដោយ​យក​ផ្លែឈើ និង​នំ​នេក ជា​អាហារ​ថ្ងៃត្រង់

​សម្តេច​តេជោ ហ៊ុន សែន និង​លោក កឹម សុខា ជួបពិភាក្សា​ពិសេស​រយៈពេល​៤​ម៉ោង ដោយ​យក​ផ្លែឈើ និង​នំ​នេក ជា​អាហារ​ថ្ងៃត្រង់
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​កំពង់ចាម​)៖ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង លោក កឹម សុខា អតីត​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចំណាយពេល​ជួប​ពិភាក្សា​គ្នា​ជាពិសេស​អស់​រយៈពេល​៤​ម៉ោង នៅ​ថ្ងៃ​ទី​០៨ ខែ​ឧសភា ឆ្នាំ​២០២២​នេះ ដោយ​យក​ផ្លែឈើ និង​នំ​នេក ជា​អាហារ​ថ្ងៃត្រង់​។​

​ជំនួប​នេះ បាន​ចាប់ផ្តើម​ពី​ម៉ោង​១០៖១៧​នាទី រហូត​ម៉ោង​១៤៖១៥​នាទី រសៀល ថ្ងៃទី​០៨ ខែ​ឧសភា​នេះ ដោយ​បង្ហាញ​អំពី​កិច្ច​ពិភាក្សា​ដ៏​ផ្អែមល្ហែម ក្នុងឱកាស កឹម សុខា ដឹកនាំ​គណៈប្រតិភូ អញ្ជើញ​ចូល​គោរព​វិញ្ញាណក្ខន្ធ សម្តេច​ឧត្តម​ទេ​ពញាណ ហ៊ុន ណេង ដែល​ជា​បងប្រុស​របស់ សម្តេច​តេជោ ហ៊ុន សែន នៅ​ខេត្ត​កំពង់ចាម​។​

​តាមរយៈ​សារ​ចូលរួម​រំលែក​ទុក្ខ លោក កឹម សុខា បង្ហាញ​ពី​សេចក្តីសោកស្តាយ​ក្រៃលែង ដោយ​បាន​ទទួលដំណឹង​មរណភាព​នេះ​។ លោក​បាន​បញ្ជាក់បន្ថែម​ថា​៖ «​ក្នុង​ឱកាស​ដ៏​ក្រៀមក្រម​បំផុត​នេះ ខ្ញុំ​និង​ភរិយា សូម​ចូលរួម​រំលែក​មរណៈទុក្ខ​ដ៏​ធំធេង​ជាមួយ​សម្តេច​តេជោ និង​ក្រុមគ្រួសារ និង​សូម​ឧទ្ទិស​បួងសួង​សូម​ឲ្យ​ដួង​វិញ្ញាណក្ខន្ធ ឯកឧត្តម​ហ៊ុន ណេង បាន​ទៅ​កាន់​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​»៕

Filed in: ព័ត៌មានជាតិ